រាជរដ្ឋាភិបាលថៃ

រាជរដ្ឋាភិបាលថៃ ចេញមកព្រមានយ៉ាងម៉ឺងម៉ាត់ ដាស់តឿនពលរដ្ឋខ្លួន កុំឱ្យឈរឈ្មោះតំណាងសម្រាប់ការវិនិយោគរបស់ជនបរទេស


រាជរដ្ឋាភិបាលថៃ ថ្មីៗនេះ បានចេញមកព្រមានយ៉ាងម៉ឺងម៉ាត់ ដោយដាស់តឿនពលរដ្ឋរបស់ខ្លួន កុំឱ្យលង់ខ្លួន តាមរយៈការឈរឈ្មោះធ្វើជាតំណាងសម្រាប់ការវិនិយោគដោយជនបរទេស នៅក្នុងទម្រង់អាជីវកម្មបណ្ដាក់ទុនរួមគ្នា ជាពិសេសនៅក្នុងវិស័យ ដែលទាក់ទងនឹងទេសចរណ៍ ឬអាជីវកម្ម ដែលប្រឈមនឹងផលវិបាកផ្លូវច្បាប់ធ្ងន់ធ្ងរ។ ដ្បិតថា ប្រសិនបើ អាជីវកម្មនោះ ត្រូវបានរកឃើញថា មានបញ្ហាល្មើសច្បាប់ធ្ងន់ធ្ងរ អ្នកតំណាងក្រុមហ៊ុននោះ នឹងត្រូវប្រឈមនឹងការដាក់ពន្ធនាគារ ការផាកពិន័យធ្ងន់ធ្ងរ ការរឹបអូសទ្រព្យសម្បត្តិ នឹងការដកហូតអាជ្ញាបណ្ណអាជីវកម្មជាដើម។
រាជរដ្ឋាភិបាលថៃ
ដោយ

ការព្រមានរបស់រាជរដ្ឋាភិបាលថៃនេះ ធ្វើឡើង បន្ទាប់ពីរកឃើញថា មានមនុស្សជាច្រើនត្រូវបានជនបរទេសប្រើប្រាស់ដោយមិនដឹងខ្លួន ឬដោយចេតនា ដើម្បីឱ្យឈរឈ្មោះតំណាងក្រុមហ៊ុន ដែលមានប្រតិបត្តិការខុសច្បាបនៅក្នុងប្រទេសថៃ។ នេះបើយោងតាម អ្នកនាំពាក្យរងរាជរាជរដ្ឋាភិបាលថៃ លោក Anukul Pruksanusak ដែលបានបញ្ជាក់នៅក្នុងកាសែតបាងកកប៉ុស្ដិ៍។

យោងតាមទិន្នន័យពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ថៃ ការរៀបចំបញ្ជីឈ្មោះត្រូវបានរកឃើញជាទូទៅនៅក្នុងខេត្តដែលមានសកម្មភាពទេសចរណ៍ខ្លាំងដូចជា នៅ ភូកេត ឈុនបុរី បាងកក និងឈៀងម៉ៃជាដើម។ អាជីវកម្ម ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ រួមមាន ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន អចលនទ្រព្យ និងសេវាកម្មដឹកជញ្ជូន។

ប្រតិបត្តិការអាជីវកម្មក្លែងបន្លំទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីជៀសវាងការរឹតបន្ដឹងផ្លូវច្បាប់ ដោយជនបរទេស បានប្រើប្រាស់ជនជាតិថៃ ជាម្ចាស់ភាគហ៊ុនបន្ទាប់បន្សំ ឬជាប្រតិបត្តិករ ដោយគ្មានការវិនិយោគ ឬការចូលរួមប្រតិបត្តិការពិតប្រាកដឡើយ។

បញ្ហានេះ បានធ្វើឱ្យមានការប្រកួតប្រជែងមិនស្មើភាព កង្វះតម្លាភាព និងអាចក្លាយជាមធ្យោបាយមួយ ប្រើប្រាស់ប្រទេសថៃ សម្រាប់ការលាងលុយកង្វក់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ប្រទេសថៃ។




អត្ថបទបន្ទាប់


តើអត្រាពន្ធបដិការ៣៦% របស់អាម៉េរិក អាចជះឥទ្ធិពលយ៉ាងណាដល់វិស័យកាត់ដេររបស់កម្ពុជា?

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចបន្ថយអត្រាពន្ធបដិការពី៤៩%មកនៅត្រឹម៣៦%លើទំនិញកម្ពុជា ដែលនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក…

អ្នកជំនាញជឿថា អត្រាពន្ធ៣៦%របស់អាម៉េរិកនឹងមិនអាចធ្វើឱ្យក្រុមហ៊ុនបង្វែរការវិនិយោគចេញពីកម្ពុជា ភ្លាមៗនោះទេ

បំផុតសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធបដិការចំនួន៣៦%លើទំនិញកម្ពុជានាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោយប្រទេសទាំងពីរបានខិតខំចរចាយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ