ប្រទេសថៃ

សហព័ន្ធឧស្សាហកម្មថៃកំពុងស្វែងរកវិធានការបន្ទាន់ ដើម្បីគាំទ្រឧស្សាហកម្មដែលរងគ្រោះ ដោយសារការនាំចេញធ្លាក់ចុះ


សហព័ន្ធឧស្សាហកម្មថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការថ្មីៗ ដើម្បីគាំទ្រឧស្សាហកម្មដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃការនាំចេញ។ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះជាង ៥ ភាគរយ ហើយនាំចូលវិញ ធ្លាក់ចុះជាង ២ ភាគរយ ។ តម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ ពីខែមករា ដល់ខែមេសា មានតម្លៃ ១៨៨ ពាន់លានដុល្លារ។
សហព័ន្ធឧស្សាហកម្មថៃស្វែងរកវិធានការបន្ទាន់ដើម្បីគាំទ្រឧស្សាហកម្មនាំចេញ
ដោយ

លោក គ្រៀនក្រៃ ធៀនូគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយប្រាប់សារព័ត៌មាន the Nation ថា សហគ្រាសអាជីវកម្មនៅថៃនាពេលបច្ចុប្បន្ននេះត្រូវការការគាំទ្រជាបន្ទាន់ ដោយសារតែពលករនិងបុគ្គលិកជាច្រើនបានកាត់បន្ថយម៉ោងធ្វើការដើម្បីរក្សាសហគ្រាសកុំឱ្យបិទទ្វារ។

ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ បាននិយាយថា ខ្លួនកំពុងវាយតម្លៃយុទ្ធសាស្រ្តក្នុងការផ្តល់ជំនួយបន្ទាន់ដល់ក្រុមហ៊ុនឧស្សាហកម្មដែលរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃការនាំចេញ។ ក្រុមហ៊ុនសហគ្រាសដែលកំពុងតែមានបញ្ហា រួមមានសហគ្រាសគ្រឿងសំណង់ ឧបករណ៍គ្រឿងសង្ហារិម គ្រឿងម៉ាស៊ីន វាយនភ័ណ្ឌ ស្បែកជើង គ្រឿងអលង្ការ និងគ្រឿងបន្លាស់យានយន្ត និងសេរ៉ាមិចជាដើម។

ប្រភពដដែលបានព្យាករថា ការនាំចេញនៅឆ្នាំនេះគឺមិនមានកំណើនឡើយ គឺមានតែធ្លាក់ចុះ ពោលគឺពី ០ ភាគរយ មកដល់ -១ ភាគរយ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ការបញ្ជាទិញជាសកល។

ការនាំចេញទៅកាន់ដៃគូពាណិជ្ជកម្មធម្មតារបស់ប្រទេសថៃ ដែលមានដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រជាជាតិនៅអាស៊ី បានធ្លាក់ចុះរយៈពេលប្រាំ៧ខែជាប់គ្នា បើគិតត្រឹមខែមេសា។

លោក គ្រៀនក្រៃ បាននិយាយថា ការធ្លាក់ចុះនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មជាច្រើន ដែលនាំទៅដល់ការកែសម្រួលសមត្ថភាពផលិតកម្ម ដើម្បីឲ្យស្របទៅនឹងការបញ្ជាទិញដែលបានកាត់បន្ថយ។

ដើម្បីប្រឈមនឹងបញ្ហានៃការធ្លាក់ចុះនេះ លោក គ្រៀនក្រៃ បាននិយាយថា អ្នកនាំចេញក៏គួរតែស្វែងរកទីផ្សារថ្មី ដើម្បីជំនួសទីផ្សារដែលកំពុងធ្លាក់ចុះ ជាពិសេសប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ, អាស៊ាន, និងតំបន់អាស៊ីកណ្តាល។

ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញរបស់ថៃមានតម្លៃត្រឹមតែ ៩២ ពាន់លានដុល្លារ ធ្លាក់ចុះ ជាង ៥ ភាគរយ រីឯការនាំចូលវិញ គឺមានតន្លៃ ៩៦ ពាន់លានដុល្លារ ធ្លាក់ចុះ ប្រមាណជា ជាង ២ ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ គេជឿជាក់ថា ឧស្សាហកម្មនៅប្រទេសថៃនឹងឃើញមានកំណើននៃការបញ្ជាទិញនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងអំឡុងពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកម្ពុជាពឹងផ្អែកកត្តាអ្វីខ្លះ ក្នុងការជំរុញរំហូរវិនិយោគផ្ទាល់ពីបរទេស ឲ្យសម្រេចបានជិត ១២%នៃ GDP នៅឆ្នាំ២០២៣?

ព័ត៌មាន
ថ្វីត្បិត បញ្ហប្រឈមពីសេដ្ឋកិច្ចខាងក្រៅនៅមិនទាន់មានភាពល្អប្រសើរ ក៏ពិតមែន ប៉ុន្ដែរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នៅឆ្នាំនេះ និងឆ្នាំក្រ…

មេផ្សារហ៊ុនរំពឹងថា ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកនឹងចូលរួមបោះផ្សាយលក់ភាគហ៊ុន ដើម្បីកៀរគរទុន

ព័ត៌មាន
ស្របពេលវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយមិនសូវល្អប្រសើរ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)រំពៃចង់ឃើញក្រុមហ៊ុនអភិវឌ្ឍន៍អច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ