អាមេរិក

ភាពអាប់អួនៅពីក្រោយដំណើរការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់រដ្ឋបាលលោកចូបៃឌិន


ក្រុមមន្ត្រីរដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាននិយាយថា សេតវិមានបានបន្ទាបនូវសុទិដ្ឋិនិយមរបស់ខ្លួនកាលពីលើកមុនអំពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយឥឡូវនេះមានការព្រួយបារម្ភថា គណបក្សប្រជាធិបតេយ្យអាចនឹងបាត់បង់ការគ្រប់គ្រងនៅក្នុងសភាទាំងពីររបស់អាមេរិក ដោយសារតែស្ថានភាពនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នៃរដ្ឋលបាលលោកចូបៃឌិន កំពុងជួបនូវភាពអាប់អួជាច្រើន។ នេះបើតាមការចេញផ្សាយរបស់រ៉យទ័រនៅថ្មីៗនេះ។
ភាពអាប់អួនៅពីក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់លោកចូបៃឌិន

ការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញពី​គណបក្សប្រជាធិបតេយ្យ​ដែលធ្លាប់តែ​បាននាំមុខយ៉ាង​ស្រួលនៅក្នុងការប្រណាំងប្រជែង​​នៅ​ព្រឹទ្ធសភានោះ​ កំពុង​ស្ថិត​នៅលើផ្លូវ​ធ្លាក់ចូល​ទៅគ្រោះថ្នាក់​ និង​ការបោះឆ្នោតព្រឹទ្ធសភា ដែលត្រូវចាត់ទុកថាការ​ផ្សង​សំណាង​រវាងគណបក្សទាំង២នេះ​ ​ឥឡូវ​កំពុងទោ​រទន់​ទៅ​រក​គណបក្សសាធារណរដ្ឋ​ជាបណ្ដើរៗហើយ ខណៈដែលបញ្ហា​អតិផរណាខ្ពស់ និងថាមពលកើនឡើងកំពុង​ដាក់បន្ទុក​កាន់តែខ្លាំងឡើងៗលើរដ្ឋបាលលោកចូ បៃឌិន។​

បើតាម​អ្នកវិភាគពី​ការបោះឆ្នោតរួមទាំងការ​ស្ទង់​មតិរបស់ស្ថាប័ន​ FiveThirtyEight ​បានឱ្យ​ដឹងថា សភាតំណាងរាស្រ្តដែលលោក បៃដិន ​និងសម្ព័ន្ធមិត្តព្រម​ទាំង​ទីប្រឹក្សាមួយចំនួន​ធ្លាប់​បានព្យាករណ៍​ថា​ គណបក្សប្រជាធិបតេយ្យអាចកាន់តំណែងនៅដើមឆ្នាំនេះ ប៉ុន្ដែនេះ ឥឡូវ​កំពុង​តែ​ផ្លាស់ប្តូរ​ទាំង​ស្រុង​ទៅ​រក​​គណបក្សសាធារណរដ្ឋ​។

ការបាត់បង់ការគ្រប់គ្រង​នៅ​សភាមួយ ឬទាំងពីរ​នឹងបង្ហាញយ៉ាងច្បាស់​​ពីភាពរង្គោះរង្គើ​តំណែង​ប្រធានា​ធិបតី​របស់​លោក បៃដិន ​នៅ​ក្នុង​​រយៈពេលពីរឆ្នាំខាងមុខ​ទៀត​ ដោយក្រុមគណបក្សសាធារណរដ្ឋរំពឹងថា នឹងបោះឆ្នោតរារាំងច្បាប់ស្តីពីការឈប់សម្រាកគ្រួសារ ការរំលូតកូន សេវា​ប៉ូលិស និងបញ្ហា​ជា​អាទិភាពរបស់​លោក បៃដិន ​​មួយ​ចំនួន​​ទៀត ​​ខណៈដែល​ពួកគេ​ក៏កំពុង​ជំរុញ​ច្បាប់ថ្មី ​ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ ​និងការចំណាយ ដោយប្រើពិដាន​បំណុលជាកត្តាជំរុញពីក្រោយផងដែរ។​

គណបក្ស​សាធារណរដ្ឋ​ក៏​ត្រូវ​គេ​រំពឹង​ដែរ​ថា ​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ចំណាយ​របស់​ក្រុម​​ប្រជាធិបតេយ្យ​ និង​ការពាក់​ព័ន្ធ​​​អាជីវកម្ម ​និង​ជីវិត​ឯកជន​របស់លោក ហាន់ធឺ ​ជា​​កូនប្រុស​​របស់​​ប្រធានាធិបតី​លោក​ បៃដិន ផង​ដែរ​។ សមាជិកសភាខ្លះ​បាន​និយាយថា ពួកគេសង្ឃឹមថានឹងមានការចោទសួរដេញដោល​ទៅកាន់​លោក បៃដិន ​សមាជិកគណៈរដ្ឋមន្ត្រីរបស់​លោក​ ឬអនុប្រធានាធិបតី​លោកស្រី ​កាម៉ាឡា ​ហារីសជាដើម​ជុំវិញបញ្ហារសើបទាំងអស់នេះ។

ប្រភពព័ត៌មាន​ជិតស្និទនឹង​សេតវិមាន​បាននិយាយថា ឱកាសរបស់​ក្រុម​ប្រជាធិបតេយ្យ​ក្នុងការរក្សាការគ្រប់គ្រងព្រឹទ្ធសភា​ត្រូវគេមើលឃើញថា ​មាន​ភាគរយ​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ត្រឹមតែ​ត្រឹម​ ៥០% ទល់៥០%​ ប៉ុណ្ណោះ​។

លោក បៃដិន ​បានទស្សន៍ទាយកាលពីខែឧសភាថា សមាជិកបក្សប្រជាធិបតេយ្យ​របស់​លោកនឹងអាចទទួលបានការ​គាំទ្រ​ច្រើន​ទាំងនៅក្នុងសភា និងព្រឹទ្ធសភា​ ប៉ុន្តែលោកបានទទួលស្គាល់កាល​ពីសប្តាហ៍មុនថា ការប្រណាំងប្រជែង​នេះ​​បានតឹង​តែង​ជាង​មុន​។

ទីប្រឹក្សា​លោក បៃដិន ​ម្នាក់បានប្រាប់​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ​ថា ប្រធានាធិបតី និងទីប្រឹក្សារបស់​លោក​មានអារម្មណ៍ថា ពួកគេ​មានចំណុចខ្លាំងមួយក្នុងការរក្សាការ​គ្រប់​គ្រង​សភាទាំង២​នេះ​ ហើយ​បាន​ផ្តោតទៅលើការប្រឹង​ប្រែង​ឱ្យអស់ពីសមត្ថភាពដើម្បីទាញយកប្រយោជន៍​ពី អ្វីដែលក្រុម​សមាជិកគណបក្សសាធារណរដ្ឋកំពុងលេង ដូចជាការលើកឡើងថា អតិផរណា​កំពុងតែវិវត្តទៅរកភាពអាក្រក់ទៅៗ និងការបន្ធូរបន្ថយពន្ធ​ធ្វើឲ្យចំណេញទៅដល់តែអ្នកមានទ្រព្យស្ដុកស្ដម្ភជាដើម៕

អត្ថបទើ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនឈីបកូរ៉េធំមួយ អាចនឹងលក់រោងចក្រនៅចិនចោល ប្រសិនបើការរឹតត្បិតពីអាមេរិកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការខ្លួន

ព័ត៌មាន
ក្រុមហ៊ុនផលិតឈីបដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូង គឺ SK Hynix អាចនឹងពិចារណាលក់រោងចក្រផលិតឈីបអង្គចងចាំក្នុងប្រទេសចិន ក្នុងសេណារីយ៉ូអាក្រក់…

ការនាំចេញស្រារបស់អូស្ត្រាលីទៅប្រទេសចិនធ្លាក់ចុះ ៩២% ដោយសារការដាក់ពន្ធ និងការរំខានពីជំងឺកូវីដ១៩

ព័ត៌មាន
តម្លៃនៃការនាំចេញផលិតផលស្រារបស់អូស្ត្រាលីទៅកាន់តំបន់អាស៊ីភាគឦសានបានធ្លាក់ចុះជិតពាក់កណ្តាល គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយសារមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ