វិស័យសេដ្ឋកិច្ច

តើមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៣ របស់ពិភពលោកនឹងមាននិន្នាការកំណើនបែបណានៅឆ្នាំ២០២៤ នេះ?


សហរដ្ឋអាម៉េរិក គឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី១របស់ពិភពលោក រីឯមហាយក្សចិន ជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ ខណៈដែលអាល្លឺម៉ង់ ទើបតែវ៉ាឈ្នះប្រទេសជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ ដោយជប៉ុនធ្លាក់ទៅចំណាត់ថ្នាក់លេខ៤។ ដោយសារតែប្រទេសមហាអំណាចទាំងនេះមានឥទ្ធិពលខ្លាំងទៅលើប្រព័ន្ធសេដ្ឋកិច្ចសកល ពិភពលោកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ថា តើមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង៣ របស់ពិភពលោកនេះ នឹងមាននិន្នាការកំណើន GDP បែបណានៅឆ្នាំ២០២៤ នេះ?
វិស័យសេដ្ឋកិច្ច
ដោយ

ធនាគារអាម៉េរិក Goldman Sachs បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ច និងការងារ​នៅសហរដ្ឋអាម៉េរិក សម្រាប់ឆ្នាំ២០២៤ នេះ ដោយសារកំណើនជនអន្តោប្រវេសន៍។​លោក រ៉ូនី វ៉កឃើ (Ronnie Walker) អ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ Goldman Sachs បានលើកឡើងកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ហេតុផលមួយដែលកំណើនផលិតផលក្នុងស្រុកសរុប (GDP) កាន់តែរឹងមាំនៅក្នុងឆ្នាំ២០២៣ កន្លងទៅ គឺដោយសារកំណើនជនអន្តោប្រវេសន៍លើសពីកម្រិតមធ្យមភាគកាលពីពេលថ្មីៗនេះ ដែលរួមចំណែកធ្វើឱ្យទំហំកម្លាំងពលកម្មកើនឡើង និងបង្កើន GDP។

ធនាគារ Goldman Sachs បានមើលឃើញផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិក សម្រេចបានកំណើន២,៤% ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ពោលគឺខ្ពស់ជាងការព្យាករបន្តិចដែលភាគច្រើនផ្អែកលើកំណើននៃការប្រើប្រាស់។

ទន្ទឹមនេះសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street បានព្យាករថា សហរដ្ឋអាម៉េរិក នឹងសម្រេចបានកំណើនសេដ្ឋកិច្ច ឬ GDP ក្នុងរង្វង់ត្រឹម២,៧%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤ នេះ។

ទន្ទឹមនេះកាលពីថ្ងៃទី៥ ខែមីនា ដើមឆ្នាំនេះ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប(GDP) របស់ចិន ក្នុងរង្វង់ប្រមាណ៥% សម្រាប់ឆ្នាំ២០២៤នេះដែលប្រហាក់ប្រហែលគ្នានឹងគោលដៅកំណើន GDP ក្នុងឆ្នាំ២០២៣ ទោះបីជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកើនឡើងយ៉ាងណាក្ដី។

ចំណែកឯប្រទេសអាល្លឺម៉ង់ ដែលទើបតែវ៉ាឈ្នះប្រទេសជប៉ុន ក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកវិញ ត្រូវបានលោក រ៉ូបឺត ហាបេក (Robert Habeck) រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ព្យាករថា នឹងសម្រេចបានកំណើន GDP ត្រឹមតែ០,២%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤ នេះ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបបន្ថយជំនួយមនុស្សធម៌នៅឆ្នាំនេះ ស្របពេលតម្រូវការជំនួយកំពុងកើនឡើង

សហភាពអឺរ៉ុបគ្រោងនឹងកាត់បន្ថយជំនួយមនុស្សធម៌នៅឆ្នាំនេះ ដោយគ្រោងចំណាយជាង៨ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំមុន បើទោះបីជាតម្រូវការជំ…

ក្រុមហ៊ុន Vietjet ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលីជាមួយនឹងជើងហោះហើរហាណូយ-ស៊ីដនី

បណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet ចេញពីទីក្រុងហាណូយរបស់ប្រទេសវៀតណាម នឹងត្រូវបានពង្រីកបន្ថែមទៀតតាមរយៈការបើកដំណើរការផ្លូវហោះហើរត្រង់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ