មហាសេដ្ឋី

តើមានកត្តាអ្វីជំរុញឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលើពិភពលោកកើនឡើងរហូតដល់២ទ្រីលានដុល្លារ?


ចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោក បានកើនឡើង២ទ្រីលានដុល្លារដោយសារតែចំនួនមហាសេដ្ឋីបានកើនឡើងជាង១០០នាក់ នៅក្នុងរយៈពេល១ឆ្នាំ្នកន្លងមកនេះ ដោយក្នុងនោះចំនួនមហាសេដ្ឋីសហរដ្ឋអាម៉េរិក បានកើនឡើងច្រើនជាងគេ ខណៈដែលមហាសេដ្ឋីនៅប្រទេសចិន បានថយចុះ ដោយសារវិបត្តិអចលនទ្រព្យដ៏រ៉ាំរ៉ៃធ្វើឱ្យតម្លៃទ្រព្យសម្បត្តិរបស់ពួកគេធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
មហាសេដ្ឋី
ដោយ

ធនាគារស្វីស UBS បានចេញរបាយការណ៍ស្ដីពីមហិច្ឆតាមហាសេដ្ឋីសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមហាសេដ្ឋីសរុបលើពិភពលោកបានកើនឡើងពីចំនួន២,៥៤៤នាក់ កាលពីឆ្នាំមុនដល់ចំនួន២,៦៨២នាក់ នៅឆ្នាំនេះ ពោលគឺកើនឡើងជិត១៤០នាក់ ហើយទំហំទ្រព្យសម្បត្តិរបស់ពួកគេ ក៏បានកើនឡើងពី១២ទ្រីលានដុល្លារ ដល់១៤ទ្រីលានដុល្លារ ពោលគឺបានកើនឡើង២ទ្រីលានដុល្លារផងដែរ ខណៈដែលក្នុងឆ្នាំ២០១៥ ទ្រព្យសម្បត្តិសរុបរបស់ពួកគេមានចំនួនត្រឹមតែ៦,៣ទ្រីលានដុល្លារតែប៉ុណ្ណោះ។

ធនាគារស្វីសនេះបាននិយាយថា ការកើនឡើងដ៏គួរឱ្យកត់សម្គាល់នូវចំនួនមហាសេដ្ឋីនេះ គឺភាគច្រើនបំផុតនៅសហរដ្ឋអាម៉េរិក ដោយកើនឡើងពីចំនួន៧៥១នាក់ ដល់ចំនួន៨៣៥នាក់ ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងពី៤,៦ទ្រីលានដុល្លារ ដល់៥,៨ទ្រីលានដុល្លារដោយសារតែវិស័យបច្ចេកវិទ្យាកើនឡើងខ្លាំង។

ទន្ទឹមនឹងនេះ ចំនួនមហាសេដ្ឋីនៅប្រទេសចិនដីគោក បានធ្លាក់ពីចំនួន៥២០នាក់ មកនៅត្រឹម៤២៧នាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេក៏បានធ្លាក់ចុះពីចំនួន១,៨ទ្រីលានដុល្លារ មកនៅត្រឹម១,៤ទ្រីលានដុល្លារផងដែរ។ កាលពីឆ្នាំ២០២១ ចំនួនមហាសេដ្ឋីនៅចិន មានចំនួន៦២៦នាក់ជាមួយនឹងតម្លៃទ្រព្យសម្បត្តិសរុបជាង២,៥ទ្រីលានដុល្លារ។

បើតាមអ្នកជំនាញរបស់ធនាគារ UBS មូលហេតុនៃការធ្លាក់ចុះចំនួនមហាសេដ្ឋីនៅចិននេះ គឺដោយសារការខាតបង់នៅក្នុងទីផ្សារអចលនទ្រព្យ និងការធ្លាក់ចុះនូវតម្លៃរបស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេសចិន ចំពេលទស្សនវិស័យសេដ្ឋកិច្ចជាសកលមានភាពមិនច្បាស់លាស់។

ក្រៅពីនេះ ចំនួនមហាសេដ្ឋីរបស់ប្រទេសឥណ្ឌា ក៏បានកើនឡើងជាង១ភាគ៥ នៃចំនួនមហាសេដ្ឋីសរុបនៅប្រទេសនេះ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះផងដែរ ដោយឡើងដល់ចំនួន ១៨៥នាក់ ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកគេកើនឡើង៤០% ដោយឡើងដល់ជិត៩០៦ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


អង្គការ OPEC+ ពន្យារពេលការកាត់បន្ថយទិន្នផលប្រេងរហូតដល់ឆ្នាំ២០២៦ ដោយសារតម្រូវការប្រេងធ្លាក់ចុះ

បណ្ដាប្រទេសនៃអង្គការនាំចេញប្រេង OPEC+ កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលនៃការចាប់ផ្តើមការបង្កើនទិន្នផលប្រេងសម្រាប់រយៈពេលបីខែទៀត គឺរហូតដល់ខែម…

ឯកឧត្តម អេង ទូច បិទវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដួចផ្ដើមគំនិតនវានុវត្តន៍ក្នុងវិស័យសាធារណៈ

ភ្នំពេញ៖នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្ដីប្រចាំក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ