ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច

វៀតណាម​មាន​ចំនួន​ស្រ្តី​ជា​អ្នក​ដឹកនាំ​ធុរកិច្ច​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់


ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​កាន់​មុខ​តំណែង​ដឹកនាំ​នៅ​ក្នុង​វិស័យ​ធុរកិច្ច មាន​ចំនួន​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ ក្នុង​នោះ​រាប់​ទាំង​ម៉ាឡេស៊ី សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី។
អ្នកស្រី Nguyen Thi Phuong Thao អគ្គនាយិកា​ក្រុមហ៊ុន​អាកាសចរណ៍ VietJet របស់​វៀតណាម។
ដោយ
អំពី វៀតណាម​ 188

តួលេខ​ពី​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Boston Consulting Group (BCG) ដែល​ដក​ស្រង់​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Bloomberg បង្ហាញថា ស្ត្រី​កាន់​មុខ​តំណែង​ជា CEO ឬ​មុខ​តំណែង​ថ្នាក់​ក្រុមប្រឹក្សាភិបាល​នៅ​ក្នុង​ក្រុមហ៊ុន ចំនួន ២៥​ភាគរយ នៅ​ក្នុង​ប្រទេស​វៀតណាម។

តួលេខ​ពី​ការសិក្សា​ខាង​លើ​ដដែល បង្ហាញថា នៅ​ប្រទេស​ម៉ាឡេស៊ី​ ចំនួន​ស្ត្រី​នៅ​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​ធុរកិច្ច​មាន​តែ ១៤ភាគរយ, នៅ​សិង្ហ​បុរី​ មាន ១០​ភាគរយ, និង​នៅ​ឥណ្ឌូនេស៊ី មាន​ត្រឹមតែ ៦​ភាគរយ​ប៉ុណ្ណោះ។

របាយការណ៍​ពី​ការសិក្សា​របស់ក្រុមហ៊ុន​ពិគ្រោះ​យោបល់ BCG ផ្អែក​លើ​ការ​ស្ទង់មតិ​និយោជិត​ជាង ២០០០នាក់ នៅ​ក្នុង​បួន​ប្រទេស គឺ​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី។ 

កាល​ពី​ខែមិថុនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ស្រាវជ្រាវ Deloitte LLP បាន​ធ្វើ​ការ​ស្ទង់មតិ​ជាមួយ​ក្រុមហ៊ុន​ ៧០០០​ក្រុមហ៊ុន នៅ​ក្នុង​ប្រទេស​ចំនួន ៦៤ និង​បាន​រក​ឃើញថា ស្ត្រី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មាន​ចំនួនតែ ៧,៨% ប៉ុណ្ណោះ​នៅ​ក្នុង​តំបន់​អាស៊ី ដែល​ចំនួន​នេះ​គឺ​ខ្ពស់​ជាង​បន្តិច បើ​ធៀប​នឹង​តំបន់​អាមេរិក​ឡាទីន និង​អាមេរិក​ខាង​ត្បូង ប៉ុន្តែ ទាប​ជាង​អឺរ៉ុប ដែល​មាន​អត្រា​ដល់​ទៅជាង ២២ភាគរយ។ 

ជប៉ុន កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់ ស្ថិត​ក្នុង​ចំណោម​ប្រទេស​និង​ដែនដី​ ដែល​មាន​ចំណាត់ថ្នាក់​ទាប​បំផុត​នៅ​ក្នុង​តំបន់ បើ​និយាយ​អំពី​ចំនួន​ស្ត្រី​នៅ​ក្នុង​ជួរ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន។ 

នៅ​វៀតណាម ស្ត្រី​ជាសមាជិកក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​មានចំនួន ១៧,៦ភាគរយ,​ នៅ​ម៉ាឡេស៊ី ស្ត្រី​ជាសមាជិក​ក្រុមប្រឹក្សាភិបាល​មាន​ចំនួន ១៣,៧ភាគរយ ខណៈ​ដែល​នៅ​សិង្ហ​បុរី​ មាន​តែ ១០,២ភាគរយ៕

(អត្ថបទ​ប្រែសម្រួល​ពី សារព័ត៌មាន VN Express International)




អត្ថបទបន្ទាប់


អាជីវកម្ម​ដែល​ជោគជ័យ ត្រូវ​មាន​មូលដ្ឋាន​ធំៗ​ចំនួន​៥! តើ​អ្វីខ្លះ?

ព័ត៌មាន
ការ​បង្កើត​អាជីវកម្ម​គឺ​ងាយ​ស្រួល​ទេ ប៉ុន្តែ ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​ដំណើរ​ការ​និង​ទទួល​បាន​ជោគជ័យ នោះ​ទើប​ជា​រឿង​លំបាក។ ថ្មីៗ​...

ជំនួញ​បោក​ប្រាស់​៣​ប្រភេទ​ដែល​ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន!!!

ព័ត៌មាន
មុខ​ជំនួញ​នីមួយៗ តែងតែ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សម្បើម​សម្រាប់​ពលរដ្ឋ និង​សង្គមជាតិ ប៉ុន្តែ បើ​សិន​ជំនួញ​នោះ​ក្លាយ​ជា​សកម្មភាព​បោក​ប្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ