វិស័យធនាគារ

ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក ធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរហូតដល់អ្នកវិភាគព្រមានថា វិបត្តិជិតមកដល់ហើយ


ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក បានធ្លាក់ចុះខ្លាំងមកនៅត្រឹម២,៨ ទ្រីលានដុល្លារ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះរហូតដល់ក្រុមអ្នកវិភាគព្រមានថា វិបត្តិសន្ទនីយភាព ឬវិបត្តិសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារនៅសហរដ្ឋអាម៉េរិកអាចនឹងកើតមានឡើងឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Economic Times កាលពីថ្ងៃទី៣១ ខែតុលា។
វិស័យធនាគារ
ដោយ

ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរហូតដល់ក្រុមអ្នកវិភាគព្រមានថា វិបត្តិសន្ទនីយភាព ឬវិបត្តិសាច់ប្រាក់នៅសហរដ្ឋអាម៉េរិក ជិតមកដល់ហើយ។ ការធ្លាក់ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិកនេះ កើតមានឡើងដោយសារធនាគារកណ្ដាលអាម៉េរិក កំពុងកាត់បន្ថយសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារ ដោយកាត់បន្ថយជាង១,២ទ្រីលានដុល្លារ ចាប់តាំងពីឆ្នាំ២០២២ តាមរយៈការអនុញ្ញាតឱ្យសញ្ញាបណ្ណ ឬ​មូលបត្របំណុលចាស់ៗផុតសុពលភាព ពោលគឺលុបចោលពីតារាងតុល្យការរបស់ខ្លួន។ ទន្ទឹមនេះ ការខ្ចីបុលយ៉ាងច្រើនសម្បើមរបស់ក្រសួងរតនាគារអាម៉េរិក បានធ្វើឱ្យប្រាក់កាន់តែច្រើនត្រូវបានដកចេញពីធនាគារនានា ខណៈដែលវិនិយោគិនទិញមូលបត្ររដ្ឋាភិបាលថ្មីៗ។

អត្រាការប្រាក់ខ្ពស់ក្នុងរង្វង់ប្រមាណពី៥,២៥% ទៅ៥,៥០% និងការបង្វែរសាច់ប្រាក់យ៉ាងច្រើនចូលទៅក្នុងមូលនិធិទីផ្សារសាច់ប្រាក់បានកាត់បន្ថយសន្ទនីយភាព ឬសាច់ប្រាក់របស់ធនាគារកាន់តែខ្លាំងបន្ថែមទៀត។ ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក បានធ្លាក់ចុះពី៣,៤ទ្រីលានដុល្លារ នៅដើមឆ្នាំ២០២៤ មកនៅត្រឹម២,៨ទ្រីលានដុល្លារ នៅចុងឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៩ មក។

ក្រុមអ្នកជំនាញមកពីធនាគារយក្ស Barclays របស់អង់គ្លេស និងធនាគារយក្ស Morgan Stanley របស់សហរដ្ឋអាម៉េរិក បានព្រមានថា ទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក បានធ្លាក់ចុះមកជិតដល់កម្រិតប្រកាសអាសន្ន២,៦ទ្រីលានដុល្លាររបស់ធនាគារកណ្ដាលអាម៉េរិក ដែលអាចបង្កបញ្ហាដល់ការផ្ដល់ហិរញ្ញប្បទាន។

លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បាននិយាយថា ធនាគារកណ្ដាលអាម៉េរិក នឹងបន្ថយការរឹតបន្តឹងលើសន្ទនីយភាព នៅពេលដែលទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដាលអាម៉េរិក កើនលើសពីកម្រិតគ្រប់គ្រាន់ ប៉ុន្តែការកាត់បន្ថយលឿនពេកអាចប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងរបស់ខ្លួនលើអតិផរណា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករអះអាងថា ពុំមានករណីឈ្មួញម៉ៅផ្តាច់ទិញស្រូវតាមខេត្តនោះទេ

ជុំវិញបញ្ហាលើកឡើងថាមានឈ្មួញកណ្តាលធំៗម៉ៅផ្តាច់ទិញស្រូវពីកសិករនៅតាមខេត្តនានា ដែលជាហេតុធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាតែងតែជួបបញ្ហាធ្លាក់ថ្លៃ ត្រូវ…

មហាយក្សចិន បញ្ចប់ការអនុគ្រោះពន្ធលើមាស ដែលធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់

មហាយក្សចិន បានបញ្ចប់ការអនុគ្រោះពន្ធលើមាសគួរឱ្យភ្ញាក់ផ្អើល ហើយចំណាត់ការនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថា អាចធ្វើឱ្យតម្លៃមាសហក់ឡើងខ្ពស់សម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ