មេដឹកនាំអាស៊ាន

តើបញ្ហាអ្វីជាប្រធានបទក្តៅបំផុតនៅក្នុងកិច្ចប្រជុំចង្អៀតប្រមុខការទូតអាស៊ាន នៅម៉ាឡេស៊ី?


ប្រមុខការទូតអាស៊ាន ដែលបានជួបប្រជុំគ្នាដំបូងនៅក្នុងឆ្នាំ២០២៥ នៅកោះឡាំងកាវី ប្រទេសម៉ាឡេស៊ី បានផ្តោតសំខាន់បំផុតពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនេះកិច្ចប្រជុំនេះក៏បានពិភាក្សាគ្នាពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង កិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឌីជីថល ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាទំនាក់ទំនងអាស៊ាន និងអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអាស៊ាន
ដោយ

នៅក្នុងកិច្ចប្រជុំចង្អៀតលើកដំបូងរបស់ខ្លួននៅកោះឡាំងកាវី ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីការបរទេសអាស៊ាន បានព្រមានរបបយោធាមីយ៉ាន់ម៉ា ដោយជំរុញឱ្យការបោះឆ្នោតដែលប្រទេសនេះគ្រោងរៀបចំនៅឆ្នាំ២០២៥ នេះ ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មូហាមេត ហាសាន (Mohamad Hasan) បាននិយាយថា អាទិភាពសម្រាប់មីយ៉ាន់ម៉ា ដែលជាសមាជិកនៃប្លុកនេះគួរតែបញ្ឈប់អំពើហិង្សា និងស្តារប្រព័ន្ធនយោបាយសន្តិភាពឡើងវិញតាមយន្តការកុងសង់ស៊ីសទាំង៥ចំណុច។

ជាមួយគ្នានេះ ម៉ាឡេស៊ី ក៏បានប្រកាសតែងតាំង លោក អូមេន ហាស៊ីម (Othman Hashim) អតីតអគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី ជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ស្តីពី ប្រទេសមីយ៉ាន់ម៉ា ហើយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានពេញមួយឆ្នាំ ដោយសារលោកជារដ្ឋបុរសមួយរូបមានទំនាក់ទំនងជិតស្និទ្ធជាមួយរបបមីយ៉ាន់ម៉ា។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក ក៏ស្ថិតក្នុងរបៀបវារៈអាទិភាពមួយផងដែរ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងហិង្សានៅក្នុងដែនទឹកកាលពីឆ្នាំមុន។

ប្រមុខការទូតម៉ាឡេស៊ី បានលើកឡើងថា ប្រមុខការទូតអាស៊ាន បានអំពាវនាវឱ្យមានការពន្លឿនការចរចារវាងអាស៊ាន និងចិន ស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ខណៈគោលដៅគ្រោងនឹងសម្រេចនៅឆ្នាំ២០២៦ ត្រូវបានជាប់គាំង ប៉ុន្តែសង្កត់ធ្ងន់នៅលើយន្តការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ដោយឡែកបើតាមការចុះផ្សាយរបស់ CAN ប្រមុខការទូតរបស់ប្លុកនេះបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ានចំពេលមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក ហើយសង្ឃឹមថា ទំនាក់ទំនងរបស់អាស៊ាន និងសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាល ប្រធានាធិបតី ដូណាល់ ត្រាំ អណត្តិទី២នឹងមានភាពល្អប្រសើរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិមហាសេដ្ឋីនៅលើពិភពលោកកើនដល់កម្រិតខ្ពស់បំផុតរហូត១៥ទ្រីលានដុល្លារនៅឆ្នាំ២០២៤

របាយការណ៍វិសមភាពប្រចាំឆ្នាំចុងក្រោយរបស់អង្គការ Oxfam បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតរហូតដ…

លោក ថាក់ស៊ីន សន្យាផ្ដល់លំនៅឋានចំនួន១លានខ្នងដល់ប្រជាពលរដ្ឋថៃ ដែលមានប្រាក់ចំណូលទាប

អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំដ៏មានឥទ្ធិពលរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាចលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសន្យាថា នឹងសាងសង់លំនៅឋានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ