កម្ពុជាបន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម៧ថ្ងៃ

កម្ពុជាបន្ថយរយៈពេលធ្វើចត្តាឡីស័កមកនៅត្រឹម៧ថ្ងៃ សម្រាប់អ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំង


ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះ អ្នកដំណើរពីបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំង ឬចាក់មិនពេញលេញ។ ការកែសម្រួលថ្មីនេះ គឺមានការបន្ថយរយៈពេលធ្វើចត្តាឡីស័កពីរយៈពេល ១៤ថ្ងៃ មកត្រឹមរយៈពេល ០៧ថ្ងៃវិញ។
កម្ពុជានឹងពិចារណាគោលការណ៍បើកទទួលទេសចរពីមួយថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

បើតាមក្រសួងសុខាភិបាល ការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដែលមានដូចជា៖

១.កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃវិញ។

២.កែសម្រួលលក្ខខណ្ឌធ្វើតេស្តចំពោះអ្នកធ្វើចត្តាឡីស័ក ដែលក្នុងនោះចំពោះអ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។ ហើយចំពោះអ្នកដំណើរមកពីបរទេសតាមព្រំដែនគោកវិញ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់ដូងទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាក់ដូសទី២ តាមរបបចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលចត្តាឡីស័ក។

សូមបញ្ជាក់ថា កាលពីថ្ងៃ ទី១៧ ខែមីនា ក្រសួងសុខាភិបាល ក៏បានសម្រេចលុបចោលនូវ លក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង មុនមកដល់កម្ពុជា និងលុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាផងដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតបើកឡើងវិញការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិផងដែរ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានក៏បានណែនាំឲ្យអ្នកដំណើរទាំងអស់គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង ក៏ដូចជាបង្ហាញនូវវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជាផងដែរ ៕

អត្ថបទ សោម ស្រីពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុង តាមសំណើរបស់រាជរដ្ឋាភិបាលហើយ

ព័ត៌មាន
សេចក្តីព្រាងច្បាប់ស្តីពី "ការការពាររុក្ខជាតិ និងភូតគាមអនាម័យ" ត្រូវបានព្រឹទ្ធសភាអនុម័ត យល់ព្រមតាមសំណើរបស់រាជរដ្ឋាភិបាលហើយ ក្នុងសម័យប្រជុ…

ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT

ព័ត៌មាន
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​ សម្តេចតេជោ (TYDA…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ