ការសាងសង់គម្រោង The Peak

សន្ទុះនៃការសាងសង់គម្រោង The Peak មានល្បឿនលឿន ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់


គម្រោងអាគារ The Peak អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់ ដោយក្រុមហ៊ុនថ្មីនេះបានចាប់ផ្តើមការងាររបស់ខ្លួនកាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ ដែលអាចជម្រុញអោយគម្រោងនេះ នឹងបញ្ចប់បានទាន់ពេលវេលា។
សន្ទុះនៃការសាងសង់គម្រោង The Peak មានល្បឿនលឿន ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់
ដោយ

ក្រុមហ៊ុន Oxley Gem (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ("Oxley Gem") បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន China Railway Urban Construction Group Co. , Ltd ("CRUCG") ចាប់តាំងពី​ក្រុមហ៊ុន​បាន​កាន់កាប់​ជា​អ្នកម៉ៅការ​ចម្បង​ថ្មី សម្រាប់​គម្រោង The Peak ។ ក្រុមហ៊ុន Oxley Gem បាន​បញ្ជាក់​ថា គ្រាន់តែ​ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់​ពី​ក្រុមហ៊ុន CRUCG បាន​ចាប់ផ្តើម​ការងារ​សាងសង់​នៅ​ថ្ងៃ​ទី ១១ ខែមីនា​ឆ្នាំ ២០២០ ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​និង​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​គម្រោង​នេះ​។

លោក ជា យ័រ​ហ័​រ (Jia Ruo Hua) អគ្គនាយក​សាខា​នៃ​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​បាន​ចំណាយ​ពេលវេលា​និង​ធនធាន​ជា​ច្រើន​ដើម្បី​ក្រុម​របស់​យើង​ធ្វើការ​លើ​គម្រោង​នេះ​យ៉ាង​ពេញលេញ​។ អ្នកម៉ៅការ​បន្ត​និង​កម្មករ​ជា​ច្រើន ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន CRUCG ក៏​មានការ​ជំរុញ​ទឹកចិត្ត​និង​គាំទ្រ​ខ្ពស់​ផង​ដែរ​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​»​។

រូបភាពគម្រោង The Peak
រូបភាពគម្រោង The Peak

គួរ​បញ្ជាក់​ថា គម្រោង The Peak នេះ ជា​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន Oxley Gem (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី  ដោយ​បាន​បោះទុន​វិនិយោគ​ទឹកប្រាក់​ចំនួន ៥៨០​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កម្ពស់​ចំនួន ៥៥​ជាន់ ដែល​ក្នុង​នោះ មាន​ខុន​ដូ ផ្សារ​ទំនើប កន្លែង​ការិយាល័យ​កម្រិត A មាន ៣៥​ជាន់ និង ២០​ជាន់ នៅ​ខាងលើ នឹង​ត្រូវ​រៀបចំ​សម្រាប់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឈ្មោះ​ថា Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ដែល​មក​ពី​ទីក្រុង​ហុងកុង​។​អគារ The Peak មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ​។ អគារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​៕ 

None



អត្ថបទបន្ទាប់


អ្នកជាសះស្បើយកើនដល់៧២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹមតែ៤៧នាក់

រកឃើញករណីឆ្លងថ្មី០១ករណីបន្ថែមទៀត កាលពីថ្ងៃទី០៩ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៩នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៤នាក់…

រាជរដ្ឋាភិបាល សម្រេចកែសម្រួល​ផ្នែកខ្លះនៃបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១០ ខែមេសានេះ បានចេញសេចក្ដីសម្រេចមួយ ស្ដីពីការកែសម្រួលបទបញ្ជា លេខ ០២ ប.ប ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២០ ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ