បាតុភូត អែលនីណូ

បាតុភូត អែលនីណូ​នឹងដុតតំបន់អាស៊ីអាគ្នេយ៍ឱ្យក្តៅហួតហែង និងស្ងួតខ្លាំងចាប់ពីខែសីហា នេះតទៅ


ថ្វីបើនៅពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ កំពុងតែទទួលរងជំនន់ទឹកភ្លៀងនៅឡើយក្តី ប៉ុន្តែរបាយការណ៍ព្យាករណ៍អាកាសធាតុថ្មីមួយបានចេញសារក្រើនរំលឹកជាបន្ទាន់ឱ្យប្រទេសក្នុងតំបន់ទាំងមូលបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលកំពុងឈានចូលមកដល់។ សារព័ត៌មាន Bloomberg បានរាយការណ៍ថា បាតុភូតអាកាសធាតុអែលនីណូ នឹងចាប់ផ្តើមបង្ហាញឬទ្ធិអំណាចពេញទំហឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំនេះ។
បាតុភូត អែលនីណូ
ដោយ

តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថា នឹងត្រូវប្រឈមមុខនឹងស្ថានភាពអាកាសធាតុក្តៅហួតហែង និងស្ងួតហួតខ្លាំងខុសពីប្រក្រតីចាប់ពីខែសីហា ដល់ខែតុលា ស្របពេលដែលបាតុភូតអែលនីណូ កាន់តែវិវត្តទៅរកភាពវឹកវរ និងអាក្រក់ទៅៗ។ ស្ថានភាពនេះមិនត្រឹមតែបង្កើតជាសម្ពាធកម្ដៅខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យខ្ពស់ នៃគ្រោះអគ្គិភ័យ ឬភ្លើងឆេះព្រៃ ដែលពិបាកត្រួតពិនិត្យ ព្រមទាំងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំកសិកម្មទៀតផង។
យោងតាមការវិភាគគំរូអាកាសធាតុជាច្រើន ធ្វើឡើងដោយមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន បានឱ្យដឹងថា តំបន់ភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសដែនដីដ៏ធំល្វឹងល្វើយ នៃប្រទេសឥណ្ឌូណេស៊ី មានប្រូបាប៊ីលីតេខ្ពស់ក្នុងការទទួលបានកម្រិតទឹកភ្លៀងទាបជាងកម្រិតមធ្យម ស្របពេលដែលសីតុណ្ហភាពនឹងហក់ឡើងខ្ពស់ខុសពីធម្មតា។ មជ្ឈមណ្ឌលដដែលនេះបានសង្កត់ធ្ងន់ក្នុងរបាយការណ៍ទស្សនវិស័យរដូវកាលរបស់ខ្លួនថា ឥទ្ធិពលនៃបាតុភូត អែលនីណូ នឹងបង្កឱ្យមានការថយចុះយ៉ាងគំហុកនៃកម្រិតទឹកភ្លៀងនៅភាគខាងត្បូងអាស៊ាន ចាប់ពីខែសីហា ដល់ខែតុលា ដែលជាដើមហេតុជំរុញឱ្យហានិភ័យ នៃភ្លើងឆេះព្រៃ និងវិបត្តិអ័ព្ទផ្សែងពុលឆ្លងដែនកើនឡើងដល់កម្រិតប្រកាសអាសន្ន។
ក្រៅពីគ្រោះធម្មជាតិ កសិករបង្កបង្កើនផលស្រូវក្នុងតំបន់ក៏ត្រូវជួបប្រទះនូវសង្គ្រាមពីរមុខក្នុងពេលតែមួយ ដោយត្រូវតស៊ូជាមួយគ្រោះរាំងស្ងួតផង និងត្រូវរ៉ាប់រងបន្ទុកថ្លៃដើមខ្ពស់ នៃប្រេងឥន្ធនៈ និងជីកសិកម្មដែលកើនឡើងដោយសារវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ផងដែរ។ ក្រុមអ្នកជំនាញបានព្រមានថា កាលណាវិបត្តិរាំងស្ងួត និងរលកកម្ដៅអូសបន្លាយពេលកាន់តែយូរ នោះវិស័យសន្តិសុខស្បៀង និងកសិកម្ម នឹងត្រូវទទួលរងកាន់តែធ្ងន់ធ្ងរ។
ដើម្បីទប់ទល់ និងត្រៀមលក្ខណៈទប់ស្កាត់គ្រោះមហន្តរាយនេះ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ី បានចាប់ផ្តើមបង្កើនប្រតិបត្តិការបង្កើនពពកសិប្បនិម្មិតយ៉ាងសកម្មនៅតាមតំបន់ងាយរងគ្រោះ រួមទាំងតំបន់ចម្ការដូងប្រេងសំខាន់ៗ ដើម្បីបំពេញអាងស្តុកទឹកឡើងវិញ និងទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គិភ័យជាមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ រិះគន់ក្រុមហ៊ុន Chevron និង Exxon ជុំវិញការកេងចំណេញហួសហេតុពីវិបត្តិប្រេងឡើងថ្លៃ

បន្ទាប់ពីតម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិក បានស្ទុះឡើងពីជិត៣ដុល្លារដល់ជាង៤ដុល្លារក្នុងមួយហ្គាឡុង (ដោយក្នុង១ហ្គាឡុងមានជិត៤លីត្រ) ក្រោយការផ្ទុះ…

នាយករដ្ឋមន្ត្រី​ថៃ ស្រែកឡាំប៉ា ដោយរិះគន់របាយការណ៍ UN និងត្រៀមដាក់លិខិតតវ៉ាជាផ្លូវការ

រដ្ឋាភិបាលក្រុងបាងកក កើតទុក្ខមិនសុខចិត្តរហូតដល់ថ្នាក់ចេញមុខស្រែកឡាំប៉ាច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ (UN)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ