អូស្ត្រាលី និងកម្ពុជា

អូស្ត្រាលី និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម


ស្ថានទូតអូស្រា្តលី និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៨ ខែកញ្ញា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។
អូស្ត្រាលី និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម
ដោយ

ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងក្នុងការដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ ទៅកាន់កិច្ចការងារនានា និងធ្វើការឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រនៅក្នុងការងាររបស់ក្រសួង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ មានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិបទសង្គម ចំណុចអាទិភាព និងជាពិសេសដើម្បីអោយស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី។

អូស្ត្រាលី និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម

សិក្ខាសាលានេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សហគ្រាសធុនតូច និងមធ្យម សមាគមធុរកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធនានា ក៏បានចូលរួមក្នុងសិក្ខាសាលានេះផងដែរ។

អូស្ត្រាលី និងកម្ពុជា រួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឯកឧត្តម ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “ក្រសួងប្តេជ្ញាក្នុងការជំរុញសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅក្នុងការងាររបស់យើង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការសម្រេចគោលដៅនេះ។”
ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមទៀតថា៖ “តាមរយៈការប្រកាន់យកគោលការណ៍បរិយាបន្ន យើងក៏នឹងចាប់យកសក្តានុពលដែលមិនទាន់បានប្រើប្រាស់នៅក្នុងសហគមន៍របស់យើង និងរួមចំណែកកាន់តែប្រសើរឡើង ដល់យុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព"។

ឯកឧត្តម ហែម វណ្ណឌី

ឯកឧត្តម ចាស្ទីន វ៉ាយអេត បានមានប្រសាសន៍ថា៖ ”យើងពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាដៃគូជាមួយក្រសួង លើគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ យើងជឿជាក់ថា ផែនការយុទ្ធសាស្ត្រនេះ នឹងជួយដល់ស្រ្តីអោយទទួលបានអត្ថ ប្រយោជន៍ប្រកបដោយសមធម៌ ពីសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ។ អូស្ត្រាលី ប្តេជ្ញាជួយដល់កម្ពុជា ក្នុងការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព”។

សិក្ខាសាលានេះ ត្រូវបានគាំទ្រដោយកម្មវិធី ភាពជាដៃគូកម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ និងធនាគារប្រ៊ីដ ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានដល់អតិថិជន ជាមួយលក្ខខណ្ឌល្អប្រសើរ រយៈពេលរហូត២៥ឆ្នាំ និងអត្រាការប្រាក់ចាប់ពី៨.៥%

ព័ត៌មាន
បុរីវិមានភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារប្រ៊ីដ ម.ក ដើម្បីផ្ដល់ជូនលក្ខខណ្ឌឥណទានគេហដ្ឋានសម្រាប់អត…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបពិភាក្សាការងារជាមួយតំណាង UNDP លើបញ្ហាសំខាន់ៗមួយចំនួន

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Alissar Chaker អ្នកតំណាងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ