
លោកជេហ្វមូន ដែលជាអ្នកបង្កើតគម្រោងសិល្បៈសម្រាប់ខេត្តកែប បានចែករំលែកទស្សនៈរបស់លោកក្នុងការធ្វើឱ្យខេត្តកែបក្លាយទៅជាមជ្ឈមណ្ឌលសិល្បៈ និងតន្ត្រីក្នុងប្រទេសកម្ពុជា ជាទីចំនុចរួមសម្រាប់សិល្បករដែលមានក្តីប្រាថ្នានិងបញ្ចេញសមត្ថភាព ហើយទស្សនិកជនក៏អាចទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ លោកបានបញ្ជាក់ថា៖ «យើងប្តេជ្ញាបង្កើតបរិយាកាសដ៏រស់រវើកជាមួយក្រុមតន្ត្រី ហើយភ្ញៀវ ដែលចូលរួមក៏អាចទទួលទានម្ហូបអាហារ និងភេសជ្ជៈ គយគន់សម្រស់ធម្មជាតិបេតិកភណ្ឌវប្បធម៌នៃខេត្តកែប»។

រីករាយជាមួយកម្មវិធីចុងសប្តាហ៍របស់អ្នក ជាមួយនឹងឌីជេក្នុងស្រុក ដែលមានទេពកោសល្យនៅរៀងរាល់ថ្ងៃសុក្រ អមដោយការសម្តែងផ្ទាល់ពីសិល្បករក្នុងស្រុក និងអន្តរជាតិនៅថ្ងៃសៅរ៍ តន្ត្រីរសៀលថ្ងៃអាទិត្យជាមួយនិងអាហារថ្ងៃត្រង់។ នេះគឺជាសកម្មភាពចុងសប្តាហ៍ក្រៅក្រុងដ៏ល្អឥតខ្ចោះនៅឆ្នេរសមុទ្រកែបជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

លោក Marc Cholleton នាយកសិល្បៈនៃ“សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប” Kep Music City បានមានប្រសាសថា “ពេញមួយរដូវកាលកើនឡើងនេះ យើងនឹងមានការប្រគុំតន្ត្រីបុរាណខ្មែរជាមួយនឹងរចនាបថអន្តរជាតិ ធានាថាអ្នកទស្សនាដែលមកខេត្តកែបទាំងអស់និងទទួលបាននូវបទពិសោធន៍អ្វីដែលពួកគាត់និយមចូលចិត្ត។ ឆ្នាំនេះនិងជាឆ្នាំនៃការសម្ភោធសំឡេងនៃតន្ត្រីនៅទីក្រុងកែប” Kep Music City ហើយយើងសង្ឃឹមថាជោគជ័យរបស់យើងនឹងត្រួសត្រាយផ្លូវជាច្រើនឆ្នាំខាងមុខ»។

ការសម្ពោធជាផ្លូវការប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី 9 ខែវិច្ឆិកា 2024 ដោយមានឯកអគ្គរដ្ឋទូតរបស់ Kep Music City គឺកញ្ញា នៅ ដាណា និងក្រុមតន្ត្រីរបស់គាត់ផ្ទាល់ ជាមួយនិងការសម្តែងផ្ទាល់ចាប់ពីម៉ោង 18.00 តទៅ នៅទីតាំង Wave Kep West ។កញ្ញា នៅ ដាណា ជាតារាចម្រៀងខ្មែរពេញនិយមមួយរូបដែលមានទេពកោសល្យគួរឱ្យកត់សម្គាល់។ សំឡេងដ៏ពិរោះរបស់គាត់ជាមួយនិងខ្សែរភ្លេង តន្ត្រីបុរាណខ្មែរលាយជាមួយនិងស្ទីលសហសម័យទាក់ទាញទស្សនិកជនគ្រប់ទីកន្លែង។
សូមរង់ចាំតាមដានក្រុមសិល្បករនាពេលខាងមុខ និងព្រឹត្តិការណ៍ដ៏អស្ចារ្យមានតែមួយគត់ ជាមួយនិងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទីក្រុងតន្ត្រីកែប ក្លាយជាបេះដូងនៃឆាកតន្ត្រី ដ៏រស់រវើករបស់កម្ពុជា។

