សក្តានុពលនៃតំបន់សែនសុខ

ក្រុមហ៊ុនខ្នាតយក្សល្បីៗជាច្រើនបានបោះទុនវិយោគ និងកំពុងចែចូវដីតំបន់សែនសុខ


តំបន់តំបន់សែនសុខ៥ឆ្នាំចុងក្រោយ ត្រូវបានអ្នកជំនាញកត់សម្គាល់ឃើញថា មានការរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត ជាមួយនិងការអភិវឌ្ឍបុរីលំនៅដ្ឋាន ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម និង ផ្សារ ទំនើបខ្នាតអន្តរជាតិជាច្រើនដែលធ្វើឲ្យតំបន់នេះ ក្លាយជាមេដែកស្រូបទាញប្រជាជនឲ្យចូលមករស់នៅ និង ធ្វើពាណិជ្ជកម្មក្នុងតំបន់នេះ មានការកើនឡើងយ៉ាងខ្លាំង។
ក្រុមហ៊ុនខ្នាតយក្សល្បីៗជាច្រើនបានបោះទុនវិយោគ និងកំពុងចែចូវដីតំបន់សែនសុខ
ដោយ

ក្នុង​ចំណោម​គម្រោង​ផែនការមេ​នៃ​ការ​អភិវឌ្ឍ​ពង្រីក​រាជធានី​ភ្នំពេញ​ដែល​មានការ​រីកសាយ​ភាយ​នៅ​គ្រប់​ទិស​ទាំងអស់ តំបន់ សែន សុខ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​វិនិយោគិន ពាណិជ្ជករ ជាតិ និង អន្តរជាតិ​ជា​ច្រើន ដើម្បី​បោះទុន​វិនិយោគ​ក្នុង​តំបន់​នេះ​។ការ​រីក​ចម្រើន​នេះ មិន​បាន​បន្ថយល្បឿន ឬ ក៏​គាំង​ត្រឹមនេះ​ទេ នា​ពេល​ថ្មី​នេះ​មាន​នេះ​មាន​ក្រុមហ៊ុន​ខ្នាត​យក្ស​ល្បី​ៗ​មក​ពី​ក្រៅប្រទេស​ជា​ច្រើន​បាន​នឹង​កំពុង​ចែចូវ​ដី​តំបន់​សែន​សុខ​ជា​ច្រើន​ដើម្បី​ពង្រីក​ការ​វិនិយោគ និង មុខ​ជំនួញ​បន្ថែម ខណៈ​ដែល​ក្រុមហ៊ុន​អន្តរជាតិ​មួយ​ចំនួន​ទៀត​កំពុង​តែ​ច​ចារ​ទីតាំង​ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ​។

ទន្ទឹម​គ្នា​នេះ​ដែរ ក្រុមហ៊ុន L.Y.P Group ដែល​គេ​ទទួលស្គាល់​ជា​ក្រុមហ៊ុន​មហាសេដ្ឋី លី យ៉ុ​ង​ផាត់ ក៏​បាន​បោះទុន​វិនិយោគ​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​វិនិយោគ​ជា​ច្រើន ដូច​ជា​គម្រោង​លំនៅ​ឋាន មជ្ឈមណ្ឌល អាពាហ៍ពិពាហ៍ សន្និបាត និង​ពិព័រណ៍​ដ៏​ធំ ផ្សារ ម៉ា​ក្រូ ដែល​ជា​ផ្សារ​លក់ទំនិញ​បោះ​ដុំ​និង​លក់រាយ ផ្សារ​ទំនើប​លក់ សម្ភារៈ​សំណង់ និង​លំនៅ​ឋាន Global House ជាដើម​។

The Premier Land Sen Sok

បន្ថែម​លើស​នេះ​ទៅ​ទៀត​សែន​សុខ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ ទីក្រុង​រណប​ពីរ គឺ ក្រុង​រណប​កាំ​កូ​ស៊ី​ធី និង ហ្គ្រេ​ន​ភ្នំពេញ ដែល​សម្បូរ​ទៅ​ដោយ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ប្រណីត​ៗ​ជា​ច្រើន​កន្លែង សាលា​ស្តង់ដារ​លំដាប់ថ្នាក់​អន្តរជាតិ មក​ពី​ប្រទេស​អូស្ត្រាលី ដែល​មានឈ្មោះ​ថា AISPP និង គម្រោង​អភិវឌ្ឍ​ខុន​ដូ ជា​ច្រើន​កន្លែង​។

ជុំវិញ​ទៅ​នឹង​ការ​រីក​ចម្រើន​ក្នុង​តំបន់​សែន​សុខ​នេះ​ត្រូវ​បាន លោក ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ី​.​ភី​.​អិ​ល បាន​បញ្ជាក់​អះអាង​ថា ចាប់តាំងពី​មានការ​អភិវឌ្ឍ ផ្សារ​ទំនើប មជ្ឈមណ្ឌល​អាពាហ៍ពិពាហ៍ និង​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត បាន​ធ្វើ​ឲ្យ តំបន់ សែន សុខ កែប្រែ​មុខមាត់​ថ្មី ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ ជាទី​ចំណាប់អារម្មណ៍ សម្រាប់​ការ​វិនិយោគ​សាងសង់​អគារ​ខ្ពស់​ៗ និង​ទាក់ទាញ​ការ​វិនិយោគ​គ្រប់​ប្រភេទ តួយ៉ាង នៅ​ពេល​ដែល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អាច​នឹង​ផ្លាស់​ប្តូរ មក​ប៉ែក​ខាងជើង​ទីក្រុង​ភ្នំពេញ​នេះ វារិ​ត​តែ​បាន​ជម្រុញ​ឲ្យ​តំបន់​កាន់តែ​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នេះ​ដែរ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​​ដែរ​ថា ខណ្ឌ សែន សុខ ជា​តំបន់​ដែល​កំពុង​ចាប់ផ្តើម​រីក​ចម្រើន​ខ្លាំង បន្ទាប់​ពី ខណ្ឌទួលគោក ទាំង​បុរី លំនៅ​ដ្ឋា​ន និង​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត ហើយ ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋា​ន​បែប​ពាណិជ្ជកម្ម នៅ​ក្នុង​តំបន់​នេះ ជា​ការ​ចាប់​យក​ឱកាស​ដ៏​ល្អ​មួយ​។

លោក មាន សំ​អុល នាយក​គ្រប់គ្រង​គម្រោង The Premier Land Sen Sok បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា បច្ចុប្បន្ន​នេះ តំបន់ សែន សុខ បាន​ក្លាយជា ទីតាំង​ដ៏​មាន​សក្តានុពល​ខ្ពស់ សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​រស់នៅ ដែល​ប្រមូលផ្តុំ​ទៅ​ដោយ គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន​។ លោក​សំ​អុល បន្ត​ថា  ការ​រីក​ចម្រើន​នេះ មិន​ទាន់​អស់​សក្តានុពល​នៅឡើយ​ទេ ដោយ​តំបន់​នេះ នៅ​មាន​ដី​ទំនេរ​ច្រើន ដែល​អាច​អភិវឌ្ឍ​វិនិយោគ​គម្រោង​ធំ​ៗ​បន្ថែម​ជា​ច្រើន​ទៀត​។

លោក មាន សំ​អុល នាយក​គ្រប់គ្រង​គម្រោង The Premier Land Sen Sok
សាលា​ស្តង់ដារ​លំដាប់ថ្នាក់​អន្តរជាតិ មក​ពី​ប្រទេស​អូស្ត្រាលី AISPP

The Premier Land Sen Sok ដែល​ជា​ការ​វិនិយោគ​សាងសង់​ដោយ អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់​បាន​ចូលរួម​លើកមុខ​មាត់​តំបន់​នោះ​ក៏​ដូច​ជា​រាជធានី​ភ្នំពេញ​ផង​ដែរ​។  គម្រោង​ដ៏​ទាក់ទាញ និង​មាន​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​សែន​សុខ នេះ បាន​ធ្វើការ​អភិវឌ្ឍ​សាង​ស​ងើ​លើ ផ្ទៃដី ៧​ហិ​កតា បង្កើត ស្សប​ហោ​ស៍ សរុប​ចំនួន ៤៤១​ល្វែង ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ដោយ​លក់​ស្ទើរតែ​អស់ ១០០​ភាគរយ​ទៅ​ហើយ នៅ​សល់​តែ ២០​ល្វែង​ប៉ុណ្ណោះ ដែល​តម្លៃ​ចាប់ពី ៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​។ គម្រោង​ស្សប​ហោ​ស៍​ណី​ត​នេះ មាន​ទីតាំង​ជាប់​នឹង​ផ្សារ​ទំនើប អ៊ី​អន ២​តែ​ម្តង​។

លោក មាន សំ​អុល បាន​គូសបញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​គម្រោង​ស្សប​ហោ​ស៍​នេះ អាច​ធ្វើ​ពាណិជ្ជកម្ម និង​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​តែ​មួយ ហើយ​បច្ចុប្បន្ន​មាន ប្រជាជន​ជា​ច្រើន បាន​និង​កំពុង​រៀបចំ​បើក​អាជីវកម្ម​ហាង​លក់ គ្រឿងអលង្ការ មាស​-​ពេជ្រ និង ទីតាំង​សម្រាប់​ជួល​ឲ្យ​ក្រុមហ៊ុន គ្រឹះស្ថាន​ហិរញ្ញវត្ថុ ធនាគារ និង ពាណិជ្ជកម្ម​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃអង្ករថៃ រំពឹងនឹងកើនឡើងដល់ ពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែវីរុសកូវីដ ១៩

ព័ត៌មាន
តម្លៃអង្ករថៃ នៅលើទីផ្សារអន្តរជាតិត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ ពាក់កណ្តាលឆ្នាំ ២០២០នេះ ដោយសារតែ អ្នកប្រើប្រាស់ជុំវិញសកលលោក កំពុងតែប្…

ករណីជនជាតិជប៉ុន ដែលធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាមមាន Covid-19 ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទនៅរសៀលនេះ

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើសន្និសីទកាសែត នៅរសៀលម៉ោង ៣ នៅថ្ងៃទី០៥ ខែមីនានេះ ជុំវិញករណីរកឃើញជនជាតិជប៉ុនម្នាក់ មានឆ្លងមេរោគ Covid-1…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ