អេស៊ីលីដា

អេស៊ីលីដានៅតែរំពឹងប្រាក់ចំណេញសុទ្ធ ១៦០លានដុល្លារនៅឆ្នាំ២០២១ ទោះបីកូវីដ-១៩បន្ដរាតត្បាតខ្លាំង


ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសពីក្ដីរំពឹងថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួននៅក្នុងឆ្នាំ២០២១នេះ នឹងមានមិនក្រោម១៦០លានដុល្លារអាមេរិកនោះទេ។ ការអះអាងយ៉ាងដូច្នេះ ក្រោយពីមើលឃើញថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី ២ នៅក្នុងឆ្នាំនេះ របស់ធនាគារអេស៊ីលីដា បានហក់ឡើងដល់ប្រមាណ ៣៨លានដុល្លារអាមេរិក កើនឡើងជាង ២៧% ធៀបនឹងត្រីមាសទី២ កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ពីធនាគារអេស៊ីលីដា ដែលបានដាក់ជូនទៅកាន់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ធនាគារអេស៊ីលីដា

តាម​របាយការណ៍​ដដែល​នេះ បង្ហាញ​ទៀត​ថា នៅ​រយៈពេល​៦​ខែ​ឆ្នាំ​២០២១​នេះ ធនាគារ​អេ​ស៊ី​លី​ដា ទទួល​បាន​ប្រាក់​ចំណេញ ប្រមាណ ៨១​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​កើនឡើង​ប្រមាណ​១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោកស្រី ម៉ា អមរា អនុប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ធនាគារ អេ​ស៊ី​លី​ដា នៅ​តែ​មាន​ប្រតិបត្តិការ​ល្អ​រឹង​មាំ​ជាមួយនឹង​កំណើន​ប្រាក់​ចំណេញ​ខ្ពស់​ដោយសារ​តែ ធនាគារ​អេ​ស៊ី​លី​ដា ទទួល​បាន​ជោគជ័យ​នៅ​លើ​ទីផ្សារ​ដែល​នាំ​មក​នូវ​ផល​ចំណេញ​អាស្រ័យ​ដោយ​កត្តា​ពីរ​សំខាន់​ៗ គឺ​៖ ទី​១ កំណើន​សំពៀត​ឥណទាន ដោយសារ​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​លើ​ផលិតផល​ឥណទាន​របស់​ធនាគារ ជា​ពិសេស​វិស័យ សហគ្រាស​ខ្នាត​តូច និង​មធ្យម​។

និង​កត្តា​ទី​២ គឺ​កំណើន​ប្រាក់​បញ្ញើ​-​ប្រាក់​សន្សំ របស់​ធនាគារ​ធនាគារ រួម​ជាមួយ​ផលិតផល និង​សេវាកម្ម​ផ្សេង​ទៀត​។

លោកស្រី ម៉ា អមរា បន្ថែម​ថា កត្តា​ទាំង​ពីរ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ធនាគារ ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល និង សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង ទាន់សម័យ​។

ផ្អែក​តាម ស្ថានភាព​ប្រតិបត្តិការ​រឹង​មាំ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​នេះ ធនាគារ​អេ​ស៊ី​លី​ដា រំពឹង​ថា ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​នៅ​ពេញ ១​ឆ្នាំ​២០២១​នេះ នឹង​មាន​មិន​ក្រោម ១៦០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ​។​សូម​ជម្រាប​ផង​ដៃ​រថា បើ​គិត​រយៈពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ ២០២១​នេះ ធនាគារ​អេ​ស៊ី​លី​ដា​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ៨១​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ២៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ធនាគារ​អេ​ស៊ី​លី​ដា​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា ក្នុងអំឡុងពេល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ធនាគារ​នៅ​តែ​បន្ត​អនុវត្ត​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​នេះ​ដដែល ដើម្បី​ធានា​សុខភាព និង សុខុមាលភាព​ជូន​ដល់​កម្មករនិយោជិត​របស់​ខ្លួន និង​បាន​អនុវត្ត​ការងារ​ពី​ចម្ងាយ ដោយ​កម្មករនិយោជិត​យ៉ាង​ហោច ៥០% នៃ​កម្មករនិយោជិត​ទាំងអស់​នៅ​ក្នុង​នាយកដ្ឋាន និង ការិយាល័យ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​វេន​គ្នា​ក្នុង​មួ​យស​ប្តា​ហ៍ម្ត​ង ដើម្បី​រក្សា​ប្រតិបត្តិការ​របស់​ធនាគារ​ឲ្យ​ដំណើរការ​ដោយ​រលូន និង​ប្រកបដោយ​សុវត្ថិភាព​។

លើស​ពី​នេះ​ទៀត ធនាគារ​អេ​ស៊ី​លី​ដា​នឹង​បន្ត​រៀបចំ​ការិយាល័យ​ឡើង​វិញ ដើម្បី​ប្រែ​ក្លាយទៅជា​ធនាគារ​ឌី​ជី​ថ​ល ដែល​មាន​លក្ខណៈ​កាន់តែ​សម្បូរ​បែប​នៅ​ក្នុង​តំបន់​។ ពិសេស​ជាង​នេះ ទៀត ដើម្បី​ជួយ​សម្រួល​បន្ទុក និង ការ​លំបាក​របស់​អ្នក​ប្រើប្រាស់​ក្នុងអំឡុងពេល​កូ​វី​ដ​១៩ ធនាគារ អេ​ស៊ី​លី​ដា បាន​បង្កើន​ការ​ប្រាក់​បញ្ញើ​-​សន្សំ​ជូន​ដល់​អ្នក​ដាក់​ប្រាក់​បញ្ញើ ជា​ពិសេស​តាម​រយៈ​អេ​ស៊ី​លី​ដា​ម៉ូ​បាល បញ្ចុះ​ការ​ប្រាក់​សម្រាប់​ឥណទាន​ជូន​ដល់​អតិថិជន និង​នៅ​តែ​អនុវត្ត​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ជូន​ដល់​អតិថិជន​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មិនដល់១ខែផង ចិនធ្វើតេស្តរកកូវីដ-១៩ លើពលរដ្ឋជាង ១០លាននាក់ទូទាំងប្រទេស ក្រោយផ្ទុះកូវីដ-១៩ បំប្លែងថ្មី ឌែលតា

ព័ត៌មាន
ចាប់តាំងពីចិនបានរកឃើញវត្តមានកូវីដ១៩បំប្លែងខ្លួនឌែលតា នៅក្នុងប្រទេសរបស់ខ្លួនរួចមក រដ្ឋាភិបាលចិនបានសម្រុកធ្វើតេស្តដល់ពលរដ្ឋនៅតាមខេត្ត និងក្…

តម្លៃប្រេងឆៅអន្តរជាតិរអិលធ្លាក់ចុះខ្លាំង ចំពេលប្រាក់ដុល្លារមានការឡើងថ្លៃខ្ពស់

ព័ត៌មាន
តម្លៃប្រេងឆៅអន្តរជាតិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាំក្បាលចុះជិត២% ដែលជាការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែលុយដុល្លារអាមេរិកមានការឡើងថ្លៃ។ កត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ