ទីផ្សារអចលនទ្រព្យ

វៀតណាមរំពឹងវិនិយោគិនបរទេស ជួយស្រោចស្រង់ទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយ


វិនិយោគិនបរទេសត្រូវបានគេរំពឹងថា នឹងនាំសាច់ប្រាក់យ៉ាងច្រើនមកបន្តបណ្តាក់ទុននៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម ក្នុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦។ នេះគឺជាក្តីសង្ឃឹមនៅក្នុងរលកនៃរឿងអាស្រូវនៅក្នុងវិស័យនេះ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារផ្ទុះឡើងជាបន្តបន្ទាប់ រហូតដល់មានអ្នកពាក់ព័ន្ធមួយចំនួនត្រូវមានពិរុទ្ធ។ តាមការរំពឹងទុកវិនិយោគិនអាស៊ីមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ និងកូរ៉េជាប្រភពនៃក្តីសង្ឃឹមនេះ។
ទីផ្សារអចលនទ្រព្យ
ដោយ

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Cushman & Wakefield បាននិយាយនាពេលថ្មីៗនេះថា ប្រតិបត្តិការនៅក្នុងវិស័យអចលនទ្រព្យជាច្រើនកំពុងស្ថិតក្នុងដំណើរការចរចាជាមួយនឹងទស្សនវិស័យដ៏វិជ្ជមាន។ ពាក់ព័ន្ធនឹងស្ថានភាពនេះ សារព័ត៌មាន Vietnam News បានរាយការណ៍ថា គោលដៅវិនិយោគដែលរំពឹងទុកនៅតែស្ថិតនៅលើការស្វែងរកមូលនិធិស្របច្បាប់ គុណភាពនៃសេវាកម្ម ជាមួយនឹងតម្លៃសមរម្យពិតប្រាកដ ក៏ដូចជាការមានកម្មសិទ្ធិស្របច្បាប់ និងសក្តានុពលនៅក្នុងការអភិវឌ្ឍជាដើម។

ទោះបីជានៅពេលនេះវិស័យអចលនទ្រព្យវៀតណាម កំពុងតែប្រឈមមុខនឹងរឿងអាស្រូវជាច្រើន ប៉ុន្តែក្រុមហ៊ុន Cushman & Wakefield ជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អាជីវករក្នុងការបង្កើនសកម្មភាព ជាពិសេសអ្នកដែលមានប្រាក់ច្រើន។

សេចក្តីរាយការណ៍បែបនេះ ត្រូវបានគេសន្មតថា ជាការព្យាករ​ដ៏មានសុទិដ្ឋិនិយមបំផុត ខណៈដែលទីផ្សារក្នុងវិស័យនេះនៅវៀតណាម កំពុងតែរួមរិតដោយបញ្ហាផង និងឱកាសផង។ បញ្ហានោះ គឺស្ថានភាពអាប់អួរនៃសេដ្ឋកិច្ច រឿងអាស្រូវនៃគម្រោងអភិវឌ្ឈន៍មួយចំនួន និង បញ្ហាកង្វះច្បាប់ ខណៈឱកាសនោះ គឺរួមមានការទម្លាក់អត្រាការប្រាក់របស់ធនាគារ និងការអនុម័តនៃក្រឹត្យថ្មីជាច្រើន ដែលដកចេញនូវឧបសគ្គ ដែលវិស័យអចលនទ្រព្យកំពុងប្រឈមមុខ។ ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តដំណោះស្រាយជាច្រើនទៀត ដើម្បីលើកកម្ពស់គុណភាព នៃគម្រោងអចលនទ្រព្យ តម្លាភាព នីតិរដ្ឋ និងបរិយាកាសធុរកិច្ចជាទូទៅ។

នៅក្នុងស្ថានភាពបែបនេះ ទិន្នន័យពីក្រុមហ៊ុន Cushman & Wakefield បង្ហាញថា ទីផ្សារអចលនទ្រព្យសម្រាប់ពលរដ្ឋនៅក្នុងស្រុកនារយៈពេល៩ខែដើមឆ្នាំនេះ ធ្លាក់ចុះដល់ទៅ៣៣% មកត្រឹមតែ៧២៩លានដុល្លារប៉ុណ្ណោះ ប៉ុន្តែវិនិយោគិនមកពីអាស៊ីដូចជា សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ និងកូរ៉េហាក់មានទំនោរវិជ្ជមាន ដោយសារតែពួកគេយល់ពីទីតាំងភូមិសាស្រ្តរបស់វៀតណាម ភាពស្រដៀងគ្នានៃវប្បធម៌ និងការយល់ដឹងអំពីច្បាប់ក្នុងស្រុក។ ទិន្នន័យប្រតិបត្តិការឆ្នាំ២០២៣បាន បង្ហាញថា វិនិយោគិនបរទេសនៅតែមានគណនីសម្រាប់ប្រតិបត្តិការអចលនទ្រព្យ ការទិញ និងសកម្មភាពវិនិយោគ។

លោក ត្រាង ប៊ុយ ( Trang Bùi) នាយកក្រុមហ៊ុន Cushman & Wakefield Vietnam បានឲ្យដឹង ថា នៅពេលសេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់ភាពមិនប្រាកដប្រជា ប្រទេសកំពុងរីកចម្រើនដូចជាវៀតណាមបានក្លាយទៅជាទីផ្សារវិនិយោគដ៏ជោគជ័យមួយ។ លោកបានបន្ថែមថា អត្រានៃការត្រឡប់មកវិញដ៏គួរឱ្យទាក់ទាញនៅក្នុងប្រទេសវៀតណាម គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តវិនិយោគដែលធ្វើឡើងដោយវិនិយោគិនបរទេស។

យោងតាមទិន្នន័យរបស់ Cushman & Wakefield ចាប់តាំងពីឆ្នាំ២០១៨ មក បរទេសដែលមានទុនជាទ្រព្យសម្បត្តិអចលនទ្រព្យ ដូចជាលំនៅស្ថានមាន៤៦% និងឧស្សាហកម្មប្រមាណជា២៨% ដែលមានតម្លៃជាទឹកប្រាក់សរុបជាង៤ពាន់លានដុល្លារ។ ស្ថិតិបង្ហាញថា ការផ្គត់ផ្គង់សរុបនៃអាគារប្រណីតនៅក្នុងទីក្រុងហូជីមិញមានប្រហែល១ពាន់៧រយយូនីត ក្នុងនោះប្រហែល១ពាន់យូនីតត្រូវបានកាន់កាប់ដោយអ្នកអភិវឌ្ឍន៍បរទេស ហើយបើនិយាយនៅទូទាំងប្រទេស គឺមានរហូតដល់ជិត២ម៉ឺន៤ពាន់យូនីត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីនៅតែឃើញឱកាសលើការវិនិយោគផ្សារទំនើបធំៗ ទោះស្ថានភាពសេដ្ឋកិច្ចតំបន់មិនសូវល្អ

ព័ត៌មាន
បើទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏ទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី កំពុងមើលឃើញនូវការរីកដុះដាលនៃផ្សារទំនើបធំៗ ដែលមានតម្ល…

ចិនរៀបផែនការស្តារសេដ្ឋកិច្ចដោយគ្រោងបោះផ្សាយលក់មូលបត្របំណុលដំណាក់កាលទី២ ទំហំ១៤០ពាន់លានដុល្លារ

ព័ត៌មាន
ស្ថាប័នធ្វើផែនការកំពូលរបស់មហាយក្សចិន បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុនថា ខ្លួនបានកំណត់រួចហើយនូវដំណាក់កាលទី២ នៃគម្រោងវិនិយោគស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ