អត្ថបទពាណិជ្ជកម្ម!

តំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ជា «មេដែក» ទាក់ទាញគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាន


បើនិយាយពីតំបន់សក្ដានុពលសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន តំបន់ជ្រោយចង្វារត្រូវបានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានអះអាងដូចគ្នាថា គឺជាទីតាំងមួយអំណោយផលបំផុត ធៀបនឹងតំបន់មួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង បើអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា លោកអ្នកនឹងបានឃើញនូវគម្រោងបុរីលំនៅដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗប្រមាណ ១០ក្រុមហ៊ុន បាន និងកំពុងបុកគ្រឹះសាងសង់គម្រោងរបស់ខ្លួនបន្តបន្ទាប់ នៅតំបន់នោះ។
ថ្នាក់ដឹកនាំក្រុមហ៊ុន អ័រគីដេវីឡា នៅក្នុងពិធីសម្ពោធ​គម្រោង​ថ្មី អ័រគីដេវីឡា ដឹហ្កាដិន
ដោយ

តំបន់​តាមបណ្ដោយផ្លូវ​ជាតិ​លេខ​៦អានេះ មិនត្រឹមតែ​កំពុង​ជាមេដែក​ទាក់ទាញ​ការវិនិយោគ​គម្រោង​បុរី​លំនៅដ្ឋាន​​​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មាន​គម្រោង​យក្សៗចំនួនពីរ​ទៀត​ផងដែរ​​ គឺទីក្រុង​រណបជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC  និងគម្រោង​ទីក្រុងរណប​របស់អ្នកឧកញ៉ា​លី យ៉ុងផាត់​​ ដែល​គម្រោង​ទាំងពីរនេះ កំពុង​មាន​សន្ទុះ​អភិវឌ្ឍន៍​គួរឲ្យ​កត់​សម្គាល់។

ក្រុមហ៊ុន​ ​អ័រគីដេវីឡា ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​លំដាប់​ប្រណីត​មួយ ដែលបាន​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន​ និងមានគម្រោង​ថ្មីៗជាច្រើនទៀត នៅ​តំបន់​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា​នេះដែរ បានឲ្យដឹងថា ទីតាំង​តំបន់​ជ្រោយចង្វារនេះ គឺមាន​សក្ដានុពល​ខ្លាំង ពិសេស​ សម្រាប់​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​ ព្រោះវា​មានទន្លេ​ស្ថិតនៅ​សងខាង ដែលមាន​ភាព​អំណោយផល​ណាស់​សម្រាប់​ការរស់នៅ។ ក្នុងនោះដែរ គម្រោង​លំនៅដ្ឋាន​របស់​អ័រគីដេវីឡា​ គឺ​ស្ថិតនៅ​ចន្លោះ​កណ្ដាល​នៃទីក្រុងរណប​ជ្រោយចង្វារ និងទីក្រុងរណប​របស់​អ្នក​ឧកញ៉ា​លី យ៉ុងផាត់​តែម្ដង។ 

ភ្ញៀវចូលរួម​ក្នុងកម្មវិធីជប់លៀង និង​សម្ពោធគម្រោង​ថ្មី​របស់​ក្រុមហ៊ុន​អ័រគីដេវីឡា

អ្វីដែល​ពិសេស​នោះ ថ្មីៗដែរ ក្រុមហ៊ុន អ័រគីដេ​វីឡា) បាន​បន្ថែម​នូវការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ប្រណីត​មួយទៀត​របស់​ខ្លួន នៅតំបន់​ជ្រោយ​ចង្វារ​នេះ គឺ​គម្រោង​លំនៅដ្ឋាន​អ័រគីដេវីឡា ដឹហ្កាឌិន ដែលគម្រោង​នេះ គឺផ្ដោត​លើ​ការអភិវឌ្ឍ​លំនៅដ្ឋាន​​បែប​អេកូបៃតង ធម្មជាតិ ជាមួយនឹង​គុណភាព​សំណង់​មាន​ស្ដង់ដារ​ខ្ពស់។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រុម​ហ៊ុន​អ័រគីដេវីឡា  កន្លងមក​​ក្រុមហ៊ុន​បាន​បញ្ចប់​គម្រោង​ចំនួន​២​រួចមក​ហើយ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បាននិងកំពុង​បន្ដ​អភិវឌ្ឍ​យ៉ាង​សស្រាក់​សស្រាំនូវ​​គម្រោង​លំនៅដ្ឋាន​លំដាប់ខ្ពស់​ចំនួន​២ទៀត រួមមាន គម្រោង​អ័រគីដេ​ដឹរ៉ូយ៉ាល់​ខុនដូមីនីម (Orkide The Royal Condominium) និងគម្រោង​អ័រគីដេវីឡា ដឹប៊ូតា​និចស៊ីធី ខណ្ឌ​ជ្រោយចង្វារ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទះដី​រហូតដល់​ជាង ២០០ ហិកតា។ 

គម្រោង​លំនៅដ្ឋាន​ អ័រគីដេវីឡា ដឹហ្កាឌិន  ដែលជា​គម្រោងថ្មី​លើទឹកដី​ខណ្ឌជ្រោយ​ចង្វារ​នេះ គឺមានទីតាំង​ស្ថិតនៅ​ក្នុងគម្រោង​ អ័រគីដេវីឡា ដឹប៊ូតា​និចស៊ីធី របស់​ក្រុមហ៊ុន​អ័រគីដេវីឡាដែរ ខណៈដែល គម្រោង​ អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ត្រូវបាន​បើកលក់​ជាបីផ្នែក ហើយបើតាម​ក្រុមហ៊ុន​ផ្នែកនីមួយៗ​សុទ្ធ​តែទទួល​បានការកក់​ប្រាក់​ពីអតិថិជន​រហូតដល់​ ១០០% តែម្ដង។

ដោយឡែក សម្រាប់​គម្រោង​ថ្មី អ័រគីដេវីឡា ដឹហ្កាឌិន ទើបតែ​សម្ពោធ ​បើកលក់​ប៉ុណ្ណោះ ក៏​មាន​ការកក់ពី​អតិថិជន​បានរហូត​ដល់​ រហូតដល់​២០% រួចហើយដែរ នេះបើតាម​ការបញ្ជាក់​ពីក្រុមហ៊ុន​អ័រគីដេវីឡា។ ​ ​

ភ្ញៀវចូលរួម​ក្នុងកម្មវិធីជប់លៀង និង​សម្ពោធគម្រោង​ថ្មី​របស់​ក្រុមហ៊ុន​អ័រគីដេវីឡា

សូមជម្រាបដែរថា របាយ​ការណ៍ពី ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បង្ហាញថា ក្នុងឆ្នាំ២០១៨ មាន​សំណង់លំនៅ​ដ្ឋាន​ចំនួន ២.៤២០ គម្រោង ទុនវិនិយោគ​ប្រមាណជាង ១.៨០០​លានដុល្លារ ស្មើ​នឹងចំនួន​លំនៅដ្ឋាន​ជាង ១,៨​ម៉ឺន​ខ្នង និងគម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥ជាន់​ឡើង​ទៅ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅឆ្នាំ​២០១៨ នេះដែរ គឺមាន​ចំនួន ១១០អគារ ខណៈ​បណ្តុំ​លំនៅដ្ឋាន​លក្ខណៈ​បុរី មានចំនួន ២៨ទីតាំង និងក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និងសាងសង់​ដែលបានចុះ​បញ្ជី​មានចំនួន​សរុប ៣០១ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុន​ក្នុង​ស្រុក មាន ១៨៦​ក្រុមហ៊ុន និងបរទេស ១១៥ ក្រុមហ៊ុន ពោលបើ​ធៀបនឹង​ឆ្នាំ ២០១៧ មានការកើន​ឡើង ២៦​ក្រុមហ៊ុន។ 

លំនៅដ្ឋាន​ប្រណីត​របស់​ក្រុមហ៊ុន អ័រគីដេវីឡា

របាយការណ៍ ដដែល​បានបញ្ជាក់​ទៀតថា នៅឆ្នាំ ២០១៨នេះ តម្លៃ​ទុនវិនិយោគ​លើវិស័យ​សំណង់​មានការថយចុះ​ប្រមាណ​ជាង ១៨​ភាគរយ ដែលនៅ​ឆ្នាំនេះ​មាន​តម្លៃទុន​វិនិយោគ​ត្រឹមជាង ៥ពាន់​លានដុល្លារ ខណៈឆ្នាំ ២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូតដល់​ជាង ៦ពាន់​លាន​ដុល្លារ។

ដ្បិតតែ វិស័យ​សំណង់​បង្ហាញ​ពី​ការថមថយ​តម្លៃ​​ទុន​វិនិយោគ​ក្ដី ប៉ុន្ដែ អ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យ​ជាច្រើន​ សុទ្ធតែបាន​អះអាងថា វានឹង​មិន​ចោទ​ជាបញ្ហា​ដុំកំភួន​សម្រាប់​វិស័យសំណង់​ និងអចលនទ្រព្យ​នៅកម្ពុជានោះឡើយ។ អ្នកជំនាញ​ បានលើកឡើងទៀតថា ជាក់ស្ដែង បច្ចុប្បន្ន មិនត្រឹមតែរាជធានីភ្នំពេញ​នោះទេ ដែលកំពុង​មានសន្ទុះ​អភិវឌ្ឍន៍ សូម្បីតែ​នៅតាមបណ្ដាខេត្តសក្ដានុពល​មួយចំនួនទៀត ក៏មាន​សន្ទុះ​អភិវឌ្ឍ​ន៍​គួរឲ្យកត់សម្គាល់ដែរ៕  

លំនៅដ្ឋាន​ប្រណីត​របស់​ក្រុមហ៊ុន អ័រគីដេវីឡា
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


​វៀតណាម​នឹង​ចុះ​ហត្ថលេខា​ទិញ​យន្តហោះ​ Boeing អាមេរិក ១០០គ្រឿង!

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ឈ្មោះ Vietjet ប្រកាសថា ខ្លួន​នឹង​ចុះ​ហត្ថលេខា​នៅ​សប្ដាហ៍​ក្រោយ​នេះ​ ដើម្បី​ទិញ​យន្តហោះ​ Boeing ដែលមាន​តួខ្លួ…

ឃើញ​ការ​បំភ័យ​តាម​ហ្វ៊េសប៊ុក មនុស្ស​រាប់​ពាន់​នាក់​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត

ព័ត៌មាន
បន្ទាប់​ពី​បាន​ឃើញ​ការ​បំភ័យ​តាម​ហ៊្វេកប៊ុក​អំពី​គ្រោះថា្នក់​ដល់​ជីវិត​​បង្ក​ដោយ​សត្វ​ឆ្កែ ឆ្មា ខាំ ឬ ខ្វាច មនុស្ស​រាប់​ពាន់​នាក់​បាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ