ទឹកត្រីកំពត

ទឹកត្រីកំពតរំពឹងថា នឹងអាចនាំចេញបានជាលើកដំបូង ក្រោយការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI)


ក្រសួងពាណិជ្ជកម្មរួមជាមួយស្ថាប័នពាក់ព័ន្ធកំពុងរៀបចំនីតិវិធី ដើម្បីចុះបញ្ជីទឹកត្រីកំពត ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)ប្រចាំខេត្តកំពត។ អ្នកជំនួញដ៏ល្បីឈ្មោះក្នុងវិស័យផលិតទឹកត្រីនៅខេត្តកំពត ឧកញ៉ា ចាន់ ស៊ីថា រំពឹងថា ទឹកត្រីកំពតដែលជាផលិតផលកេរដំណែលដូនតានឹងកាន់តែមានភាពល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិក្រោយផលិតផលនេះត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្ររួច។
ទឹកត្រីកំពតរំពឹងថា នឹងអាចនាំចេញបានជាលើកដំបូង ក្រោយការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI)

បើគ្មានការប្រែប្រួលទេក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជីទឹកត្រីកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រ(GI) ប្រចាំខេត្តកំពតក្នុងពេលឆាប់ៗខាងមុខនេះ។ លោកឧកញ៉ា ចាន់ ស៊ីថា ម្ចាស់សហគ្រាសផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង ជឿជាក់ថា ទឹកត្រីកំពតដែលជាផលិតផលកេរដំណែលដូនតានឹងមានឈ្មោះបោះសម្លេងមួយកម្រិតទៀត ក្រោយផលិតផលនេះត្រូវបានចុះបញ្ជី GI រូច។ តាមរយៈការបញ្ជី GI នេះធ្វើឲ្យអ្នកជំនួញរូបនេះមានសុទិដ្ឋិនិយមថា ទឹកត្រីកំពតនឹងមានវិសាលភាពទីផ្សារកាន់តែធំ ជាពិសេសតាមរយៈការហក់ចូលទីផ្សារអន្តរជាតិជាលើកដំបូងតែម្តង។

ដើម្បីគាំទ្រដល់ដំណើរការចុះបញ្ជីទឹកត្រីកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ក្រសួងពាណិជ្ជកម្ម ម្ចាស់ក្រុមហ៊ុន សហគ្រាសផលិតទឹកត្រីនៅខេត្តកំពតគ្រោងបង្កើតសមាគមទឹកត្រីកំពតក្នុងពេលឆាប់ៗខាងមុខនេះ។ គោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីធានាការរក្សាគុណភាព ក៏ដូចជាធានានិរន្តភាពទីផ្សារផ្គត់ផ្គង់ទឹកត្រីកំពតឲ្យឆ្លើយតបនឹងតម្រូវប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុកនិងទីផ្សារនាំចេញ។

ទន្ទឹមនឹងបង្ហាញក្តីរំពឹងក្នុងការហក់ចូលទីផ្សារអន្តរជាតិ លោកឧកញ៉ា ចាន់ ស៊ីថា ក៏បានបង្ហាញពីកត្តាប្រឈមរបស់មួយចំនួន ដែលក្រុមហ៊ុនសហគ្រាសកំពុងជួបប្រទះក្នុងដំណើរការផលិតកម្មផលិតទឹកត្រីនៅខេត្តកំពតផងដែរ។ កត្តាប្រឈមទាំងនោះរួមមាន សហគ្រាសមួយចំនួនកង្វះដើមទុនក្នុងការពង្រីកផលិតកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត និងវេចខ្ចប់ និងកង្វះវត្ថុធាតុដើមជាដើម។ សម្រាប់ឧកញ៉ា ចាន់ ស៊ីថា ការដោះស្រាយបញ្ហាទាំងអស់នេះ វាត្រូវការពេលវេលា និងទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន។

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម គោលបំណងនៃការចុះ GI ទឹកត្រីកំពត គឺដើម្បីរួមចំណែកជួយលើកតម្កើងតម្លៃ និងអភិរក្សជំនាញផលិតផលិតផលវប្បធម៌ប្រពៃណីរបស់ដូនតា។ ជាពិសេស គឺដើម្បីលើកកម្ពស់ការប្រកួតប្រជែងគុណភាព និងការនាំចេញរបស់ផលិតផលទឹកត្រីកំពតជាមួយផលិតផលទឹកត្រីនៃបណ្តាប្រទេសជិតខាង។

គួររំលឹកថា ទឹកត្រីកំពតត្រូវបានផលិត និងមានឈ្មោះបោះសម្លេងតាំងពីឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ប៉ុន្តែត្រូវបានផ្អាកការផលិតនិងបាត់ឈ្មោះនៅក្នុងរបបខ្មែរក្រហម។ បន្ទាប់មកបានចាប់ផលិតជាលក្ខណៈគ្រួសារឡើងវិញនៅអំឡុងឆ្នាំ១៩៩៥ រហូតមកទល់បច្ចុប្បន្ន៕




អត្ថបទបន្ទាប់


តើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជា មានសភាពប្រែប្រួលយ៉ាងណានៅត្រីមាសទី១ឆ្នាំ២០២៣នេះ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូននិងភស្ដុភារកម្មកម្ពុជា បានកត់សម្គាល់ឃើញថា នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម…

តើកម្ពុជាត្រូវធ្វើអ្វីខ្លះ ដើម្បីជំរុញផលិតភាពការងារក្នុងវិស័យរោងចក្រកាត់ដេរឲ្យតាមទាន់ប្រទេសជិតខាង?

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជា (TAFTAC) អះអាងថា ការបណ្ដុះបណ្ដាល ការ បង្កើនជំនាញ ដល់កម្មករ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ