ក្នុងចំណោមគម្រោងផែនការមេនៃការអភិវឌ្ឍពង្រីករាជធានីភ្នំពេញដែលមានការរីកសាយភាយនៅគ្រប់ទិសទាំងអស់
តំបន់ សែន សុខ បានក្លាយជាផ្ទាំងស៊ីបរបស់វិនិយោគិន ពាណិជ្ជករ ជាតិ និង អន្តរជាតិជាច្រើន
ដើម្បីបោះទុនវិនិយោគក្នុងតំបន់នេះ។ការរីកចម្រើននេះ
មិនបានបន្ថយល្បឿន ឬ ក៏គាំងត្រឹមនេះទេ នាពេលថ្មីនេះមាននេះមានក្រុមហ៊ុនខ្នាតយក្សល្បីៗមកពីក្រៅប្រទេសជាច្រើនបាននឹងកំពុងចែចូវដីតំបន់សែនសុខជាច្រើនដើម្បីពង្រីកការវិនិយោគ
និង មុខជំនួញបន្ថែម ខណៈដែលក្រុមហ៊ុនអន្តរជាតិមួយចំនួនទៀតកំពុងតែចចារទីតាំងក្នុងការបោះទុនវិនិយោគនៅក្នុងតំបន់នោះផងដែរ។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន L.Y.P Group ដែលគេទទួលស្គាល់ជាក្រុមហ៊ុនមហាសេដ្ឋី លី យ៉ុងផាត់ ក៏បានបោះទុនវិនិយោគរាប់រយលានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍វិនិយោគជាច្រើន ដូចជាគម្រោងលំនៅឋាន មជ្ឈមណ្ឌល អាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំ ផ្សារ ម៉ាក្រូ ដែលជាផ្សារលក់ទំនិញបោះដុំនិងលក់រាយ ផ្សារទំនើបលក់ សម្ភារៈសំណង់ និងលំនៅឋាន Global House ជាដើម។
បន្ថែមលើសនេះទៅទៀតសែនសុខហ៊ុំព័ទ្ធទៅដោយ ទីក្រុងរណបពីរ គឺ ក្រុងរណបកាំកូស៊ីធី និង ហ្គ្រេនភ្នំពេញ ដែលសម្បូរទៅដោយការអភិវឌ្ឍលំនៅឋានប្រណីតៗជាច្រើនកន្លែង សាលាស្តង់ដារលំដាប់ថ្នាក់អន្តរជាតិ មកពីប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា AISPP និង គម្រោងអភិវឌ្ឍខុនដូ ជាច្រើនកន្លែង។
ជុំវិញទៅនឹងការរីកចម្រើនក្នុងតំបន់សែនសុខនេះត្រូវបាន លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ី.ភី.អិល បានបញ្ជាក់អះអាងថា ចាប់តាំងពីមានការអភិវឌ្ឍ ផ្សារទំនើប មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងគម្រោងធំៗជាច្រើនទៀត បានធ្វើឲ្យ តំបន់ សែន សុខ កែប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍន៍ថ្មីមួយ ជាទីចំណាប់អារម្មណ៍ សម្រាប់ការវិនិយោគសាងសង់អគារខ្ពស់ៗ និងទាក់ទាញការវិនិយោគគ្រប់ប្រភេទ តួយ៉ាង នៅពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចនឹងផ្លាស់ប្តូរ មកប៉ែកខាងជើងទីក្រុងភ្នំពេញនេះ វារិតតែបានជម្រុញឲ្យតំបន់កាន់តែមានសក្តានុពលក្នុងការវិនិយោគបន្ថែមទៀត។
ជាមួយគ្នានេះដែរ
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ប្រាប់ដែរថា ខណ្ឌ សែន សុខ ជាតំបន់ដែលកំពុងចាប់ផ្តើមរីកចម្រើនខ្លាំង
បន្ទាប់ពី ខណ្ឌទួលគោក ទាំងបុរី លំនៅដ្ឋាន និងគម្រោងធំៗជាច្រើនទៀត ហើយ ការអភិវឌ្ឍគម្រោងលំនៅដ្ឋានបែបពាណិជ្ជកម្ម
នៅក្នុងតំបន់នេះ ជាការចាប់យកឱកាសដ៏ល្អមួយ។
លោក មាន សំអុល នាយកគ្រប់គ្រងគម្រោង The Premier Land Sen Sok បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះ តំបន់ សែន សុខ បានក្លាយជា ទីតាំងដ៏មានសក្តានុពលខ្ពស់ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការរស់នៅ ដែលប្រមូលផ្តុំទៅដោយ គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន។ លោកសំអុល បន្តថា ការរីកចម្រើននេះ មិនទាន់អស់សក្តានុពលនៅឡើយទេ ដោយតំបន់នេះ នៅមានដីទំនេរច្រើន ដែលអាចអភិវឌ្ឍវិនិយោគគម្រោងធំៗបន្ថែមជាច្រើនទៀត។
The Premier Land Sen
Sok ដែលជាការវិនិយោគសាងសង់ដោយ
អ្នកឧកញ៉ា លី យ៉ុងផាត់បានចូលរួមលើកមុខមាត់តំបន់នោះក៏ដូចជារាជធានីភ្នំពេញផងដែរ។ គម្រោងដ៏ទាក់ទាញ និងមានតែមួយគត់នៅក្នុងតំបន់សែនសុខ
នេះ បានធ្វើការអភិវឌ្ឍសាងសងើលើ ផ្ទៃដី ៧ហិកតា បង្កើត ស្សបហោស៍ សរុបចំនួន
៤៤១ល្វែង ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយលក់ស្ទើរតែអស់ ១០០ភាគរយទៅហើយ នៅសល់តែ
២០ល្វែងប៉ុណ្ណោះ ដែលតម្លៃចាប់ពី ៤០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ គម្រោងស្សបហោស៍ណីតនេះ
មានទីតាំងជាប់នឹងផ្សារទំនើប អ៊ីអន ២តែម្តង។
លោក
មាន សំអុល បានគូសបញ្ជាក់បន្ថែមថា នៅក្នុងគម្រោងស្សបហោស៍នេះ អាចធ្វើពាណិជ្ជកម្ម
និងរស់នៅក្នុងលំនៅដ្ឋានតែមួយ ហើយបច្ចុប្បន្នមាន ប្រជាជនជាច្រើន បាននិងកំពុងរៀបចំបើកអាជីវកម្មហាងលក់
គ្រឿងអលង្ការ មាស-ពេជ្រ និង ទីតាំងសម្រាប់ជួលឲ្យក្រុមហ៊ុន គ្រឹះស្ថានហិរញ្ញវត្ថុ
ធនាគារ និង ពាណិជ្ជកម្មជាច្រើនប្រភេទផ្សេងទៀត៕