អតិផរណា

តើអត្រាអតិផរណាពិភពលោកមានស្ថានភាពយ៉ាងណា ក្រោយលោក ត្រាំ ឡើងកាន់តំណែងបាន១៥០ថ្ងៃ?


ផលប៉ះពាល់ដែលកើតចេញពីគោលនយោបាយនានារបស់សហរដ្ឋអាម៉េរិក ដែលបានដាក់ចេញជាបន្តបន្ទាប់កំពុងធ្វើឲ្យអ្នកសេដ្ឋកិច្ចពិបាកប៉ាន់ស្មាន នៅពេលគេនិយាយពីបញ្ហាអតិផរណាក្នុងរយៈពេល១៥០ថ្ងៃនៃការឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ។ អ្នកជំនាញសេដ្ឋកិច្ចរាប់ចាប់តាំងពីនៅទីក្រុងវ៉ាស៊ីនតោន រហូតដល់ទីក្រុងឡុងដ៍ ហាក់ពិបាកក្នុងការព្យាករពីស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណាពិភពលោក តែធនាគារកណ្តលអឺរ៉ុប បានអះអាងថា អត្រាអតិផរណានៅអឺរ៉ុប ស្ថិតក្នុងរង្វង់២%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
អតិផរណា
ដោយ

ធនាគារកណ្តាលនៅតាមបណ្តាប្រទេសជាច្រើនសុទ្ធតែស្ទាក់ស្ទើរក្នុងការប៉ាន់ប្រមាណពីបញ្ហាអតិផរណា ព្រោះផលប៉ះពាល់ដែលកើតចេញពីគោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានអាយុកាល១៥០ថ្ងៃ វាមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ធនាគារកណ្តាលរបស់ប្រទេសនានា រាប់ចាប់តាំងពីសហរដ្ឋអាម៉េរិក រហូតដល់ទីក្រុងឡុងដ៍ កំពុងមានការប្រយ័ត្នប្រយែងបំផុតលើការគ្រប់គ្រងអតិផរណា ព្រោះពួកគេពិបាកក្នុងការគណនា ឬវាយតម្លៃនូវហានិភ័យចំពោះអតិផរណា និងកំណើនពីពន្ធគយ ក៏ដូចជាលំហូរពាណិជ្ជកម្មពិភពលោក គួបផ្សំនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា។

ក្រុមប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ កាលពីថ្ងៃទី៣ ខែមិថុនា បាននិយាយថា លទ្ធិគាំពារនិយម​កំពុងដាក់សម្ពាធបន្ថែមលើតម្លៃអ្នកប្រើប្រាស់ និងជះឥទ្ធិពលដល់ពាណិជ្ជកម្ម។

ដោយឡែក លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde ) ប្រធានធនាគារកណ្តាលអឺរ៉ុប បានអះអាងថា គោលដៅរក្សាអតិផរណានៅសហភាពអឺរ៉ុប ក្នុងរង្វង់២% គឺជាអ្វីដែលអឺរ៉ុបចង់បាន ហើយអឺរ៉ុប កំពុងខិតខំរក្សាឲ្យបាននូវស្ថិរភាពនៃអតិផរណាក្នុងគោលដៅនេះ។ កាលពីដើមខែមិថុនា កន្លងទៅ ធនាគារកណ្តាលអឺរ៉ុប បានព្យាករថា អឺរ៉ុបនឹងរក្សាអតិផរណាឲ្យបានក្នុងអត្រា២%នេះ ស្របពេលនៅឆ្នាំ២០២៦ ខាងមុខ អឺរ៉ុប ដាក់គោលដៅបញ្ចុះអត្រាអតិផរណាឱ្យដល់១,៦%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជា បានហែលឆ្លងរឿងរ៉ាវអ្វីខ្លះនៅ៥ខែកន្លងមកនេះ ហើយអ្វីនៅតែអាចជាបញ្ហាប្រឈម?

ភាពតានតឹងដែលបណ្ដាលមកពីសង្រ្គាមរវាងបណ្ដាប្រទេសមួយចំនួន និងការដាក់ពន្ធបដិការរបស់សហរដ្ឋអាម៉េរិក បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា ន…

គ្រាន់តែនាំចេញកាហ្វេ វៀតណាម រកចំណូលបាន៤,៧ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ

ផលិតកម្ម និងការនាំចេញកាហ្វេរបស់វៀតណាម បានឈានដល់ការបំបែកកំណត់ត្រាដ៏ខ្ពស់បំផុត ដោយនៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥ ដោយអាចផលិត និងនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ