ទំហំពាណិជ្ជកម្មរបស់ថៃ

សហព័ន្ធឧស្សាហកម្មថៃព្រមានថា ទំហំពាណិជ្ជកម្មរបស់ថៃជាង៥ពាន់លានដុល្លារនឹងរងផលប៉ះពាល់ បើបិទព្រំដែនជាមួយកម្ពុជា


សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ថា វិធានការបិទព្រំដែនថៃ-កម្ពុជាអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែនថៃ ដែលមានតម្លៃសរុប១៧០ ពាន់លានបាតប្រហែលជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ការចេញមកព្រមានបែបនេះរបស់សហព័ន្ធឧស្សាហកម្មថៃធ្វើឡើងក្រោយអាជ្ញាធរថៃ បានបង្ហាញចេតនាចង់បិទព្រំដែនជាមួយកម្ពុជា បន្ទាប់ពីជម្លោះនៅតាមខ្សែបន្ទាប់ព្រំដែនរវាងប្រទេសទាំងពីរមានការឡើងកម្តៅនៅមួយរយៈចុងក្រោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
ទំហំពាណិជ្ជកម្មរបស់ថៃ
ដោយ

ប្រធានសហព័ន្ធឧស្សាហកម្មថៃ លោក ក្រៀងក្រៃ ធៀននូគុល (Kriengkrai Thiennukul) បានព្រមានថា វិធានការពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនថៃ-កម្ពុជាតាមកាលវិភាគរបស់យោធានឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ខណៈដែលសមាជិកសហព័ន្ធឧស្សាហកម្មថៃមួយចំនួនបានចាប់ផ្តើមរងផលប៉ះពាល់រួចទៅហើយ ទោះបច្ចុប្បន្នវាមិនអាចវាយតម្លៃពីទំហំនៃការខូចខាតបានយ៉ាងណាក៏ដោយ។

លោក ក្រៀងក្រៃ បានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃ ជាមួយនឹងកម្ពុជាមានតម្លៃប្រមាណ១៧០ពាន់លានបាតប្រហែលជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយច្រកព្រំដែនអារញ្ញប្រាថេត (Aranyaprathet) នៅខេត្តស្រះកែវ បានធ្វើពាណិជ្ជកម្មឆ្លងដែនច្រើនជាងគេបំផុត ដែលស្មើនឹងប្រមាណជាង៣ពាន់លានដុល្លារ ឬប្រហែល៦៤%នៃទំហំពាណិជ្ជកម្មសរុប។

ប្រធានសហព័ន្ធរូបនេះបានបន្តថា នៅពេលនេះគេមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ទាំងស្រុងបាននៅឡើយ ប៉ុន្តែប្រសិនបើគេគណនាដោយផ្អែកលើតម្លៃនាំចេញសរុបប្រចាំថ្ងៃ វានឹងមានប្រហែលជាង១៥លានដុល្លារក្នុងមួយថ្ងៃ។ លោកបានបញ្ជាក់ថា វាមិនមែនមានន័យថា វារងផលប៉ះពាល់ក្នុងតម្លៃទាំងអស់នេះទេ ពោលគឺវាប៉ះពាល់តែមួយផ្នែកប៉ុណ្ណោះ ដូច្នេះហើយពួកគេអាចនិយាយបានថា វាបានប៉ះពាល់ខ្លះៗដែរ។

លោកបានទទួលស្គាល់ថា ពិតណាស់វិវាទព្រំដែននេះនឹងធ្វើឱ្យទាំងថៃ និងកម្ពុជារងផលប៉ះពាល់ដូចគ្នា ខណៈប្រទេសថៃមានអតិរេកពាណិជ្ជកម្មពីការនាំចេញទំនិញប្រើប្រាស់ ប្រេងឥន្ធនៈ គ្រឿងចក្រ និងម៉ាស៊ីនដែលនឹងរងផលប៉ះពាល់។ ប៉ុន្តែគ្មាននរណាម្នាក់ចង់ឱ្យរឿងនេះកើតឡើងទេ ហើយនៅពេលវាកើតឡើង ប្រទេសថៃត្រូវតែបិទព្រំដែនជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចរចា។

ទោះយ៉ាងណាលោក ក្រៀងក្រៃ សង្ឃឹមថា កិច្ចពិភាក្សាក្នុងពេលខាងមុខនឹងផ្តល់លទ្ធផលល្អ ដោយមានការយោគយល់គ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យច្រកព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ ដើម្បីឱ្យភាគីទាំងពីរអាចបន្តពាណិជ្ជកម្មឡើងវិញដោយគ្មានការរំខានថែមទៀតព្រោះថាការពន្យារពេលកាន់តែយូរ ផលប៉ះពាល់ក៏នឹងមានកាន់តែខ្លាំងផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កម្ពុជាមានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមជាង២០០លានដុល្លារ តែមានឱនភាពពាណិជ្ជកម្មជាមួយថៃជាង១ពាន់ដុល្លារនៅ៥ខែឆ្នាំនេះ តើមកពីមូលហេតុអ្វី?

ការដោះដូរពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់នៅ៥ខែ ឆ្នាំនេះ ខណៈការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជ…

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៤%នៅឆ្នាំនេះ

ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងអត្រា៤% នៅឆ្នាំ២០២៥ និង៤,៥% នៅឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ