ប្រទេសចិន

តើប្រទេសចិនកំពុងដាក់ចេញនូវវិធានការអ្វីខ្លះ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែល កំពុងតែធ្លាក់ចុះរស់ឡើងវិញ?


ប្រទេសចិនកំពុងធ្វើការផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យដែលកំពុងតែធ្លាក់ចុះឲ្យរស់ឡើងវិញ ដោយបានបន្ធូរបន្ថយច្បាប់មួយចំនួនដែលបានកំណត់អត្រាការប្រាក់ និងការបង់ប្រាក់ដើមបង់រំលោះខ្ពស់ នៅពេលដែលម្ចាស់អាផាតមិនបច្ចុប្បន្ន ទិញផ្ទះ សម្រាប់រស់នៅ។ ដោយឡែក សម្រាប់អ្នកដែលមានទិញផ្ទះទី២ ឬទិញផ្ទះបន្តបន្ទាប់ ដើម្បីទុកលក់យកចំណេញ ត្រូវបានអាជ្ញាធរមានចាត់វិធានការរឹតបន្ដឹងផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ចិនបានចាប់ផ្ដើមដាក់ចេញនូវវិធានការ ដើម្បីសង្គ្រោះទីផ្សារអចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ
ដោយ

អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ និងការបង់ប្រាក់ដើមបង់រំលោះ សម្រាប់ការទិញផ្ទះទី២ និងផ្ទះជាបន្តបន្ទាប់ទៀត ត្រូវបានអាជ្ញាធរកំណត់កាន់តែខ្ពស់ សម្រាប់អ្នកទិញផ្ទះនៅប្រទេសចិន។ ច្បាប់មួយចំនួនត្រូវបានដាក់ចេញនាពេលនេះ គឺដើម្បីកុំឱ្យទីផ្សារអចលនទ្រព្យឡើងថ្លៃខ្លាំង ដោយសារការទិញផ្ទះទុកលក់ចំណេញ។

នៅតាមទីក្រុងធំៗដូចជាទីក្រុងប៉េកាំង និងស៊ាងហៃជាដើម ក្រៅតែពីបញ្ហាចំនួនអចលនទ្រព្យ ដែលជាកម្មសិទ្ធិ ប្រវត្តិនៃកម្ចីទិញផ្ទះរបស់បុគ្គលម្នាក់ៗក៏ជាកត្តានៃបញ្ហាមួយទៀតផងដែរ។ អ្នកដែលបានខ្ចីប្រាក់ទិញផ្ទះក្នុងពេលកន្លងមកត្រូវបានចាត់ទុកដូចជាពួកគេកំពុងទិញផ្ទះទី២ ហើយប្រឈមនឹងអត្រាការប្រាក់ និងបង់កក់ប្រាក់ដើមខ្ពស់ បើទោះជាពួកគេកំពុងលក់ផ្ទះចាស់ និងស្វែងរកទិញផ្ទះថ្មីសម្រាប់រស់នៅក៏ដោយ។

នៅក្រោមការផ្លាស់ប្តូរនេះ អត្រាការប្រាក់នៅពេលទិញផ្ទះថ្មី សម្រាប់រស់នៅ នៅទីក្រុងប៉េកាំងអាចធ្លាក់ចុះពី ៥,២៥% មកនៅត្រឹម ៤,៧៥%នៅក្នុងមួយឆ្នាំ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ ស៊ាងហៃយីជូ (Shanghai Yiju)។ ការបង់រំលោះអប្បបរមាគិតជាភាគរយនៃតម្លៃទិញសរុបអាចធ្លាក់ចុះពី៨០% នៃតម្លៃអចលនទ្រព្យសរុប មកនៅកម្រិតទាបរហូតដល់៣៥%។

រដ្ឋមន្ត្រីអភិវឌ្ឍន៍លំនៅឋាននិងតំបន់ទីក្រុង-ជនបទ លោក នី ហុង (Ni Hong) ដែលជាអ្នក ដឹកនាំគោលនយោបាយអចលនវត្ថុរបស់ប្រទេសចិន បានជួបជាមួយក្រុមហ៊ុនអចលនទ្រព្យ និងសំណង់ផងដែរ មុនពេលប្រកាសចេញវិធានការនេះ នៅថ្ងៃទី ៣១ ខែកក្កដាបន្ទាប់ពីកិច្ចប្រជុំការិយាល័យនយោបាយ។

លោក នី បានបង្ហាញពីផែនការមួយចំនួន ដើម្បីបន្តការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះ និងអត្រាការប្រាក់បង់រំលោះ សម្រាប់អ្នកទិញលើកដំបូង ហើយការកាត់បន្ថយពន្ធនៅពេលផ្លាស់ប្តូរទៅរស់នៅផ្ទះថ្មីក៏ត្រូវបានពិភាក្សាផងដែរ។

ការលក់ខុនដូនៅប្រទេសចិន បន្តធ្លាក់ចុះដោយជំរុញឱ្យតម្លៃផ្ទះធ្លាក់ចុះនៅក្នុងខែមិថុនាបើធៀបនឹង​ខែឧសភា សម្រាប់ផ្ទះល្វែងថ្មី និងផ្ទះប្រើរួចហើយនៅក្នុងទីក្រុងធំៗចំនួន៧០នៅទូទាំងប្រទេសចិន។ ក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញ កំពុងធ្លាក់ចុះជាបណ្ដើរៗខណៈដែលផ្ទះជាច្រើនកំពុងដាក់លក់តាមទីផ្សារ ប៉ុន្ដែ មិនសូវមានអ្នកទិញ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ស្តិតិការលក់រថយន្តទូទៅនៅប្រទេសថៃធ្លាក់ចុះ ប៉ុន្តែការលក់រថយន្តអគ្គិសនីកំពុងកើនឡើងគួរឲ្យកត់សំគាល់

ព័ត៌មាន
សហព័ន្ធឧស្សាហកម្មថៃ បាននិយាយកាលពីពេលថ្មីៗថា ទីផ្សាររថយន្តនៅប្រទេសថៃបានធ្លាក់ចុះ ៥% ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយការលក់រថយន្តស…

អាមេរិកនឹងមិនអញ្ជើញមេដឹកនាំហុងកុងដែលខ្លួនបានដាក់ទណ្ឌកម្ម ចូលរួមកិច្ចប្រជុំAPECឡើយ

ព័ត៌មាន
ជំនួយការសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូបបានអះអាងរកាលពីថ្ងៃសុក្រ ទី ២៨ កក្កដា ថា អាមេរិកនឹងមិនអញ្ជើញមេដឹកនាំប្រតិបត្តិទីក្រុងហុងកុង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ