តម្លៃភាគហ៊ុន អេស៊ីលីដា

តម្លៃភាគហ៊ុន អេស៊ីលីដា ហក់ឡើងថ្លៃលើស ១ម៉ឺនរៀល ជាតម្លៃខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ


តម្លៃភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នៅថ្ងៃទី ១៦ ខែកញ្ញានេះ បានហក់ឡើងថ្លៃខ្ពស់ដល់តម្លៃ ១០ ៥៤០រៀលក្នុងមួយភាគហ៊ុន ដោយបានកើនឡើង ៧០០ រៀល (ឬ ៧,១១%) ដែលជាថ្លៃខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំ ចុងក្រោយ។ ទោះយ៉ាងណា តម្លៃនេះ នៅតែទាបជាងតម្លៃ IPO ដំបូង ដែលធ្លាប់មាន ១៦ ២០០រៀលក្នុងមួយភាគហ៊ុន។
តម្លៃភាគហ៊ុន អេស៊ីលីដា
ដោយ

នេះបើយោងតាមទិន្នន័យពីផ្សារមូលបត្រកម្ពុជា ដែលបានបញ្ជាក់បន្ថែមថា ការជួញដូរភាគហ៊ុនរបស់អេស៊ីលីដាសរុបមានដល់ទៅជាង ៨២ម៉ឺនភាគហ៊ុន ក្នុងតម្លៃសរុបប្រមាណ ២លាន១សែនដុល្លារអាម៉េរិក។
កំណើននៃការជួញដូរភាគហ៊ុនរបស់អេស៊ីលីដា ក៏បានធ្វើឱ្យតម្លៃជួញដូរសរុបនៅផ្សារមូលបត្រកម្ពុជា CSX នៅថ្ងៃនេះ កើនដល់ជាង ២លាន៨សែនដុល្លារ ដែលនេះជាចំនួនច្រើនជាងគេក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយ។
ការកើនឡើងតម្លៃភាគហ៊ុនរបស់អេស៊ីលីដានេះ បន្ទាប់ពីធនាគារក្នុងស្រុកមួយនេះ ទើបតែប្រកាសអំពីការជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី ធនាគារដែលមានអាជីវកម្ម លូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World's Top Performing Banks 2026) ដោយទស្សនាវដ្ដី Forbes។




អត្ថបទបន្ទាប់


ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងវាយលុកខ្លាំងនៅឡាវ និងកំពុងរាលដាលដល់វៀតណាម

អាជ្ញាធរឡាវ បានប្រកាសអាសន្នបន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានផ្ទុះឡើងកាលពីខែមិថុនា បានរាលដាលយ៉ាងរហ័សនៅក្នុងស្រុកចំនួន៦ ក្នុងខេត្តសា…

អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ត្រូវបានដាក់ឈ្មោះក្នុងសំណើស៊ើបអង្កេតបណ្តាញឆបោករបស់សហរដ្ឋអាម៉េរិក

អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក វ៉ូរ៉ាផាក់ តាន់យ៉ាវ៉ុង (Vorapak Tanyawong) ស្ថិតក្នុងចំណោមបុគ្គលចំនួន ២៦រូប និងអង្គភាពចំនួន ២ ដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ