សួនសត្វដ៏ធំមួយនៅប្រទេសថៃប្រកាសនឹងបិទទ្វារ

សួនសត្វដ៏ធំមួយនៅប្រទេសថៃប្រកាសនឹងបិទទ្វារ ក្រោយពីបើកដំណើរការបាន២៤ឆ្នាំ


ក្រោយបើកដំណើរការបាន២៤ឆ្នាំ សួនសត្វ Sriracha Tiger ដ៏ធំមួយរបស់ថៃ ដែលមានសត្វប្រហែល ៥ពាន់ក្បាល និងជាសួនសត្វមួយដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានប្រកាសថា នឹងបិទទ្វារនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទប់ទល់លែងជាប់ជាមួយនឹងការខាតបង់ ដែលបណ្ដាលមកពីវិបត្តិមេរោគកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយការិយាល័យព័ត៌មានជាតិថៃរបស់ថៃ។
សួនសត្វ Sriracha Tiger ដ៏ធំមួយរបស់ថៃ
ដោយ

បើតាម​គេហទំព័ររបស់សួនសត្វ​​ខាងលើនេះ បាន​ឲ្យដឹងថា តាំងពីមាន​ផ្ទុះរាលដាល​កូវីដ-១៩​រាតត្បាត​រលកទី១​កាលពីដើមឆ្នាំមុនមក សួនសត្វ Sriracha Tiger បាន​ជួប​ឧបសគ្គជាច្រើន និង​បានព្យាយាមគ្រប់មធ្យោបាយ ​​ដោះស្រាយ​បញ្ហាទាំងនោះ​តាមដែលអាចធ្វើបាន​ ដើម្បីរកប្រាក់​ចំណូល រួមមានដូចជា ​ការលក់​ម្ហូបអាហារ​តាម​ដងផ្លូវ និងការផ្សព្វផ្សាយ​ផ្ដល់ជូន​ការចូលមក​ទស្សនា​ឥតគិតថ្លៃ​សម្រាប់​អ្នកចូលទស្សនាជាដើម ពោលគឺ​ដើម្បីធ្វើយ៉ាងណា​ឲ្យ​​អាជីវកម្ម​នៅ​បន្ដដង្ហើមបាន​ ដើម្បី​​ផ្ដល់​អត្ថប្រយោជន៍​ទៅកាន់បុគ្គលិក និងសត្វ​រាប់ពាក់ក្បាល​​ដែលកំពុង​រស់នៅក្នុងសួនសត្វនោះ។

សួនសត្វ Sriracha Tiger មានសត្វ​សរុប​ប្រហែល ​៥ពាន់ក្បាល ក្នុងនោះរួមមាន ​ខ្លា ក្រពើ អូដ្ឋ ដំរី សេះ ក្ដាន់ និងសត្វផ្សេងៗទៀត ហើយសត្វទាំងនោះ ត្រូវបានអ្នកគ្រប់គ្រង​​សួនសត្វនេះ អះអាងថា នឹងត្រូវបញ្ជូន​ទៅកន្លែងថ្មី ដែលដីរបស់ក្រុមហ៊ុន ក្រោយពេលសួនសត្វនេះបិទ។

កាលពីខែ​ឧសភា សួនសត្វនេះ បានប្រកាស​​ដាក់លក់សត្វដំរី ១១ក្បាល ក្នុងតម្លៃ ៣លានបាត​ (ជាង​៩ម៉ឺនដុល្លារ)ក្នុងមួយក្បាល ប៉ុន្ដែ នាយកដ្ឋាន​ឧទ្យានជាតិ សត្វព្រៃ និងអភិរក្សរុក្ខជាតិ បាន​និយាយថា សត្វដំរីទាំនោះ គឺជាប្រភេទ​សត្វ ដែលត្រូវបានការការពារ ដោយមិនអាច​ឲ្យ​មានការ​ជួញដូរ​បាននោះទេ លើកលែងតែ​មានការ​ផ្លាស់ប្ដូរ​​រវាង​សួនសត្វ សម្រាប់​​ការអនុញ្ញាត​ឲ្យ​មាន​​ការស្រាវជ្រាវ ឬការឃោសនា​តែប៉ុណ្ណោះ។

នៅពេលដែលត្រូវសួរថា តើពេលណាសួនសត្វនេះ នឹងអាចបើកដំណើរការម្ដងទៀតបាន? អ្នកគ្រប់គ្រង​សួនសត្វនេះ បញ្ជាក់ថា មិនទាន់ដឹងពេលវេលាថា​​នឹងបើកឡើងវិញនៅពេលណានោះទេ។ ប៉ុន្ដែ វាអាចមានតម្រុយបើកខ្លះ ប្រសិនបើ​ស្ថានភាពកូវីដ-១៩មានការធូរស្បើយ ហើយខាងសួនសត្វ​ក៏ត្រៀមខ្លួនស្ដាប់​​សំណើ​ពីខាងអ្នកវិនិយោគរបស់​ខ្លួនផងដែរ ថាតើពួកគេចង់បន្ដធ្វើយ៉ាងណា​បន្ដ​ទៀត៕យ៉ាងណាក៏ដោយចុះ អ្នកគ្រប់គ្រងសួនសត្វ​​បាន​អះអាងថា «យើងអាច​សាងសង់​កន្លែងថ្មី នៅកន្លែងណាមួយ ដែលអាចនឹងធំជាង​កន្លែងចាស់នេះ។ សួនសត្វ Sriracha Tiger Zoo បាន​ចុះបញ្ជីពាណិជ្ជសញ្ញារួចហើយដែរ»។

សូមបញ្ជាក់ថា សួនសត្វ Sriracha Tiger ត្រូវបានបើកដំណើរការផ្លូវការ​នៅក្នុងខែមេសា ឆ្នាំ១៩៩៧ ដោយមាន​លោក Maitri Temsiripong ជាស្ថាបនិក និងជា​ប្រធាន ហើយម្ចាស់សួនសត្វនេះ គឺ​ជា​អតីត​អ្នកបង្កាត់ពូជជ្រូក និងក្រពើ។ សួនសត្វនេះ កាលពីមិនទាន់​មាន​កូវីដ-១៩ចូលមករំខាន អាចទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ១,៥លាននាក់​ក្នុងមួយឆ្នាំៗ ភាគច្រើនជាជនជាតិចិន, ឥណ្ឌា, វៀតណាម, ឥណ្ឌូនេស៊ី និងរុស្ស៊ី៕​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងចាក់វ៉ាក់សាំងជូនមនុស្ស វ័យជំទង់នឹងចាប់ផ្ដើមក្នុងខែកក្កដានេះ

ព័ត៌មាន
តំបន់មួយចំនួននៅក្នុងប្រទេសចិននឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សវ័យជំទង់នៅក្នុងខែកក្កដានេះហើយ ខណៈដែលនៅបច្ចុប្បន្ន ចិនសម្រេច…

ថៃហាមការជួបជុំ​ជាសាធារណៈនៅទូទាំងប្រទេស បន្ទាប់ពីកូវីដ-១៩​ផ្ទុះខ្លាំងឡើងវិញ

ព័ត៌មាន
ប្រទេសថៃដែលនៅជិតខាងភូមិផងរបងជាមួយកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដានេះ បានដាក់ចេញ​នូវ​ការ​ហាមប្រាម​លើ​ការជួបជុំ​គ្នា​ជាសាធារណៈ​នៅទូទាំងប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ