ក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ

ក្រសួងសាធារណការ ប្រាប់ក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឲ្យមកចុះបញ្ជីអាជីវកម្ម


ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំដល់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលពុំទាន់បានចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទេ ឬប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាពប្រើប្រាស់ ត្រូវរួសរាន់មកចុះបញ្ជី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ក្នុងករណីអាជីវកម្មទាំងនោះ មិនបានមកចុះបញ្ជីត្រឹមត្រូវបានច្បាប់ទេនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះនៅថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២២។

ការប្រកាសណែនាំឲ្យក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅចុះបញ្ជីអាជីវកម្មនេះ ធ្វើឡើង ក្រោយពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន បាននិងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាពប្រើប្រាស់។

ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយមិនបានមកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្តទេនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ចូលរួមសហការអនុវត្តតាមការណែនាំខាងលើនេះចាប់ពីថ្ងៃនេះតទៅ៕




អត្ថបទបន្ទាប់


ឱកាសល្អកម្ររកបាន! បញ្ចុះតម្លៃរហូតដល់ 9% រួមជាមួយគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល ពីគម្រោងផ្សារភ្ជាប់នឹងធម្មជាតិពិតៗ អេកូខូលិកសិន

ឱកាសល្អកម្ររកបាន សម្រាប់អតិថិជនទិញផ្ទះ ក្នុងគម្រោងហ្គ្រេនស្តា ផ្លាទីនីម អេកូខូលិកសិន ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដានេះ លោកអ្នកនឹងទទួល…

សហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណដែលត្រូវបានគេលួចទៅចំនួន ២៧ដុំ បញ្ជូនត្រឡប់មកកម្ពុជាវិញ

វត្ថុបុរាណដែលត្រូវបានលួចចេញទៅពីកម្ពុជាចំនួន ២៧ដុំ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០២២ នៅក្នុងពិធីមួយនៅសារម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ