ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ
ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម…
កម្មវិធីបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវិស័យបរធនបាលកិច្ច និងការអនុវត្តជាក់ស្ដែងឱ្យកាន់តែស៊ីជម្រៅដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន កាណា ត្រាស ឯ.ក ដែលជាប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច។
សូមបញ្ជាក់ផងដែរថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត។
ដើម្បីអាចធ្វើប្រតិបត្តិការបរធនបាលកិច្ចបានដោយស្របច្បាប់ ក្រុមហ៊ុនបរធនបាលត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់បំពេញតាមលក្ខខណ្ឌតម្រូវស្របតាមច្បាប់និងបទប្បញ្ញត្តិដែលមានជាធរមាន និងទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។