Advertisement
អាមេរិក-កម្ពុជា-​ចិន

តើ​ជំនួយ​ចិន​-អាមេរិក​​​សម្រាប់​កម្ពុជា​​ខុស​គ្នា​ដូច​ម្ដេច​ខ្លះ?


ប្រទេស​ចិន​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​គេ​ដល់​កម្ពុជា ដោយ​មាន​​ទឹក​ប្រាក់​ចន្លោះ​ពី​ជាង ២០០​លាន​ដុល្លារ ទៅ​ដល់​ជាង ៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវការ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។
ទង់ជាតិ​មហាអំណាច​ពិភព​លោកសហរដ្ឋ​អាមេរិក-​ចិន។
ដោយ
Advertisement

ប្រធាន​បទ​ចិន​-អាមេរិក​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​សាធារណជន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដូច្នេះ ខេមបូណូមីស សូម​នាំ​លោក​អ្នក​នាង​មក​ក្រឡេក​មើល​យ៉ាង​លម្អិត​អំពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ​(ODA) ​របស់​មហា​អំណាច​ទាំង​ពីរ ដែល​ផ្ដល់​មក​ឲ្យ​ប្រទេស​អាស៊ី​ដ៏​តូច​មួយ​នេះ។

ចិន​មាន​ចំនួន​គម្រោង​តិច​ជាង​សហរដ្ឋ​អាមេរិក ប៉ុន្តែ ចំនួន​ទឹក​ប្រាក់​វិញ គឺ​មាន​ចំនួន​ច្រើន​ជាង ដោយសារ​តែ​គម្រោង​នីមួយៗ​របស់​ទីក្រុង​ប៉េកាំង​​ផ្តល់​ដល់​កម្ពុជា មាន​លក្ខណ:​ជា​ទ្រង់ទ្រាយ​ធំៗ។

យោង​តាម​ឯកសារ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ចាប់​ពី​ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ​២០១៩ ​ចិន​មាន​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ចំនួន​តែ ២៧​ទេ បើ​ប្រៀបធៀប​នឹង​សហរដ្ឋ​អាមេរិក ដែល​មាន​គម្រោង​ដល់​ទៅ​​ចំនួន ១៦៨​គម្រោង។

គម្រោង​ទាំង​២៧​របស់​ចិន​នោះ មាន​លក្ខណ:​ជា​គម្រោង​ធន់ធ្ងន់​ដែល​មាន​ដូចជា កសាង​ផ្លូវ​ជាតិ កសាង​ទំនប់​ទឹក ​ប្រឆាំង​ភេរវកម្ម កែ​លម្អ​មធ្យោបាយ​​ធ្វើ​ដំណើរ​​សាធារណៈ គ្រប់គ្រង​ទឹក​ជំនន់ ប្រព័ន្ធ​ធារាសាស្រ្ត ពហុកីឡដ្ឋាន​ជាតិ​ ស្ពាន និង​អគ្គិសនី ជាដើ​ម។

​ចំណែក​សហរដ្ឋ​អាមេរិក ដែល​មាន​ដល់​ទៅ​ដល់ ១៦៨​គម្រោង បាន​ផ្តោត​លើ​វិស័យ​កសិកម្ម ​ជំនួយ​ពង្រឹង​ការ​អាន​អក្សរ​សម្រាប់​ក្មេងៗ វិទ្យាសាស្រ្ត កម្មវិធី​យុវជន ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស អភិរក្ស​សត្វ​ដំរី​និង​សត្វ​ជិត​​ផុត​ពូជ​ផ្សេង​ទៀត ធនាគារ រោងចក្រ​កាត់ដេរ សង្គមស៊ីវិល កំណែ​ទម្រង់ ប្រជាធិបតេយ្យ ការអង្កេត​ការ​បោះឆ្នោត និង​កម្មវិធី​ប្រឆាំង​ពលកម្ម​កុមារ ជា​ដើម។

យោង​តាម​តួលេខ​ដដែល ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ​ពី​ប្រទេស​ចិន មាន​ដូច​តទៅ៖ 

  • ឆ្នាំ​២០១៤ មាន​ចំនួន ៣៤៧,៧៨៩,​៧៦៤​​ដុល្លារ
  • ឆ្នាំ​២០១៥ មានចំនួន ៣៣៩,៣៨៥,០៩៧​ដុល្លារ
  • ឆ្នាំ​២០១៦​ មាន​ចំនួន ២៦៥,៣១៣,៦២៨ដុល្លារ
  • សម្រាប់​ឆ្នាំ​២០១៧ ឆ្នាំ​​២០១៨ និង​ឆ្នាំ​​​២០១៩ ឯកសារ​បង្ហាញ​ថា ចិន​នឹង​ផ្តល់​ជំនួយ​មួយ​ឆ្នាំៗ ចំនួន​ ២២៣,០៩៣,៧៧៦​ដុល្លារ។

ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ​ពី​សហរដ្ឋ​អាមេរិក មាន​ដូច​ខាង​ក្រោម៖ ​

  • ឆ្នាំ​២០១៤​ មាន​ចំនួន ​៩១,៦០៥,៩២៤​ដុល្លារ
  • ឆ្នាំ​២០១៥ មាន​ចំនួន ​១០០,៩៦៥,៨៥៩​ដុល្លារ
  • ២០១៦ មាន​ចំនួន ៧១,០៩៨,២៧១​ដុល្លារ
  • សម្រាប់​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​​ វិញ​ ឯកសារ​បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​ចំនួន ​៧៦,​០៣១,០៨០​ដុល្លារ​សម្រាប់​ឆ្នាំ​នីមួយៗ៕

© 2017 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាយ​វិការ​៧​បែប​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឈ្លើយ​ដោយ​មិន​ដឹង​ខ្លួន

ព័ត៌មាន
នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា យើង​ចាំបាច់​ត្រូវ​គិត​អំពី​ភាសា​កាយ​វិការ​របស់​យើង​គ្រប់​ពេល​វេលា។ ជា​ទូទៅ មនុស្ស​ភាគ​ច្រើន​មិន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ