សភាពាណិជ្ជកម្មកម្ពុជា

ហេតុអ្វីសភាពាណិជ្ជកម្មរើសយកខេត្តកោះកុងសម្រាប់ដំណើរទស្សនកិច្ចពាណិជ្ជកម្ម? តើខេត្តនេះមានសក្តានុពលអ្វីខ្លះ?


សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តកោះកុងរយៈពេល៤ថ្ងៃ នៅពាក់កណ្តាលខែសីហា នេះ ដើម្បីពង្រីកការទំនាក់ទំនងអាជីវកម្ម និងស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគក្នុងវិស័យអាទិភាពនានានៅក្នុងខេត្តកោះកុង។ បេសកកម្មនៅខេត្តកោះកុងនេះ ប្រតិភូរបស់សភាពាណិជ្ជកម្មកម្ពុជានឹងធ្វើទស្សនកិច្ចតំបន់ពាណិជ្ជកម្មសំខាន់ៗជាច្រើនដូចជាតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ អាកាសយានដ្ឋានអន្តរជាតិ និងកន្លែងអាជីវកម្មលក់រាយ និងដុំជាដើម។ គោលបំណងធំនៃការចុះតាមខេត្តរបស់សភាពាណិជ្ជកម្មកម្ពុជា គឺដើម្បីជួយផ
សភាពាណិជ្ជកម្មកម្ពុជា
ដោយ

នាសន្និសីទសារព័ត៌មានស្តីពី«ទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង» នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោកឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយអាជីវកម្មក្នុងស្រុកឱ្យកាន់តែប្រសើរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានផ្តួចផ្តើមរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ក្នុងគោលបំណង ដើម្បីពង្រីកការទំនាក់ទំនងអាជីវកម្ម ដើម្បីជំរុញសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់វិស័យ SME ឱ្យកាន់តែមានភាពរឹងមាំ មានការទទួលស្គាល់ និងមានភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ។

តួយ៉ាងបើតាមការបញ្ជាក់របស់លោកឧកញ៉ា លឹម សុជាតិ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខ សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ខេត្តកោះកុង ដើម្បីស្វែងយល់អំពីឱកាសអាជីវកម្ម និងវិនិយោគក្នុងវិស័យអាទិភាពនានាដែលមានសក្តានុពលដ៏ច្រើនសម្បូរបែបនៅក្នុងខេត្តកោះកុង។

ជាមួយគ្នានេះឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការជ្រើសរើសខេត្តកោះកុងសម្រាប់ធ្វើដំណើទស្សនកិច្ចពាណិជ្ជកម្មនេះ គឺដោយសារខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រដ៏មានសក្កានុពលមួយរបស់កម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបទាំងកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស និងអាកាសយានដ្ឋានអន្តរជាតិជាដើម។ ថ្នាក់ដឹកនាំរូបនេះ ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីៗ និងលទ្ធផលផ្លែផ្កាជាច្រើន ពីបណ្តាក្រុមហ៊ុនសហគ្រាសនៅខេត្តកោះកុងទាំងនោះ ព្រមទាំងមានឱកាសអាចចាប់ដៃគូពាណិជ្ជកម្មនាពេលអនាគតផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅខេត្ដកោះកុងនេះ សភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈប្រតិភូចុះទៅកន្លែងទស្សនកិច្ចសំខាន់ៗ រួមមាន៖ កំពង់ផែកោះកុង តំបន់សេដ្ឋកិច្ចពិសេស, អាកាសយានដ្ឋានខេត្តកោះកុង, ក្រុមហ៊ុនយូញៀន ឌីវីឡុបមិន គ្រុប, ក្រុមហ៊ុនសហគ្រាសផលិតកែច្នៃ គ្រឿងសមុទ្រ, សហគ្រាសលក់រាយ និងបោះដុំគ្រឿងសមុទ្រ ព្រមទាំងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង ជំនួបពាណិជ្ជកម្ម (B2B) ជាមួយពាណិជ្ជករខេត្តកោះកុង និងពិសារអាហារសាម្គីជាមួយថ្នាក់ដឹកនាំខេត្ត និងសភាពាណិជ្ជកម្មខេត្តកោះកុងផងដែរ។

សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីទស្សនកិច្ចពាណិជ្ជកម្មនេះ បានចុះទៅកាន់ខេត្តបាត់ដំបង ដោយពេលនោះមានប្រតិភូចូលរួមសរុបចំនួន២២រូប ក្នុងនោះមាន១០រូបជាពាណិជ្ជករថៃ។ ជាលទ្ធផល ក្រោយកម្មវិធីទស្សនកិច្ចពាណិជ្ជកម្មបានបញ្ចប់ មានផលិតផលខ្មែរចំនួន៣សហគ្រាស បានដាក់ចូលក្នុងម៉ាត 7-Eleven និងមានការដោះដូរពាណិជ្ជកម្មរវាងគណៈប្រតិភូ និងពាណិជ្ជករខេត្តបាត់ដំបងជាបន្តបន្ទាប់៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកដំណើរទី 200 លាននាក់របស់ខ្លួន និងប្រកាសផ្លូវ ដាណាង (Da Nang) - អាមេដាបាដ (Ahmedabad)

ភ្នំពេញ ថ្ងៃទី ០២ ខែសីហា ឆ្នាំ 2024 - ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការស្វាគមន៍អ្នកដំណើរទី 200 លាននាក់រប…

រាជរដ្ឋាភិបាលមានគោលដៅដាក់ឱ្យអនុវត្តការទទួលយកក្រដាសប្រាក់ដុល្លារទក់ រហែក ឬប្រឡាក់ទូទាំងប្រទេស

ជុំវិញចម្ងល់របស់ប្រជាពលរដ្ឋ ហេតុអ្វីបានជាធនាគារជាតិនៃកម្ពុជាដាក់ឱ្យអនុវត្តការទទួលយកក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬប្រឡាក់ដោយមិនកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ