ប្រូម៉ូសិននេះបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% លើតម្លៃសំបុត្រពិសេស និងការបញ្ចុះតម្លៃ ៥០% លើអាហារដែលបានបញ្ជាទិញទុកជាមុន។
ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ១ ខែសីហា ដល់ម៉ោង ២៣:០០ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦ (UTC+៧) អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រយន្តហោះថ្នាក់ Eco ចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) លើផ្លូវហោះហើរទាំងអស់របស់ Vietjet រួមទាំងសេវាកម្មសៀមរាប-ហាណូយ។ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៣០% លើសំបុត្រយន្តហោះ Business និង SkyBoss លើជើងហោះហើរអន្តរជាតិត្រង់ទាំងអស់ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន BUSB88 ខណៈពេលដែលការបញ្ចុះតម្លៃ ២០% លើសំបុត្រយន្តហោះថ្នាក់ Deluxe លើជើងហោះហើរ ទីក្រុងហាណូយ-ទីក្រុងអាល់ម៉ាទី-ទីក្រុងប្រាក មានជាមួយលេខកូដប្រូម៉ូសិន DLX88។
ការផ្តល់ជូនទាំងនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរមមាញឹក អាស្រ័យលើលក្ខខណ្ឌទីផ្សារ)។ អ្នកដំណើរអាចកក់សំបុត្របានតាមរយៈ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងបណ្តាញលក់ដែលមានការអនុញ្ញាត។
ដើម្បីធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែរីករាយ អ្នកដំណើរដែលបញ្ជាទិញអាហារទុកជាមុននឹងទទួលបានការបញ្ចុះតម្លៃ 50% ភ្លាមៗ។ ប្រូម៉ូសិននេះ អនុវត្តចំពោះផ្លូវហោះហើរទាំងអស់ (មិនរាប់បញ្ចូលផ្លូវតភ្ជាប់) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។
ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ល្អបំផុត (Best Hybrid Airline) ជាលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់ Korea Consumer Awards ឆ្នាំ ២០២៦ រួមជាមួយនឹងពានរង្វាន់បទពិសោធន៍អាហារលើយន្តហោះល្អបំផុត និងពានរង្វាន់ឧត្តមភាពសេវាកម្ម។ ពានរង្វាន់ Korea Consumer Awards គឺជាស្ថាប័នមួយទទួលស្គាល់ម៉ាកយីហោដ៏ល្បីដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងជឿទុកចិត្តដោយផ្អែកលើការស្ទង់មតិអ្នកប្រើប្រាស់ទូទាំងប្រទេស និងការវាយតម្លៃដោយគណៈកម្មការអ្នកជំនាញ។ ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍បរទេសតែមួយគត់ដែលទទួលបានពានរង្វាន់នៅក្នុងព្រឹត្តិការណ៍នេះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ហើយក៏ត្រូវបានដាក់ឈ្មោះក្នុងចំណោមម៉ាកយីហោដែលអ្នកប្រើប្រាស់ជឿទុកចិត្តបំផុតចំនួន ៣៩ របស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៦។
ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ជោគជ័យរបស់ក្រុមហ៊ុន Vietjet ទៅជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ ដោយរួមបញ្ចូលគ្នានូវតម្លៃសំបុត្រយន្តហោះដែលមានតម្លៃសមរម្យជាមួយនឹងផលិតផល និងសេវាកម្មកាន់តែប្រសើរឡើង ខណៈដែលក្រុមហ៊ុននេះបន្តវិនិយោគលើការពង្រីកបណ្តាញ ដើម្បីផ្តល់ជូនអ្នកធ្វើដំណើរនូវជម្រើស និងការតភ្ជាប់កាន់តែច្រើន។ ចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មីដែលភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ក៏ដូចជាទីក្រុងហូជីមិញជាមួយទីក្រុងកូឡុំបូ (ស្រីលង្កា)។
អ្នកដំណើរដែលហោះហើរជាមួយ Vietjet នឹងរីករាយក្នុងការធ្វើដំណើរជាមួយហោះទំនើបៗ និងសន្សំសំចៃប្រេងឥន្ធនៈ ជម្រើសតម្លៃសំបុត្រដែលអាចបត់បែនបាន សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងរួសរាយរាក់ទាក់ ព្រមទាំងជម្រើសអាហារក្តៅៗជាច្រើនមុខដែលមានមុខម្ហូបវៀតណាម និងអន្តរជាតិពេញនិយម រួមទាំងហ្វឺ និងបាញ់មី រួមជាមួយនឹងកាហ្វេទឹកដោះគោទឹកកកវៀតណាមដ៏ល្បីល្បាញ។ ជើងហោះហើរពិសេសមួយចំនួនក៏មានការសម្តែងរបាំវប្បធម៌ពិសេសៗនៅលើយន្តហោះផងដែរ ដែលបង្កើតបទពិសោធន៍ធ្វើដំណើរដែលមិនអាចបំភ្លេចបានលើសពីការដឹកជញ្ជូន។