រោងចក្រនេះ១ឆ្នាំផលិតបាន១,៣លានសំបកកង់

រោងចក្រផលិតសំបកកង់រថយន្ដតម្លៃ៣០០លានដុល្លារធំមួយ គ្រោងប្រើវត្ថុប្រើវត្ថុធាតុដើមកៅស៊ូក្នុងស្រុក៥ពាន់តោនក្នុងមួយឆ្នាំ


រោងចក្រផលិតសំបកកង់រថយន្ដធំមួយតម្លៃ ៣០០ លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានបើកសម្ពោធដាក់ឲ្យដំណើរការហើយនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣។ រោងចក្រនេះ គឺជាគម្រោងវិនិយោគធំជាងគេបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ហើយក៏ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបផ្ដល់តម្លៃបន្ថែមខ្ពស់ ជាមួយនឹងការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិនៅក្នុងស្រុកប្រមាណជិត ៥ពាន់តោនក្នុងមួយឆ្នាំ ជាមួយនឹងសមត្ថភាពផលិតសំបកកង់រថយន្ដបានដល់ទៅជិត១លាន៣សែនសំបកកង់ក្នុងមួយឆ្នាំផងដែរ។
រោងចក្រនេះ១ឆ្នាំផលិតបាន១,៣លានសំបកកង់

រោងចក្រផលិតសំបកកង់រថយន្ត នេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ក្រុមហ៊ុន General Tire Technology (Cambodia) ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាម៉េរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី១០០លាន ដុល្លារ អាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៃប្រទេសចិន។
ការវិនិយោគដ៏ធំនេះ គឺបង្ហាញពីការជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សក្ដានុពលនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល១៥ឆ្នាំ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ និងមើលឃើញពីឱកាសទីផ្សារដ៏មានសក្តានុពលរបស់កម្ពុជា ក្រោយពីកម្ពុជាបានចូលក្នុងកិច្ចព្រម ព្រៀងពាណិជ្ជកម្មជាច្រើន។
រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាដែលមានតម្លៃបន្ថែមខ្ពស់ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ ធម្មជាតិដែលមាននៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់កម្រិតឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាពិសេសជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូរបស់កម្ពុជា និងដោះស្រាយមុខរបរ និងការងារកម្មករដាំកៅស៊ូជាច្រើននាក់ទៀត។ នៅពេលដំណើរការផលិតកម្ម រោងចក្រនេះអាច ផលិតសំបកកង់ជិត ១លាន៣សែនសំបកកង់ក្នុងមួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណជាង ១ពាន់នាក់។




អត្ថបទបន្ទាប់


ជប៉ុននឹងកំណត់ឲ្យក្រុមហ៊ុនធំៗ ដែលចុះបញ្ជីត្រូវដាក់ស្ត្រីយ៉ាងហោចណាស់ម្នាក់ឱ្យនៅក្នុងតំណែងជានាយកប្រតិបត្តិ

ព័ត៌មាន
រដ្ឋាភិបាលប្រទេសជប៉ុនកំពុងរៀបចំផែនការជំរុញឱ្យក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារមូលបត្រលំដាប់កំពូលៗនៃក្រុងតូក្យូដាក់ស្ត្រីយ៉ាងហោចណាស់ម្នាក់នៅក្នុង…

ប្រធានាធិបតីអាមេរិក ចូ បៃដិន បង្ហើបថា ទំនាក់ទំនងរវាងអាមេរិក និងចិន អាចនឹងល្អប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ថា ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ