កូវីដ១៩៖ កម្ពុជាគ្មានករណីឆ្លងថ្មី ២ថ្ងៃជាប់គ្នា ខណៈអ្នកជាសះស្បើយឡើងដល់៥០នាក់
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ថា នៅថ្ងៃទី៤ មេសា ម្សិលមិញនេះ ពុំមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្…
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដដែល ក៏បានបង្ហាញដែរថា អ្នកដែលបានជាសះស្បើយថ្មី០១នាក់នោះគឺជាបុរសជនជាតិម៉ាឡេស៊ីទាំង០៣នាក់ នៅខេត្តកំពង់ចាម នាំឲ្យអត្រាជាសះស្បើយគឺមាន ៤៦,៤៩% ធៀបនឹងចំនួនអ្នកមានផ្ទុកវីរុសកូវីដ១៩សរុប ពោលគឺ ជាសះស្បើយ ៥៣នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ១៩ ទាំងអស់ ១១៤នាក់។
ហើយគិតមកទល់នឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ អ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅសរុបត្រឹម ៦១នាក់ (ស្ត្រី ២០នាក់ និងបុរស ៤១នាក់) កំពុងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕