វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចរបស់មហាយក្សចិន និងអាម៉េរិក អាចប្រឈមនឹងការធ្លាក់ចុះនៅឆ្នាំនេះ ដោយសារសង្គ្រាមពន្ធថ្មី


ការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយអង្គការសហប្រតិបតិ្តការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានអះអាងថា ការដំឡើងពន្ធដ៏ចម្រូងចម្រាសរបស់រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ លើមហាយក្សចិន និងប្រទេសដទៃទៀត កំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់មហាអំណាចផុតលេខលើពិភពលោកទាំងពីរ។ អង្គការនេះ បានព្យាករថា សេដ្ឋកិច្ចរបស់អាម៉េរិក នៅឆ្នាំនេះនឹងសម្រេចបានកំណើនមិនលើសពី២,២% ខណៈកំណើនសេដ្ឋកិច្ចចិននឹងមិនលើសពី៤,៨% នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យសេដ្ឋកិច្ច
ដោយ

អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅប្រទេសបាំរាំង បានបញ្ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅដើមសប្តាហ៍នេះ ដោយបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងសម្រេចបានកំណើនក្នុងរង្វង់៤,៨% នៅឆ្នាំ២០២៥ នេះ ដោយសារការធ្លាក់ចុះតម្រូវការក្នុងវិស័យឧស្សាហកម្ម និងវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចមួយចំនួនទៀត។

ជាមួយគ្នានេះ អង្គការនេះ បានព្រមានថា សេដ្ឋកិច្ចចិន អាចប្រឈមនឹងការធ្លាក់ចុះបន្ថែមទៀត ដោយសារការដាក់គំនាបពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ និងឥទ្ធិពលរបស់វាទៅលើសេដ្ឋកិច្ចពិភពលោក​។ ស្ថាប័នជំនាញសេដ្ឋកិច្ចដដែលនេះ បានព្យាករថា សេដ្ឋកិច្ចចិន អាចនឹងថមថយកំណើនបន្ថែមទៀតនៅឆ្នាំ២០២៦ ដោយធ្លាក់ចុះមកនៅត្រឹម៤,៤% តែប៉ុណ្ណោះ។

ការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងពន្ធគយរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក ចិន និងអាម៉េរិក បានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយអ្នកជំនាញជាច្រើនមានការបារម្ភថា បញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងអូសបន្លាយពេលយូរជាងកាលដែលលោក ត្រាំ បានអនុវត្តនៅក្នុងអាណត្តិដំបូងរបស់លោក។

ជាក់ស្តែងឆ្លើយតបនឹងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន ចិន បានដំឡើងពន្ធបន្ថែម២០% លើទំនិញរាប់ចាប់តាំងពីសាច់សត្វរហូតដល់កសិផល និងផលិតផលទឹកដោះគោ។ ស្ថិតក្នុងស្ថានភាពនេះអង្គការសហប្រតិបតិ្តការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានព្យាករថា សេដ្ឋកិច្ចអាម៉េរិក នៅឆ្នាំនេះអាចនឹងធ្លាក់ចុះ០,២% ពោលគឺនឹងសម្រេចបានកំណើនក្នុងរង្វង់២,២% ស្របពេលសេដ្ឋកិច្ចរបស់កាណាដា និងម៉ិកស៊ិក ដែលរងសម្ពាធពន្ធពីអាម៉េរិក ក៏នឹងមានការធ្លាក់ចុះដូចគ្នាដែរនៅឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអង្គការជំនាញសេដ្ឋកិច្ចដ៏ធំមួយទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចអឺរ៉ុបពី១,៣% មកនៅត្រឹម១% នៅឆ្នាំនេះ?

អង្គការសហប្រតិបតិ្តការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ុប នៅឆ្នាំ២០២៥ ពី១,៣% មកន…

លោក ថាក់ស៊ីន ស្នើផែនការទិញយកបំណុលរបស់ពលរដ្ឋទាំងអស់ និងលុបប្រវត្តិឥណទានរបស់ពួកគេពីប្រព័ន្ធធនាគារ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពល និងជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្ន គឺលោកស្រី ផែថងថាន ស៊ីណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ