ក្រុងកំពង់សោម

តើមានកត្តាអ្វីជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ?


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត«ក្រុងកំពង់សោម»នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ចេញពីស្រុកព្រៃនប់ខេត្តព្រះសីហនុ ខណៈទីតាំងរដ្ឋបាលនៃក្រុងថ្មីនេះ គឺស្ថិតនៅក្នុងសង្កាត់រាម។ តើមានកត្តាសំខាន់ៗអ្វីខ្លះជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មីបន្ថែមនៅក្នុងខេត្តព្រះសីហនុយ៉ាងដូច្នេះ?
ក្រុងកំពង់សោម
ដោយ

ឯកឧត្តម ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា ការសម្រេចបង្កើតក្រុងកំពង់សោមនេះ គឺជាក្រុងទី៣ហើយនៅក្នុងខេត្តព្រះសីហនុ ដ្បិតថា កន្លងមកខេត្តព្រះសីហនុមានក្រុងចំនួន២ និងស្រុកចំនួន៣ រួមមានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង រួមជាមួយស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កត្តាដែលជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចកាត់យកឃុំចំនួន៥ពីស្រុកព្រៃនប់ ដើម្បីបង្កើតជាក្រុងកំពង់សោមនេះ គឺដោយសារស្រុកព្រៃនប់ គឺជាស្រុកដែលមានវិសាលភាពភូមិសាស្រ្តធំជាងគេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីបង្ខិតសេវាសាធារណៈ និងការការពារសន្តិសុខសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។

បើតាមការអះអាងរបស់ឯកឧត្តម ឡុង ឌីម៉ង ការបង្កើតក្រុងថ្មីនេះ គឺស្របគ្នាជាមួយនឹងប្លង់គោលនៃការអភិវឌ្ឍខេត្តព្រះសីហនុនាថ្ងៃអនាគត ពោលគឺតំបន់រាមដែលជាទីតាំងរដ្ឋបាលរបស់ក្រុងកំពង់សោមនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងនគរូបនីយកម្មវាយតម្លៃថា នឹងក្លាយជាទីតាំងដ៏ទាក់ទាញមួយដែលមានប្រជាពលរដ្ឋរស់នៅច្រើន ហើយនឹងក្លាយជាតំបន់ពហុបំណងនាថ្ងៃអនាគត ដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិបង្កើតឡើងនៅទីនោះ ដែលវានឹងក្លាយជាទីតាំងអំណោយផលក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ។

សូមជមម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយ ក្រុងកំពង់សោមនេះមានសង្កាត់ចំនួន៥ គឺសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ដែលកាត់ចេញពីស្រុកព្រៃនប់។ ហើយចំណែកទីតាំងរដ្ឋបាលក្រុងថ្មីនេះវិញ គឺស្ថិតនៅក្នុងសង្កាត់រាម៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលបង្កើតគណៈកម្មការមួយ ដើម្បីពង្រឹងសុវត្ថិភាពសន្តិសុខ និងធានានិរន្តរភាពលើការអភិវឌ្ឍន៍អាកាសយានដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការតាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អនិងការអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍ អាកាសយានដ្ឋា…

រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!

កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ