វិនិយោគ​ដីធ្លី

ឯកឧត្តម ជា សុផារ៉ា៖ អ្នក​អត់​លុយ កុំ​ទិញ​ផ្ទះ តែ​គួរ​ទិញ​ដី បើ​សិន​ចង់​ក្លាយ​ជា​អ្នក​មាន!


រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ជា សុផារ៉ា បាន​ថ្លែង​ថា អ្នក​មិន​មាន​លុយ សូម​កុំ​ទិញ​ផ្ទះ តែ​បើ​ចង់​មាន​បាន ឯកឧត្តម​រដ្ឋមន្រ្តី ផ្តល់​យោបល់​ថា គួរ​តែ​ទិញ​ដី​ជា​ការ​ប្រសើរ​ជាង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់។
ដោយ

ឯកឧត្តម​រដ្ឋមន្រ្តី ថ្លែង​យ៉ាង​ដូច្នេះ ថា៖ «បើ​អត់​លុយ កុំ​ទិញ​ផ្ទះ អត់​លុយ​ត្រូវ​តែ​ទិញ​ដី អ្នក​ចង់​មាន មាន​តែ​ទិញ​ដី​ទេ។ បើ​អត់​មាន​ផ្ទះ ខ្ញុំ​ថា ចង​តង់ ចង​ស្បូវ​២០​ទៅ​៣០​កណ្តប ធ្វើ​ចង្ក្រាន​បាយ​ដេក​វៀន​ទៅ វា​ក៏​នៅ​តែ​គ្រាន់​បើ។ ថ្ងៃ​ក្រោយ ដី​នេះ​ឡើង​ថ្លៃ​យើង​ក្លាយ​ជា​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ បើ​យើង​ទិញ​ផ្ទះ អត់​ប្រយោជន៍​ទេ រស់នៅ​អន់ចុះ ប៉ុន្តែ ភ្ជាប់​ជា​មាន​ការ​ដាំដុះ ដី​កើត​មិន​ងាយ​ទេ តែ​មនុស្ស ងាយ​នឹង​កើត»។

ការ​ថ្លែង​របស់​ឯកឧត្តម ជា សុផារ៉ា គឺ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​បញ្ចុះ​បឋម​សិលា​សាងសង់​លំនៅ​ឋាន​សមរម្យ​របស់​ក្រុមហ៊ុន Arakawa របស់​ជប៉ុន នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា នៅ​មុខ​ពលរដ្ឋ​រាប់​រយ​នាក់។

ដូចគ្នា​ដែរ លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម ជា សុផារ៉ា ដោយ​អះអាង​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ទាន់​មាន​លុយ​គ្រប់គ្រាន់​នោះ គឺ​គួរតែ​ទិញ​ដី​ជា​មុន​សិន ដើម្បី​ទុក​ឲ្យ​ឡើង​ថ្លៃ និង​មាន​ឱកាស​រក​ចំណូល​បន្ថែម ជា​ការ​បោះ​ជំហាន​ទៅ​ទិញ​បុរី ឬ​ខុនដូ ដែល​ជា​បំណង​ប្រាថ្នា​របស់​ខ្លួន​នោះ។   

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «គាត់​ (ឯកឧត្ដម ជា សុផារ៉ា) លើក​​ឡើង​​នេះ ខ្ញុំ​ឯកភាព។ បើ​ពួកគាត់​ខ្វះ​លុយ គួរ​យក​លុយ​ទៅ​ទិញ​ដី​ឡូតិ៍​៥​ទៅ​៦​ពាន់​(ដុល្លារ)​ទុក ៥ ទៅ ៦​ឆ្នាំ​ក្រោយ​មក យើង​មាន​ចំណូល​បន្ថែម​គ្រប់គ្រាន់ សឹម​ទៅ​ទិញ​ផ្ទះ ឬ​មាន​លុយ​សង់​ផ្ទះ​លើ​ដី​នោះ​តែ​ម្តង»។

បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​ផ្តល់​យោបល់​ថា ប្រសិន​បើ​ពលរដ្ឋ​ចង់​ទិញ​ខុនដូ ឬ​បុរី គឺ​គួរតែ​ប្រើ​កម្ចី​ពី​ធនាគារ។ 

«ភាគ​ច្រើន​នៃ​ការ​ទិញ​ខុនដូ ឬ​បុរី គឺ​ពឹងផ្អែក​លើ​កម្ចី ប៉ុន្តែ សូម​ពលរដ្ឋ​គួរ​ប្រើ​កម្ចី​ពី​ធនាគារ ព្រោះ មុន​នឹង​ធនាគារ​ឲ្យ​លុយ​ខ្ចី ធនាគារ​បាន​វាយ​តម្លៃ​យ៉ាង​ច្បាស់​លាស់​ពី​លទ្ធភាព​សង​របស់​អតិថិជន។ មួយ​ទៀត ធនាគារ គេ​នឹង​ត្រួត​ពិនិត្យ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ខុនដូ ឬ​បុរី ដែល​ជួយ​អ្នក​ទិញ​ឲ្យ​មាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ»។ 

នេះ​ជា​ការ​អះអាង​របស់​លោក ង៉ែត ជូ ដោយ​បន្ថែម​ថា សព្វ​ថ្ងៃ​នេះ មាន​ម្ចាស់​បុរី​មួយ​ចំនួន​បាន​ផ្តល់​សេវា​បង់​រំលស់ ដោយ​មិន​បាន​វាយ​តម្លៃ​ពី​ចំណូល​អតិថិជន​ឲ្យ​បាន​ច្បាស់​លាស់ ដែល​គិត​តែ​ពី​ប្រាក់​ចំណេញ ហើយ​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​អតិថិជន៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លទ្ធផល​ចេញ​ហើយ! អង្ករ​កម្ពុជា​នៅ​តែ​រក្សា​តំណែង​លេខ​២ ជា​អង្ករ​ល្អ​បំផុត​លើ​ពិភព​លោក​នៅ​ឆ្នាំ​នេះ

ព័ត៌មាន
នៅទី​បំផុត ការ​ប្រកួត​ប្រជែង​តំណែង​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៦-៨ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ…

អាចម៍គោ​កំពុង​ត្រូវ​ប៉ាន់ ខណៈ​កសិករ​ខ្មែរ​ជាង​៩០% ងាក​មក​ប្រើ​គ្រឿង​យន្ត​ជំនួស​គោក្របី

ព័ត៌មាន
សត្វ​គោ​និង​ក្របី​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរប្រើ​ប្រាស់​សម្រាប់​ការ​ភ្ជួរ​ស្រែ​ចម្ការ និង​ដឹក​ជញ្ជូន​របស់​របរ​ផ្សេងៗ ដើម្បី​បម្រើ​ការងារ​នៅ​ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ