សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ"

សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង តាមសំណើរបស់រាជរដ្ឋាភិបាលហើយ


សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ត្រូវបានព្រឹទ្ធសភាអនុម័ត យល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលហើយ ក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៃព្រឹទ្ធសភា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេមើលឃើញថា នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម ក៏ដូចជា រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ថែមទាំងដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅក្នុងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ក្នុងសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៃព្រឹទ្ធសភា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២

នៅ​ទីបំផុត សេចក្ដីព្រាងច្បាប់​ស្ដី​ពី ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​យល់ព្រម​ទាំងស្រុង​ទៅ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ថ្លែង​ក្នុង​សម័យប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៤ នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ម៉ុង ឫ​ទ្ធី ប្រធាន​គណ​:​កម្ម​ការ​ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន បាន​មាន​ប្រសាសន៍​ថា ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​កសាង​ឯកសារ​គតិ​យុ​ត្ត​មួយ​នេះ សេចក្តី​ត្រូវការ​ចាំបាច់​ដែល​ត្រូវ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ឡើង គឺ​ការ​ដាក់​ឆ្លង​ពិនិត្យ និង​ពិភាក្សា​ផ្ទៃក្នុង ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដាក់​ឆ្លង​សម័យប្រជុំ​គណ​:​រដ្ឋមន្ត្រី ដាក់​ឆ្លង​គណៈកម្មការ​ទី​៣ និង​គណៈកម្មការ​ជំនាញ​ផ្សេង​ទៀត​នៃ​រដ្ឋសភា ដាក់​ឆ្លង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ និង​ចុង ក្រោយ​បាន​ដាក់​ឆ្លង​កិច្ចប្រជុំ​គណ​:​កម្ម​ការ​ទី​៣ និង​គណ​:​កម្ម​ការ​ផ្សេង​ទៀត​នៃ​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​១១ ខែមេសា​កន្លង​មក​។

ឯកឧត្តម​បន្ថែម​ថា ទាំង​ទម្រង់ ខ្លឹមសារ​រួម ខ្លឹមសារ​ទូទៅ និង​អត្ថប្រយោជន៍​នៃ​សេចក្តីព្រាងច្បាប់​ក្នុង​ការ​ការពារ​រាល់​កសិផល និង​រុក្ខជាតិ​នាំ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពិសេស​ជំរុញ និង​លើកកម្ពស់​សមត្ថភាព​នាំ​ចេញ​កសិផល ឆ្លើយ​តប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ទីផ្សារ​នាំ​ចូល​។

សេចក្តីព្រាងច្បាប់​សេចក្ដីព្រាងច្បាប់ ដែល​មាន​១៥​ជំពូក និង​១១៣​មាត្រា​នេះ គឺ​មាន​កំណត់​អំពី​ការ​គ្រប់គ្រង​សុខភាព​រុក្ខជាតិ ការ​អនុវត្ត​វិធានការ​ការពារ​រុក្ខជាតិ និង​វិធានការ​ភូតគាម​អនាម័យ ការពារ​ធនធាន​រុក្ខជាតិ​គ្រប់​ប្រភេទ ការ​ទប់ស្កាត់​ការ​បង្ក ការ​រាលដាល​ឆ្លង​និង​ការ​រាតត្បាត​ពី​សំណាក់​សមាសភាព​ចង្រៃ ការ​លើកកម្ពស់​ផលិតភាព​កសិកម្ម សន្តិសុខ​ស្បៀង​អនាម័យ​គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​។ សេចក្ដីព្រាងច្បាប់​នេះ ក៏​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កសិកម្ម ក៏​ដូច​ជា រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាតិ ថែម​ទាំង​ដើម្បី​ធានា​ការ​គ្រប់គ្រង ការ​ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ​៕

អត្ថបទ សោម ស្រី​ពេជ្រ 

None



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-ចិននៅត្រីមាសទី១កើនជាង៣០% ប៉ុន្ដែការនាំចេញពីកម្ពុជាធ្លាក់ចុះជាង៣%

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅត្រីមាសទី១ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង៣០% បើធៀបនឹង…

កម្ពុជាបន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម៧ថ្ងៃ សម្រាប់អ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំង

ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសដែលមិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ