ផ្សារភាគហ៊ុន

ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិន៣ស្នើផ្សារភាគហ៊ុនអាមេរិកកុំឲ្យលុបឈ្មោះចេញពីបញ្ជី


ក្រោយពេលលោកត្រាំ ត្រូវដើរចេញពីកៅអីប្រធានាធិបតីអាមេរិកភ្លាម ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិនចំនួន៣ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ បានស្នើទៅកាន់ផ្សារភាគហ៊ុនញ៉ូយ៉ក់របស់អាមេរិក ឲ្យពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញ ទាក់ទងនឹងការដកក្រុមហ៊ុនចិនទាំង៣នេះ ចេញពីបញ្ជីផ្សារភាគហ៊ុន។
ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិន ៣ ស្នើផ្សារភាគហ៊ុនអាមេរិក កុំឲ្យលុបឈ្មោះចេញពីបញ្ជី
ដោយ

ក្រុមហ៊ុនទាំង៣ ដែលបានស្នើទៅផ្សារភាគហ៊ុនញ៉ូយ៉ក់នោះ រួមមាន ក្រុមហ៊ុន China Unicom Hong Kong, China Mobile និង China Telcom Corp។

ផ្សារភាគហ៊ុនញ៉ូយ៉ក់បានសម្រេចថាដកក្រុមហ៊ុនទូរគមនាគមន៍ចិនទាំង៣នេះ ចេញពីបញ្ជីផ្សារភាគហ៊ុននៅក្នុងខែមករានេះ បន្ទាប់ពីមានមានបញ្ជាពីអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដែលបានរារាំងជនជាតិអាមេរិកមិនឲ្យវិនិយោគនៅក្នុងក្រុមហ៊ុនសារធារណៈទាំងនេះទេ ដោយទីក្រុងវ៉ាស៊ិនតោនយល់ថា ក្រុមហ៊ុនចិនទាំង៣នេះ មានទាក់ទងជាមួយនឹងយោធាចិន។

ការហាមឃាត់ការវិនិយោគរបស់អាមេរិក បានបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនទាំងនេះ ដោយវិនិយោគិនអាមេរិក បានលក់ភាគហ៊ុនរបស់ខ្លួនយ៉ាងឆាប់រហ័ស។

ការត្រួតពិនិត្យរបស់ផ្សារភាគហ៊ុនញ៉ូយ៉ក់ទៅលើសំណើររបស់ក្រុមហ៊ុនចិនទាំង៣នេះ នឹងធ្វើឡើងនៅក្នុងរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃដែលពួកគេបានដាក់ឯកសារស្នើសុំ កាលពីថ្ងៃទី 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះភូគុកឬកោះត្រល់ជាទីក្រុងកោះទី១របស់វៀតណាមស្រូបទាញបានទុនវិនិយោគជាង ១៦ពាន់លានដុល្លារ

ព័ត៌មាន
កោះភូគុក ឬដែលខ្មែរហៅថា កោះត្រល់ បានទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេសឲ្យវៀតណាមប្រមាណ ៣៧០គម្រោង ដែលគិតជាទុនវិនិយោគមានជាង ១៦ពាន់លាន…

កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង គ្រោងនាំចេញត្រីនាគ និងបបែលក្នុងតម្លៃ ២លានដុល្លារទៅកាន់ប្រទេសចិននៅឆ្នាំ២០២១

ព័ត៌មាន
កសិដ្ឋានមួយកន្លែង នៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកំពុងចិញ្ចឹមត្រីលម្អ ប្រភេទ ត្រីនាគ និងបបែល ដែលនាំចូលពូជពីប្រទេសចិន គ្រោងនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ