លោកខាងលិចដាក់ទណ្ឌកម្មផ្ទួនៗប្រឆាំងរុស្សី

លោកខាងលិចដាក់ទណ្ឌកម្មផ្ទួនៗប្រឆាំងរុស្សី ក្រោយលើកទ័ពចូលតំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែន


ប្រទេសលោកខាងលិច ដែលរួមមានសម្ព័ន្ធមិត្ត អាមេរិក និងអង់គ្លេសជាដើម បានដាក់ចេញទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសរុស្សីក្រោយ ប្រធានាធិបតីរុស្ស៊ី លោកពូទីនប្រកាសទទួលស្គាល់ឯករាជ្យដែនដីចង់ផ្តាច់ខ្លួនចំនួនពីរនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងបានលើកទ័ពចូលតំបន់នោះផងដែរ។ សហរដ្ឋអាមេរិក បានប្រកាសចាត់ទុកថា នេះជាការចាប់ផ្តើមសកម្មភាពឈ្លានពានពីរុស្សីមកលើអ៊ុយក្រែន ខណៈលោក ចូ បៃឌិនសន្យាថានឹងការពារទឹកដីរបស់ NATO មិនឲ្យបាត់សូម្បីតែ១ចំអាមនោះឡើយ។
មេដឺកនាំប្រទេសធំៗទាំង៧ G7
ដោយ

ភ្លាមៗក្រោយសកម្មភាពរបស់យោធារុស្សីកាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបាន​ប្រកាស​ ហាមប្រាម​ពលរដ្ឋរបស់ខ្លួន​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ​នៅ​ តំបន់ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែល​ជា​តំបន់​កាន់​កាប់​ដោយ​ក្រុម​​ទាមទារ​ផ្តាច់​ទឹក​ដី​និយម​គាំទ្រ​រុស្ស៊ី​។ យ៉ាងណាក៏ដោយ​ ក្រុម​ហ៊ុន​អាមេរិក​​មួយចំនួន​នៅតែ​មាន​សកម្មភាពនៅឡើយ​ក្នុងតំបន់​ទាំងពីរនោះ​។

ដោយឡែកនៅថ្ងៃពុធនេះ លោក ចូ បៃឌិន ថ្លែងចេញពីសេតវិមាន បានថ្កោលទោសទង្វើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា ការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ទៅលើបុគ្គលមានឥទ្ធិពលមួយចំនួន​ក្នុងជួររដ្ឋាភិបាលក្រុងម៉ូស្គូ និងក្រុមគ្រួសារ​របស់ពួកគេ គួបផ្សំ​នឹងធនាគារសំខាន់ៗចំនួន ២ របស់ប្រទេសរុស្ស៊ីផងដែរ។ ធនាគារដែលរងទណ្ឌកម្មទាំងពីរនោះរួមមាន ធនាគារដើម្បីអភិវឌ្ឍរុស្សី V.E.B និង ធនាគារយោធារបស់រុស្សី។ ទន្ទឹមនឹងនេះ ស្ថាប័នហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក​ក៏នឹងត្រូវហាមឃាត់​មិនឱ្យដំណើរការប្រតិបត្តិការ​ទូទាត់សម្រាប់​ធនាគាររុស្ស៊ីទាំងអស់ ហើយធនាគាររបស់រុស្សី​ក៏នឹងមិនអាច​ទទួលបានមូលនិធិពីលោកខាងលិចទៀតផងដែរ។

បន្ថែមពីលើនេះ សហភាពអឺរ៉ុប អាល្លឺម៉ង់ និងចក្រភពអង់គ្លេស សុទ្ធតែបានប្រកាសអំពីគោលដៅដូចៗគ្នា ក្នុងការដាក់ទណ្ឌកម្ម​​ផ្នែកហិរញ្ញវត្ថុទៅលើប្រទេសរុស្ស៊ី។ ក្នុងនោះ ​រដ្ឋាភិបាល​​អាល្លឺម៉ង់បាន​សម្រេច​ផ្អាក​​ដំណើរការ​​គម្រោង​​បំពង់​បង្ហូរឧស្ម័ន​​ក្រោម​បាត​សមុទ្រ​​ដែល​បញ្ជូន​បង្ហូរ​ឧស្ម័ន​ពី​តំបន់​ស៊ីបេរី​របស់​រស្ស៊ី​ទៅ​ប្រទេស​អាល្លឺម៉ង់​។ ដោយឡែក មេ​ដឹកនាំ​​សហភាព​អឺរ៉ុបក៏​បាន​​ពិចារណា​កំណត់​គោលដៅ​លើ​​អ្នក​នយោបាយ ​និង​ធនាគាររបស់​រុស្ស៊ី​ជាច្រើន​ក្នុង​ទណ្ឌកម្ម​ប្រឆាំង​នឹង​វិមាន​ក្រេមឡាំង​ផងដែរ។

សូមជម្រាបថា ទណ្ឌកម្មទាំងនេះពីលោកខាងលិច ធ្លាក់មកក្រោយពេលដែល ប្រធានាធិបតីរុស្ស៊ី លោ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ចំនួនពីរ ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយដែលរុស្សីប្រកាសទទួលស្គាល់​ឯករាជ្យក្នុងថ្ងៃតែមួយ។ នៅចំពោះមុខបញ្ហានេះ សហរដ្ឋអាមេរិក បានប្រកាសបង្កើន​ការប្រុងប្រៀប របស់កងទ័ពសម្ព័ន្ធមិត្តណាតូ ដែលមានស្រាប់​ក្នុងតំបន់អឺរ៉ុបខាងកើត ហើយសន្យាថា នឹងការពារទឹកដី​របស់ណាតូ មិនឲ្យបាត់សូម្បីតែ ចំអាមនោះឡើយ។ដោយឡែកនៅតំបន់អាស៊ី​ឯណេះវិញប្រទេសជប៉ុន ក៏បានប្រកាស ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រឆាំងនឹង រុស្ស៊ី ជុំវិញ បញ្ហា បំពាន ច្បាប់ អន្តរជាតិ ។ រីឯមហាយក្សចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី មិនបានចូលរួមគាំទ្ររុស្ស៊ីនោះទេ ហើយឥណ្ឌា អឺរ៉ង់ ក៏បានប្រតិកម្មជាមួយលោកពូទីនប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​​ដែនដីចង់ផ្តាច់ខ្លួនចំនួនពីរនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងបានលើកទ័ពចូលតំបន់នោះផងដែរ។

មន្ត្រីរដ្ឋបាល​លោកចូ បៃឌិន ថ្មីៗនេះ ក៏បាន​ជួបពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​អ៊ុយក្រែនផងដែរ ដោយ​អាមេរិក​បានស្នើឲ្យ​ប្រធានាធិបតីអ៊ុយក្រែន គឺលោក វ៉ូឡូឌីមៀ សាឡែនស្គី ចាកចេញពីរដ្ឋធានីកៀវ នៅពេលដែល​រុស្ស៊ីបើកឆាក​ប្រយុទ្ធឈ្លានពាន​អ៊ុយក្រែន៕

None



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មត្រៀមជំរុញការផ្សព្វផ្សាយបន្ថែម ដើម្បីជំរុញការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP និង CCFTA

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីផែនការក្នុងការផ្សព្វផ្សាយបន្ថែមតាមរយៈការរៀបចំធ្វើសិក្ខាសាលាស្ដីអំពីអត្ថប្រយោជន៍ដែលអ្នកនាំចេញនឹងទទ…

បារាំងចាត់ទុកកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ប្រទេសបារាំង បានជ្រើសរើសយកកម្ពុជាធ្វើជាដៃគូនាំមុខគេមួយនៅអាស៊ានក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការលើវិស័យទេសចរណ៍ ខណៈប្រទេសបារាំង មានប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ