រូបិយប័ណ្ណដុល្លារ

ប្រទេសធំៗ៣ព្រមព្រៀងបង្កើតរូបិយប័ណ្ណ BRICS ប្រជែងលុយដុល្លារ ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសំខាន់ៗរបស់អាម៉េរិក


ក្ដីស្រមៃបង្កើតរូបិយប័ណ្ណរួមដ៏ថ្មីសន្លាងមួយសម្រាប់ប្លុកប្រទេស BRICS នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះហើយ ខណៈដែលប្រទេសសមាជិកចំនួន៣របស់ប្លុក BRICS បានព្រមព្រៀងគ្នាបង្កើតរូបិយប័ណ្ណរួមនេះឡើង ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក។ មានការរំពឹងទុកថា រូបិយប័ណ្ណថ្មីសន្លាងរបស់ប្លុកប្រទេស BRICS នេះ នឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗរបស់សហរដ្ឋអាម៉េរិក។
រូបិយប័ណ្ណដុល្លារ
ដោយ

ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បូង កំពុងសម្លឹងបង្កើតរូបិយប័ណ្ណរួមថ្មីសន្លាងមួយ ដើម្បីជំនួសប្រាក់ដុល្លារអាម៉េរិក និងឈានទៅរកការបង្កើតសណ្ដាប់ធ្នាប់ថ្មីសម្រាប់ពិភពលោកទាំងមូល។ វត្ថុបំណងនៃការបង្កើតរូបិយប័ណ្ណរួមរបស់ប្លុកប្រទេស BRICS នេះ គឺដើម្បីធ្វើឱ្យសហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនលែងមានឥទ្ធិពលគ្រប់គ្រងលើប្រទេសផ្សេងៗដូចសព្វថ្ងៃ។ នេះបើយោងតាមគេហទំព័រព័ត៌មាន វ៉ចឆ័រ ហ្គូរូ (Watcher Guru)។

ប្លុកប្រទេស BRICS ដែលតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថានឹងមានសមាជិកកើនឡើងដល់៤០ប្រទេស នៅឆ្នាំ២០២៤ នេះ កំពុងតែបញ្ចុះបញ្ចូលបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាហ្រ្វិក និងទ្វីបអាមេរិកខាងត្បូង ឱ្យបោះបង់ចោលប្រាក់ដុល្លារអាម៉េរិក ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណថ្មីសន្លាងរបស់ប្លុកប្រទេស BRICS ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

ទន្ទឹមនេះមានការរំពឹងទុកថា ប្រសិនបើប្លុកប្រទេស BRICS ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិទាំងស្រុងមែននោះ វានឹងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យ​សំខាន់​ៗចំនួន៥របស់សហរដ្ឋអាម៉េរិក ក្នុងនាមមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោក។ វិស័យសំខាន់ៗទាំងនោះ រួមមាន វិស័យធនាគារ និងហិរញ្ញវត្ថុ, វិស័យបច្ចេកវិទ្យា និងបច្ចេវិទ្យាហិរញ្ញវត្ថុ(Fintech) ទី៣, វិស័យពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ, វិស័យទំនិញប្រើប្រាស់ និងលក់រាយ និងវិស័យទេសចរណ៍ និងការធ្វើដំណើរ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ លោក សឺរហ្គេ ក្លាសយ៉េវ (Sergey Glazyev) អតីតទីប្រឹក្សារបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ក្រុមការងារពិសេសកំពុងធ្វើការទាក់ទិនការបង្កើតរូបិយប័ណ្ណថ្មីសន្លាងរបស់ប្លុកប្រទេស BRICS និងជិតរួចរាល់ហើយ។

អ្នកនយោបាយដែលប្រែក្លាយពីអ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា ប្រទេសចំនួន៣ក្នុងចំណោមប្រទេសស្ថាបនិកទាំង៥របស់ប្លុក BRICS បានព្រមព្រៀងគ្នាបង្កើតរូបិយប័ណ្ណថ្មីសន្លាងនេះហើយ ដោយរង់ចាំតែការឱ្យភ្លើងខៀវពីប្រទេសឥណ្ឌា និងមហាយក្សចិនប៉ុណ្ណោះដើម្បីឈានទៅការបង្កើតរូបិយប័ណ្ណនេះជាផ្លូវការ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកាជាតិសម្រាប់សារពើពន្ធឆ្នាំ២០២៥ ឈានដល់ជាង១០០ពាន់លានដុល្លារ

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១៦ មករា បានអនុម័តកញ្ចប់ថវិកាជាតិជាង១០០ពាន់លានដុល្លារ សម្រាប់សារពើពន្ធឆ្នាំ២០២៥ ដោយកើនឡើង៣,៤% បើធៀបន…

ការដំឡើងប្រាក់ឈ្នួល៤% នឹងជួយឱ្យធនាគារកណ្ដាលជប៉ុនបញ្ចប់អត្រាការប្រាក់អវិជ្ជមានជាប្រវត្តិសាស្ត្រ

អតីតនាយកប្រតិបត្តិនៃធនាគារកណ្ដាលជប៉ុន (BOJ) ទទួលបន្ទុកគោលនយោបាយរូបិយវត្ថុ និងដែលដើរតួនាទីជាឧបការីទេសាភិបាល បានទម្លាយឱ្យដឹងថា លទ្ធផលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ