ស្ថានភាពវិស័យស្រូវអង្ករកម្ពុជា

ស្ថានភាពវិស័យស្រូវអង្កររបស់កម្ពុជានៅត្រីមាសទី១ឆ្នាំ២០២២


អ្នកជំនួញនៅក្នុងវិស័យស្រូវអង្ករកម្ពុជា បានអះអាងថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស បានបង្ហាញនូវសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ ពិសេសទីផ្សារតំបន់អឺរ៉ុប និងប្រទេសចិន ក៏ប៉ុន្តែ សម្រាប់ការនាំចេញស្រូវរបស់កម្ពុជាវិញ ហាក់មិនសូវជាមានសញ្ញាវិជ្ជមាន ប៉ុន្មាននោះទេ។
ស្រូវអង្ករកម្ពុជា

អ្នកជំនាញ និង អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នេះ​បាន​អះអាង​ថាបើ​ទោះបីជា ការ​នាំ​ចេញ​អង្ករ កម្ពុជា​មាន​ស្ថានភាព​ប្រសើរ តែ​បញ្ហា​តម្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់​កើនឡើង និង កង្វះ​ទូ​កុងតឺន័រ នៅ​តែ​ជា​ឧបសគ្គ​ដ៏​ចាក់ស្រេះ​សម្រាប់​វិស័យ​នាំ​ចេញ​ស្រូវ​អង្ករ​កម្ពុជា​ដដែល​។

យោ​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា បាន​នាំ​ចេញ​អង្ករ ក្នុង​បរិមាណ ១៧​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ទំហំ​ទឹកប្រាក់​ជាង ១៤៥​លាន​ដុល្លារ មានការ​កើនឡើង​ជិត​១១% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១​។ ដោយឡែក ការ​នាំ​ចេញ​ស្រូវ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​វិញ កម្ពុជា បាន​នាំ​ចេញ​ក្នុង​បរិមាណ​ជាង​១​លាន​តោន ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក មានការ​កើនឡើង​១៣% គិត​ជា​ទឹកប្រាក់​ប្រមាណ ២៤៨​លាន​ដុល្លារ​។ ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ នេះ បើ​ទោះបី វិស័យ​ស្រូវ​-​អង្ករ នៅ​បន្ត​ជួប​បញ្ហា​ថ្លៃ​ដឹក​ជញ្ជូន និង​កង្វះ​ទូ​កុងតឺន័រ តែ​ដំណើរការ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស នៅ​បន្តសកម្មភាព​ជា​ធម្មតា ពិសេស​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន​។

ជុំវិញ​ស្ថានភាព​នៃ​វិស័យ​ស្រូវ​អង្ករ នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​ឧកញ៉ា សុង សា​រ៉​ន វាយតម្លៃ​ថា មាន​ស្ថានភាព​ធូរស្បើយ និង​មាន​សញ្ញាណ​វិជ្ជមាន​ជាង​មុន បើ​ទោះជា​កម្ពុជា មិន​ទាន់​រួច​ផុត​ពី​វិបត្តិ​កូ​វី​ដ​១៩ ក៏​ដោយ​។ បន្ថែម​លើ​នេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ ក៏​មាន​សុទិដ្ឋិនិយម ដែរ​ថា វិស័យ​ស្រូវ​អង្ករ ពិសេស​ការ​នាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ នឹង​កាន់តែ​ប្រសើរ​ជាង​នេះ ក្រោយ​ស្ថានភាព​កូ​វី​ដ​១៩ បាន​ធូរស្រាល ពិសេស​បញ្ហា​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ប្រសើរ​ឡើ​វិញ​។

ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា វិញ​ការ​នាំ​ចេញ​ស្រូវ និង​អង្ករ កម្ពុជា នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ហាក់​មាន​ភាព​ខុស​គ្នា​បន្តិច​ពី​របាយការណ៍​ដែល​បាន​បង្ហាញ​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​។ របាយការណ៍​ដែល​បង្ហាញ​ដោយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២ កម្ពុជា ទទួល​បាន​ទឹកប្រាក់ ជិត​៣០០​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក មានការ​ថយ​ចុះ ៥,៤% បើ​ប្រៀប​នឹង​ឆ្នាំ​២០២១​។ ដោយឡែក ការ​នាំ​ចេញ​អង្ករ​វិញ កម្ពុជា ទទួល​បាន​ទឹកប្រាក់​ប្រមាណ ១០៥​លាន​ដុល្លារ បាន​ថយ​ចុះ ៤,៣% បើ​ប្រៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេងឆាឡើងថ្លៃខ្លាំង ជំរុញឲ្យឥណ្ឌូនេស៊ីបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធការនាំចេញប្រេងដូង

ព័ត៌មាន
អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃនៅថ្ងៃទី ១៩ មេសាថា សមត្ថកិច្ចបានចាប់ផ្ដើមបើកការស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងការចេញលិខិតអនុញ្ញាត…

ទំហំពាណិជ្ជកម្មកម្ពុជា-ចិននៅត្រីមាសទី១កើនជាង៣០% ប៉ុន្ដែការនាំចេញពីកម្ពុជាធ្លាក់ចុះជាង៣%

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅត្រីមាសទី១ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង៣០% បើធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ