Advertisement
Advertisement
ទីផ្សារ​អនឡាញ និង​អាជីវកម្មឌីជីថល

ក្រុមហ៊ុនយក្សថៃ CP ទិញ​កូនផ្សារ​លក់​ទំនិញ​អនឡាញ​មួយ​នៅទីក្រុងហុងកុង ដើម្បីពង្រីក​អាជីវកម្មឌីជីថលរបស់ខ្លួន


ក្រុមហ៊ុន​កសិឧស្សាហកម្ម​និង​សារគមនាគមន៍ដ៏ធំបំផុត​មួយ​នៅប្រទេសថៃ គឺ​ក្រុមហ៊ុន Charoen Pokphand Group ដែល​គេ​ស្គាល់ថា CP Group បាន​ឲ្យ​ដឹងថា ខ្លួន​ទិញ​យក​គេហ​ទំព័រ​លក់​ទំនិញ​អនឡាញមួយនៅទីក្រុង​ហុងកុង ឈ្មោះថា Chilindo ក្នុងតម្លៃ ១៨លានដុល្លារអាមេរិក ។
ក្រុមហ៊ុនយក្សថៃ CP ទិញ​កូនផ្សារ​លក់​ទំនិញ​អនឡាញ​ Chilindo ​នៅទីក្រុងហុងកុង ដើម្បីពង្រីក​អាជីវកម្មឌីជីថលរបស់ខ្លួន
Advertisement

ក្រុមហ៊ុន CP និយាយថា ការទិញ​​កូន​អាជីវកម្ម​លក់អនឡាញ​ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការពង្រីក​អាជីវកម្ម​ឌីជីថល​របស់ផង់ខ្លួន ខណៈ​ដែល​ឥរិយាបថ​របស់អតិថិជន​ផ្លាស់ប្ដូរ​ខុសពីមុន ។ 

ការទិញ​អាជីវកម្ម​លក់​ទំនិញ​អនឡាញ​មួយនេះ នឹងធ្វើ​ឡើងដោយ​ Ascend Commerce ជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែលធ្វើ​អាជីវកម្ម​ផ្នែក​ឌីជីថល របស់ CP Group ។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ​២០២០ ។ 

កម្មវិធី​ពាណិជ្ជកម្ម​អនឡាញ Chilindo នេះ ត្រូវគេរំពឹងថា នឹងបំពេញ​បន្ថែម​ឲ្យ​ផ្សារ​អនឡាញ WeMall របស់ CP Group ហើយ​ក៏នឹង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​ថៃមួយកម្រិតទៀត​ផង​ដែរ ខណៈ​ដែល​ទីផ្សារ​ពាណិជ្ជកម្មអនឡាញកំពុង​រីកលូតលាស់នៅចំពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់អគ្គនាយកប្រតិបត្តិរបស់ CP Group ។ 

ផ្សារ​ទំនិញ​អនឡាញ WeMall របស់​ក្រុមហ៊ុន CP Group ប្រកួតប្រជែង​ជាមួយ​នឹងគូប្រជែងដែលធំៗជាង​ខ្លួនជាច្រើន ដូចជា Lazada របស់​ក្រុមហ៊ុន Alibaba, Shopee របស់​សិង្ហបុរី និង JD Central ដែលជា​អាជីវកម្មរកស៊ីរួមគ្នា​រវាង​ផ្សារទំនើប​ខ្នាតយក្សរបស់ថៃ Central Group និង JD.com របស់ចិន ។ 

ប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការ​នៃចំនួនអ្នកទិញទំនិញ​អនឡាញ​ផ្ទាល់ៗ​ពី​អាជីវករ​អ្នកលក់​តាមរយៈ​កម្មវិធី​បណ្ដាញសង្គម ដូចជា Facebook និង Instagram មានការ​កើនឡើង​យ៉ាងខ្លាំង ។ 

លោក ស៊ូផាឆៃ ជារ៉ាវ៉ានន្ទ អគ្គនាយកប្រតិបត្តិរបស់ CP Group បាននិយាយថា "ផែនការ​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​អនឡាញ​អន្តរជាតិ​របស់ Chilindo នឹងបង្កើន​លទ្ធភាពរបស់​ម៉ាកយីហោ​អាជីវកម្ម​អនឡាញរបស់​ប្រទេសថៃ ក្នុងការ​ប្រកួត​ប្រជែង​នៅ​លើ​ឆាកអន្តរជាតិ" ។ លោកបន្ត​ថា ការចាប់ផ្ដើម​ប្រើ​បច្ចេកវិទ្យា​ 5G នឹងជួយ​ជំរុញ​ឲ្យ​វិស័យ​នេះ​កាន់តែ​រីកលូតលាស់ខ្លាំងថែមមួយកម្រិតទៀត ។ 

CP Group ជា​ក្រុមហ៊ុន​មេ​របស់​ True Corporation Plc ដែលជា​ក្រុមហ៊ុអាណាព្យាបាល​របស់ True Move ដែល​ជា​ប្រតិបត្តិករ​សេវា​ទូរសព្ទចល័ត​ធំបំផុត​ទីពីរនៅក្នុង​ប្រទេសថៃ ។ ក្រុមហ៊ុន True Move ទទួលបាន​អាជ្ញាបណ្ណ​ 5G កាលពីខែកុម្ភៈ ឆ្នាំ​២០២០ នេះ ៕

Advertisement



អត្ថបទបន្ទាប់


យុវជន ប៊ុន ចាន់វីរៈ អំពាវនាវ​ឲ្យ​កសិករ​ចិញ្ចឹមចៀម ព្រោះ​ស្រួល​ចិញ្ចឹមនិង​មាន​ទីផ្សារល្អ

ព័ត៌មាន
គេធ្លាប់តែឮថា ការចញ្ចឹមចៀមមាននៅតែប្រទេសដែលមានអាកាសធាតុត្រជាក់ ដូចជា អូស្រ្តាលី ចិន ម៉ុងហ្គោលី ជាដើម តែឥឡូវនេះ ចៀម​ក៏​មាន​គេចិញ្ចឹម...

Vietnam Airlines នឹងកាត់ប្រាក់ខែពាក់កណ្ដាលរបស់អ្នកបើកបរយន្ដហោះ និងអ្នកបម្រើតាមយន្ដហោះ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងកាត់បន្ថយប្រាក់ខែបុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះរងការខាតបង់ប្រាក់អស់ជាច្រើនខែជាប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ