ក្រុមហ៊ុន​បណ្ដាញសង្គម​យក្សរបស់ចិន

ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន TikTok បដិសេធ រឿងចុះបញ្ជីផ្សារហ៊ុននៅហុងកុង នៅឆ្នាំក្រោយ


ក្រុមហ៊ុន មេរបស់បណ្ដាញសង្គម TikTok បានចេញមុខអះអាងថា ក្រុមហ៊ុន មិនមានផែនការនឹងចុះបញ្ជីផ្សារហ៊ុន នៅហុងកុងនៅឆ្នាំក្រោយដូចការលើកឡើងរបស់សារព័ត៌មាន The Financial Times កាលពីពេលថ្មីៗនេះនោះទេ។ ក្រុមហ៊ុនគ្រប់គ្រងបណ្ដាញសង្គមយក្ស របស់ចិនមួយនេះ បានចាត់ទុកការចុះផ្សាយនេះ មិនមែនជាការពិត ហើយគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន TikTok បដិសេធ រឿងចុះបញ្ចីផ្សារហ៊ុននៅហុងកុង នៅឆ្នាំក្រោយ (រូបភាព៖ Business Insider)
ដោយ

កាលពីពេល​ថ្មីៗនេះ មានប្រភពសំខាន់២ បាន​ប្រាប់ទៅកាន់​ សារព័ត៌មាន Financial Times ថា ក្រុមហ៊ុន​មេរបស់ TikTok គឺ ByteDance មាន​គម្រោង​នឹង​បោះផ្សាយមូលបត្រ​ក្នុងផ្សារហ៊ុន នៅត្រីមាសទី​១​នៅឆ្នាំក្រោយនេះ ហើយក្រុមហ៊ុននេះ បានជ្រើសយក​ផ្សារហ៊ុន​ហុងកុង​ រំលង​ផ្សារហ៊ុន​នៅទីក្រុង New York។

ទោះយ៉ាងណា អ្នកនាំពាក្យ​ក្រុមហ៊ុន​ TikTok បាន​បដិសេធ​យ៉ាងដាច់អហង្ការ​នៅក្នុងសារព័ត៌មាន Business Insider ថា «គ្មាន​ពិតសូម្បីតែបន្ដិច ចំពោះ​ពាក្យចចាមអារាម ដែលថា យើង​មានគម្រោង​នឹង​ចុះបញ្ចីផ្សារហ៊ុន​នៅហុងកុង នៅត្រីមាសទី១»។ ទន្ទឹមនឹងនេះ តាមការ​រាយការណ៍​ពី​សារព័ត៌មាន Reuters ដែលបាន​ស្រង់​សម្ដីពីប្រភព​ចំនួន​៤ ដែលជិតស្និទ​នឹង​ក្រុមហ៊ុន ByteDance ក៏បាន​បញ្ជាក់ដែរថា ក្រុមហ៊ុន​គ្មាន​គម្រោងជាក់លាក់ថា នឹង​ចុះបញ្ជី​ផ្សារហ៊ុននោះឡើយ។ 

Bytedance គឺជា​​ក្រុមហ៊ុន​មេ​របស់​ បណ្ដាញ​សង្គម TikTok ដែលជា​បណ្ដាញ​សង្គម​មួយ​ដ៏ពេញ​និយមបំផុត​ និងមាន​អ្នកប្រើប្រាស់​នៅទូទាំង​ពិភពលោក។ ថ្មីៗនេះ តាមការរាយ​ការណ៍ បាន​ឲ្យដឹងថា បណ្ដាញសង្គម​របស់ចិនមួយ​នេះមាន​តម្លៃ ជាទឹកប្រាក់ ប្រមាណ​៧៥ ពាន់លាន​ដុល្លារអាមេរិក។

TikTok ទទួលបាន​ជោគជ័យ​លើទីផ្សារ​សកលលោក​ខ្លាំងជាងគេ​បំផុត គឺនៅ​សហរដ្ឋអាមេរិក និងឥណ្ឌា​ ដែលមានអ្នកពេញនិយម​ប្រើប្រាស់ខ្លាំងជាងគេ។ មិនតែ ប៉ុណ្ណោះ បណ្ដាញ​សង្គមយក្ស​របស់ចិន​មួយនេះ ក៏ត្រូវបាន​គេចាត់ទុកថា ជាដៃគូ​ប្រកួតប្រជែង​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន​បណ្ដាញសង្គមយក្ស​របស់​អាមេរិក គឺ Facebook ផងដែរ។

តាម​ការបែកធ្លាយ​នូវសំឡេង​ឆ្លើយឆ្លងសំណួរ​ជាមួយ​នឹង​លោក Mark Zuckerberg ស្ថាបនិក​ និងជា​នាយកប្រតិបត្តិ ក្រុមហ៊ុន Facebook បាន​បង្ហាញថា លោក Mark ចាត់ទុក​បណ្ដាញសង្គម TikTok គឺជា​ការគំរាម​កំហែង​ ហើយ​មាន​អ្នកនយោបាយអាមេរិក​ជាច្រើន បានសម្ដែង​ការព្រួយបារម្ភ​អំពីកម្មវិធី​បណ្ដាញសង្គម​មួយនេះ។ 

ក្រុមហ៊ុន​មេ​បណ្ដាញសង្គម TikTok ត្រូវបានរាយការណ៍ថា បាន​រកចំណូល​ពីកម្មវិធីបណ្ដាញសង្គមនេះ ចន្លោះពី ៧ពាន់លាន ទៅ ជាង៨ពាន់លាន​ដុល្លារអាមេរិក កាលពីពាក់កណ្ដាល​ឆ្នាំ២០១៩ កន្លងមកនេះ ដែលវា​គឺជា​ប្រាក់ចំណូល​ដែលមានខ្ពស់​លើសអ្វីដែលជា​ការរំពឹងទុក​របស់ក្រុមហ៊ុន។

ដោយសារតែ​ប្រាក់ចំណូល​បង្ហាញពី​កំណើន​ខ្ពស់ ក្រុមហ៊ុន​មេរបស់ TikTok រំពឹង​ប្រាក់ចំណូល​នៅឆ្នាំ២០១៩នេះ ប្រមាណ ១៧ ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ការកំណត់​ដៅ កាលពីមុន​មានតែ​១៤ ពាន់លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។

តាមរបាយការណ៍​មួយ​ពី បណ្ដាញសារព័ត៌មាន​បច្ចេកវិទ្យា​អនឡាញ The Information បាន​ឲ្យដឹងថា ប្រាក់ចំណូល​របស់ TikTok កាលពីឆ្នាំ​២០១៨ មាន​៧,២ ពាន់លាន​ដុល្លារអាមេរិក៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុនធំមួយ ប្រកាសថា នឹងទិញ ភាគហ៊ុន ៧០% ពីគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងតម្លៃជាង ៨០ លានដុល្លារ

ក្រុមហ៊ុន ហិរញ្ញវត្ថុជប៉ុនSBI Holding Inc. បានប្រកាសថា ខ្លួននឹងទិញចំណែកភាគហ៊ុន ៧០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដើម្បីហក់ចូលព…

ទីបំផុត! សង្គ្រាមពាណិជ្ជកម្ម អាមេរិក និងចិន នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅខែក្រោយនេះហើយ!

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកស៊ី ជិនពីង នឹងជួបគ្នានៅក្នុងប្រទេសឈីលី នៅក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ