រាជរដ្ឋាភិបាលបង្កើតគម្មាធិការ

រាជរដ្ឋាភិបាលបង្កើតគម្មាធិការមួយ ដើម្បីតាមដានស្ថានការណ៍ ពង្រឹងសាធារណមតិ និងឆ្លើយតបព័ត៌មានក្លែងក្លាយ


នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈ កម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ឋផលស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ហើយគណៈកម្មាធិការជាតិនេះ មានតួនាទីធ្វើកិច្ចការលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឱ្យទាន់ពេលវេលា។
នេះជាការបង្កើតដើម្បីការពារសមិទ្ឋផលស្នាដៃនិងកេរ្តិ៍ឈ្មោះកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ហៅកាត់ថា គ.ស.ព.ស ធ្វើជាសេណាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចការព័ត៌មាន និងសាធារណមតិ ដើម្បីការពារសមិទ្ឋផលស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

បើតាមការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការនេះ មានតួនាទី ធ្វើកិច្ចការលើការងារពង្រឹងសាធារណមតិ តាមរយៈការតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនា ពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា, ការពារអធិបតេយ្យជាតិ ផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងកសាងរូបភាពវិជ្ជមាន និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ បន្ថែមលើនេះ ជួយជំរុញប្រសិទ្ធភាពការងារឆ្លើយតបព័ត៌មានក្លែងក្លាយ តាមរយៈការរៀបចំយន្តការឆ្លើយតបឱ្យទាន់ពេលវេលាជាប្រព័ន្ធតួអង្គតែមួយ និងបង្កើនសមត្ថភាពយុទ្ធសាស្ត្របែបឌីជីថល និងផ្ដួចផ្ដើមគំនិតលើការផលិតខ្លឹមសារគ្រប់ប្រភេទសម្រាប់ពង្រឹងសាធារណមតិ ក៏ដូចជាសហការជាមួយបណ្តាញផ្សព្វផ្សាយដើម្បីចែករំលែកខ្លឹមសារ និងផ្សព្វផ្សាយបន្ត និងធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ គ.ស.ព.ស. ជូនប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

សមាសភាពរបស់គណៈកម្មាធិការនេះស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្នុងនោះមានទេសរដ្ឋមន្រ្តី១រូបជាប្រធាន ហើយរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជាអនុប្រធានទី១ និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាអនុប្រធានអចិន្រ្តៃយ៍ និងក្រៅពីនេះជាអនុប្រធាន និងសមាជិក៕

អត្ថបទ ៖ បូ ដូឡា




អត្ថបទបន្ទាប់


ជប៉ុនប្រាប់អង្គការ WTO ថា ការដាក់បម្រាមរបស់ចិនលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនគឺ«មិនអាចទទួលយកបានទាល់តែសោះ»

ក្រសួងការបរទេសជប៉ុនបាននិយាយថ្ងៃទី៤ ខែកញ្ញាថា ប្រទេសជប៉ុនបានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ការហាមប្រាមរបស់ចិនលើការនាំចូលអាហា…

កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើមហើយ ខណៈផែនទីថ្មីរបស់ចិនកំពុងបញ្ឆេះឱ្យមានភាពតានតឹងបន្ថែមក្នុងតំបន់

នៅថ្ងៃអង្គារទី៥នេះ មេដឹកនាំប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហ្សាកាតា ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ