គ្រោះទឹកជំនន់

មេបក្សប្រឆាំងដ៏ធំរបស់ថៃ ហៅវិធានការដោះស្រាយគ្រោះទឹកជំនន់របស់លោក អានុទីន ជាវិធានការបង្គ្រប់កិច្ច


លោក ណាតថាភុង រឿងផានយ៉ាវុត (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅប្រទេសថៃ បានរិះគន់ចំពោះការបង្កើតគណៈកម្មាធិការត្រួតពិនិត្យការឆ្លើយតបវិបត្តិទឹកជំនន់របស់រដ្ឋាភិបាលថៃ ដោយលោកបានហៅវិធានការនេះថា ជាវិធានការបង្គ្រប់កិច្ច និងជាការសម្ដែងរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
គ្រោះទឹកជំនន់
ដោយ

នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កាលពីថ្ងៃទី៤ ខែធ្នូ ប្រធានគណបក្សប្រជាជនថៃ លោក ណាតថាភុង រឿងផានយ៉ាវុត បានចោទសួរលោក អានុទីន អំពីហេតុផលនៅពីក្រោយការបង្កើតគណៈកម្មាធិការឆ្លើយតបវិបត្តិទឹកជំនន់ និងបានអះអាងថា ប្រទេសថៃ ធ្លាប់រងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់ជាច្រើន និងមានបទពិសោធគ្រប់គ្រាន់ ដើម្បីដោះស្រាយវិបត្តិនេះដោយជោគជ័យរួចមកហើយ។

មេបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះបានចោទជាចម្ងល់ថា តើគោលបំណងពិតនៃការបង្កើត គណៈកម្មាធិការខាងលើដើម្បីធ្វើអ្វីឱ្យច្បាស់លាស់? តើវាបង្កើតឡើងដើម្បីគ្រាន់តែបង្កើតចំណងជើងនៅលើទំព័រសារព័ត៌មាន ដើម្បីបង្ហាញថា រដ្ឋាភិបាលបានចាត់វិធានការដើម្បីដោះស្រាយបញ្ហាជាប្រព័ន្ធ ឬក៏បង្កើតឡើង ដើម្បីសម្រេចបានលទ្ធផលពិតប្រាកដ?

លោកបានអះអាងថា បញ្ហាត្រូវបានគេស្គាល់ច្បាស់ហើយ គឺដោយសារតែចំណុចខ្វះខាតនៅក្នុងប្រព័ន្ធព្យាករ និងការជូនដំណឹងជាមុនអំពីគ្រោះទឹកជំនន់ដោយលោកបាននិយាយថា ប្រព័ន្ធទាំងនេះត្រូវបានរារាំងដោយបន្ទាត់នៃការទទួលខុសត្រូវមិនច្បាស់លាស់ និងការពន្យារពេលបណ្តាលមកពីការិយាធិបតេយ្យ។

លោក ណាតថាភុង ក៏បានរិះគន់ការអនុវត្តមិនស្មើភាពគ្នារវាងការជម្លៀសប្រជាជនដោយប្រសិទ្ធភាពនៅតាមព្រំដែនថៃ-កម្ពុជា និងការឆ្លើយតបគ្មានរបៀបនៅក្នុងស្រុកហាតយ៉ៃ ដែលរងគ្រោះដោយទឹកជំនន់ថ្មីៗនេះ។ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានចោទសួរថែមទៀតអំពីតួនាទីដ៏លេចធ្លោរបស់យោធាក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ ហើយថា ភ្នាក់ងារស៊ីវិលដូចជានាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ គឺស័ក្ដិសមជាងគេក្នុងការទទួលបន្ទុកលើកិច្ចការនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ នឹងពង្រីកបម្រាមហាមពលរដ្ឋមកពីជាង៣០ប្រទេសមិនឱ្យជាន់ទឹកដីសហរដ្ឋអាម៉េរិក

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី ណូអេម (Kristi Noem) បានប្រកាសថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងពង្រីកបម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ