សម្ដេចតេជោ ហ៊ុនសែន

សម្ដេចតេជោ ហ៊ុនសែន បានប្រកាសថា នឹងមិនមានការបិទតំបន់ដែលមានហានិភ័យខ្ពស់ទៀតទេ


សម្ដេចតេជោ ហ៊ុនសែន នាយកររដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាន៍ថាកម្ពុជានឹងមិនមានការបិទតំបន់ និងទីកន្លែងសាធារណៈដូចជាសាលារៀន ផ្សារនិងរោងចក្រ ឬកន្លែងកម្សាន្តបន្តទៀតទេ។ សម្តេចតេជោ អះអាងយ៉ាងដូច្នេះ នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រី នៅពេលមានការបើកប្រទេសឡើងវិញនាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនមានការបិទខ្ចប់នៅតាមតំបន់ហានិភ័យខ្ពស់ទៀតនោះទេ។ ក្នុងករណី មានវិជ្ជមានកូវីដ១៩ទៅលើ កម្មកររោងចក្រ សិស្សានុសិស្ស រួមទាំងអាជីវករផ្សេងៗ គឺតម្រូវឲ្យយកតែបុគ្គលដែលមានវិជ្ជមាន និងអ្នកដែលមានការសង្ស័យយកទៅព្យាបាល និងធ្វើតេស្ដតែប៉ុណ្ណោះ គឺមិនតម្រូវឲ្យបិទទីតាំងទាំងមូលដូចកាលពីមុនទៀតនោះឡើយ។ 

គិតមកទល់ពេលនេះ អាត្រានៃករណីឆ្លងកូវីដ-១៩នៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ខណៈដែលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសក៏សម្រេចបានកាន់តែច្រើនផងដែរ ហើយរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋទៅតាមផែនការដែលបានកំណត់។ 

សូមជម្រាបថា ដោយគិតត្រឹមថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ នេះ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ-១៩នៅកម្ពុជាមានចំនួន ១៤៨នាក់ អ្នកជាសះស្បើយចំនួន៣២៧នាក់ និងមានករណីស្លាប់ចំនួន ១១ នាក់បន្ថែម។ ចំណែកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ១៨ឆ្នាំឡើងទៅវិញ មាន១០លាន នាក់ សម្រេចបាន៩៩,៦៧% រីឯអ្នកដែលទទួលការចាក់ដូសទី៣ ឬដូសជំរុញវិញ មានចំនួនជាង ១លាន ៥សែននាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី គីម ស័ង បើកការិយាល័យលក់ថ្មី ផ្ដល់ការបញ្ចុះតម្លៃដល់ទៅ១៣% សម្រាប់គម្រោង ដឹ ឡេគឃេន

ព័ត៌មាន
ឱកាសចំណេញដ៏អស្ចារ្យ សម្រាប់ការវិនិយោគលើគម្រោង ដឹ ឡេគឃេន របស់បុរី គីម ស័ង ព្រោះថា បុរីផ្ដល់ការបញ្ចុះតម្លៃពិសេស ដល់ទៅ ១៣% សម្រាប់គម្រោងន…

រាជរដ្ឋាភិបាលដាក់ចេញគោលការណ៍គន្លឹះ៥ចំណុច ដើម្បីខ្ចី និងគ្រប់គ្រងបំណុល

ព័ត៌មាន
នៅក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់ ១.៦០០លាន SDR (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ