រថយន្តបើកបរស្វ័យប្រវត្តិរបស់Honda

ស្ងាត់ៗ Honda ផលិតរថយន្តបើកបរស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុតក្នុងពិភពលោក


ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Honda ថ្មីៗនេះ បានដាក់បង្ហាញរថយន្តថ្មីសន្លាងមួយរបស់ខ្លូនដែលទើបនឹងផលិតបាន ភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដំបូងគេ ដែលមានសមត្ថភាពអាចបើកបរបានដោយខ្លួនបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
រថយន្ត Honda The Legend បំពាក់ជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជំនាន់ទី៣ចុងក្រោយបំផុត
ដោយ

យើងធ្លាប់តែបានលឺ និងទទួលស្គាល់ពីគុណភាពនៃម៉ូតូរបស់ក្រុមហ៊ុនហុងដា ដែលជាក្រុមហ៊ុនមានឈ្មោះបោះសម្លេងមួយនៅកម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីព្រមទាំងពិភពលោក។ 

មែនទែនទៅក្រុមហ៊ុនហុងដារបស់ជប៉ុន ក៏មានផលិតនូវរថយន្តជាច្រើនប្រភេទផងដែរ គ្រាន់តែរថយន្តប្រភេទខ្លះមិនសូវមានលក់នៅទីផ្សារនៅកម្ពុជា ឬប្រទេសក្បែរខាងប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ហុងដា បានឈានជើងមួយជំហានទៀត ដោយបញ្ចេញលក់រថយន្តមួយប្រភេទថ្មីមានឈ្មោះថា The Legend បំពាក់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជំនាន់ទី៣ចុងក្រោយបំផុត ហើយបច្ចេកវិទ្យានេះ ពុំទាន់មានក្រុមហ៊ុនណាអាចផលិតបាននោះទេ សូម្បីតែរថយន្ត Tesla របស់អាមេរិក ក៏មិនមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយនេះដែរ។

គេសង្កេតឃើញថា មានក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជុំវិញពិភពលោករួមទាំងក្រុមហ៊ុន Google និងក្រុមហ៊ុន Teslaផងដែរ បាននិងកំពុងវិនិយោគយ៉ាងខ្លាំងក្នុងការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិនេះ ដើម្បីប្រកួតប្រជែងនឹងហុងដា។

រថយន្ត The Legend របស់ហុងកុងដាក់លក់ដំបូងតែ ១០០គ្រឿងប៉ុណ្ណោះ មានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិកក្នុងមួយគ្រឿង ក្នុងទីផ្សារប្រទេសជប៉ុន។

សូមបញ្ជាក់ថា ទោះបីជាបច្ចេកវិទ្យាកាន់តែជឿនលឿនក៏ដោយ ច្បាប់ស្តីពីការបើកបរដោយស្វ័យប្រវត្តិមានភាពខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ គេនៅចាំបានថា ក្រុមហ៊ុនរថយន្ត Audi ធ្លាប់បានដាក់បង្ហាញរថយន្ត Audi A8 របស់ខ្លួនជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិជំនាន់ទី៣ដូចគ្នានេះ កាលពីឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានច្បាប់រារាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន បញ្ជាឲ្យផ្អាក​ស្ថាប័នរាជរដ្ឋាភិបាល ៧ថ្ងៃ តែត្រូវមានអ្នកប្រចាំការ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤៩នាក់

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានចេញបទបញ្ជា និងស្នើឲ្យមានការផ្អាកជាបណ្ដោះអាសន្ន យ៉ាងតិច​រយៈពេល៧ថ្ងៃ នូវស្ថាប័នរាជរដ្ឋាភិបាលនី…

ក្រសួងសុខាភិបាលប្រកាសរកអ្នកចូលហាងម៉ាហ្សាចំនួន៣កន្លែងនៅភ្នំពេញ ត្រូវមកធ្វើតេស្ដរកកូវីដ-១៩

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសឲ្យអ្នកចូលទៅម៉ាហ្សានៅហាងម៉ាហ្សាចំនួន៣ទីតាំងនៅរាជធានីភ្នំពេញឲ្យមកធ្វើតេស្ដរកកូវីដ-១៩ ជាបន្ទាន់ ក្រោយពីក្រសួងបានរកឃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ