តើ​ត្រូវធ្វើ​អ្វី​ខ្លះ នៅពេល​អ្នក​ចង់​ជ្រើសរើស​ទីតាំង​ការិយាល័យ?

របៀប​ជ្រើសរើស​និង​ប្តូរ​ទីតាំង​ការិយាល័យ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បរិបទ​អាជីវកម្ម​ឆ្នំា២០២១


លោក​​អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​កត្តា ឬ​​បរិយាកាស​មួយ​ចំនួន ដែល​អ្នក​មិន​អាច​ទ្រាំ​ធ្វើការ​ក្នុង​ទីតាំង​ការិយាល័យ​ដដែល ឬ​ការិយាល័យ​នៅ​ផ្ទះ​យូរឆ្នាំ​ទៀត​បានទេ ដោយសារ​មូលហេតុ​ជា​ច្រើន​យ៉ាង ។
លោក ម៉ី ផល្គុន នាយក​គ្រប់គ្រង ក្រុមហ៊ុន Phalkun Commercial និង​ជា​អ្នកឯកទេស​ផ្នែក​ជួល និង​គ្រប់គ្រង​អគារការិយាល័យ។
ដោយ

កត្តាទាំង​នោះ​មាន​ដូចជា ៖

  1. កន្លែង​ការិយាល័យ​របស់​អ្នក​បច្ចុប្បន្ន មិន​អាច​បំពេញ​តម្រូវការ​របស់​ក្រុមហ៊ុន​អ្នក​ទៀត​ឡើយ ចំនួន​បុគ្គលិកថយ ឬ​កើន ជាដើម។
  2. អ្នក​មិន​ចង់​បន្ត​ជួល​កន្លែង​ដដែល​ទៀត​ទេ ឬ​ក៏ចង់​ប្តូរ​បរិយាកាស​ដើម្បី​ប្តូរ​ការ​គិត ឬ​ប្តូរ​អតិថិជន​គោលដៅ តម្រូវ​ឲ្យ​ប្តូរ​ទីតាំង​ការិយាល័យ។
  3. ចង់ឲ្យ​ការិយាល័យ​មាន​ភាពល្អប្រសើរ​ត្រឹមត្រូវ​សម្រាប់​ប្រភេទ​អាជីវកម្ម​របស់​អ្នក ឧទាហរណ៍ថា តម្រូវការ​របស់​ការិយាល័យ​ច្បាប់ ខុសពី​ការិយាល័យ​ដឹកជញ្ជូន ហើយ​រឹតតែ​មិន​ដូចគ្នា​នឹង​ការចង់បាន​របស់ ការិយាល័យ​ក្រុមហ៊ុន​បច្ចេកវិទ្យានោះទេ ។ 

ដើម្បីជ្រើសរើស​បាន​ការិយាល័យ​ដែល​ត្រឹមត្រូវ មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​ពិចារណា​នៅពេល​បង្កើត​បញ្ជី​ត្រួតពិនិត្យ (checklist) សម្រាប់​ការជ្រើសរើស​ទីតាំងថ្មី ។  មិនថា​ការិយាល័យ​ប្រភេទ​ណា ឬ​ទំហំអាជីវកម្ម​ប៉ុណ្ណា​ក៏ដោយ​ដែល​អ្នក​ចង់​បាន កត្តា​ដូច​ខាង​ក្រោម​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន លោក​អ្នក​អាច​ជ្រើសរើស​បាន​ការិយល័យ​ល្អ​ជាង​មុន ៖

១. បរិយាកាសទីផ្សារ

ក្នុងបរិយាកាសអាជីវកម្មទូទៅនៅរាជធានីភ្នំពេញ ដែលរងឥទ្ធិពលពី វីរុសកូវិដ១៩ ការជ្រើសរើស ការិយាល័យ ចាំបាច់ត្រូវផ្អែកលើលក្ខខណ្ឌដូចជា៖ 

> មិនមែនជាទីតាំងប្រឈមនឹងវីរុស
> ទីតាំងដែលយកចិត្តទុកដាក់លើសុវត្ថិភាពនិងសុខភាពរបស់អ្នកប្រើប្រាស់ការិយាល័យ
> តំលៃ និង លក្ខខណ្ឌជួល ដែលមានភាពបត់បែនខ្ពស់។

២. ត្រៀមពេលវេលា

តម្រូវ​វការពេលវេលាខុសគ្នាតាមទំហំសកម្មភាពអាជីវកម្ម។ ជាទូទៅ អ្នកត្រូវការពេល ១២ ខែ សំរាប់ ក្រុមហ៊ុនធំ ដើម្បីរៀបគំរោងប្តូរ ឬបង្កើតសាខាថ្មី។ ៦ខែទៅ១២ខែសំរាប់ក្រុមហ៊ុន ខ្នាតមធ្យម និង ៣ខែទៅ៦ខែ មសំរាប់ក្រុមហ៊ុនតូច។ ១ សប្តាហ៍ ទៅ ៥ សប្តាហ៍សម្រាប់ការផ្លាស់ប្តូរ ទីតាំង ការិយាល័យបន្ទាន់ ដែលចាំបាច់បំផុតត្រូវការជំនួយពី ភ្នាក់ងារអចលនៈទ្រព្យ ដែលមានឯកទេស លើទីផ្សារ ការិយាល័យ។

៣. ថវិកា

"ថវិកា គឺជាកត្តាធំបំផុតមួយសម្រាប់អាជីវកម្មខ្នាតតូចក្នុងការសម្រេចចិត្តជួលការិយាល័យ"។ ទីតាំងខ្លះ មានសក្តានុពលនិងសាកសម សំរាប់ក្រុមហ៊ុនអ្នកមែន តែបើថវិកាបំរុង មិនគ្រប់គ្រាន់ ក៏មិនគួរជួល ឬមិនអាចរកជួលបានដែរ។ ដូច្នេះ គួរបង្កើតកញ្ចប់ថវិកាលើការជួលការិយាល័យ ដែលត្រូវនឹង តំលៃទីផ្សារ ក៏ដូចជាភាពចាំបាច់របស់ក្រុមបហ៊ុនអ្នកផងដែរ។ សូមគ្រោងចំណាយ លើការជួល ដោយគិតលើសពី កិច្ចសន្យាជួលនិងរយៈពេលជួល។ ពិចារណាលើថ្លៃដើម ប្តូរទីតាំងការិយាល័យ ការរៀបចំ ដេគ័រ ឬទិញសំភារៈការិយាល័យថ្មីៗ  និងចំណាយថ្លៃ ភ្ជាប់អ៊ីនធឺណិតជាដើម។ វាជាការសំខាន់ណាស់ដែលត្រូវគិតអំពីការចំណាយទាំងអស់ដែល ពាក់ព័ន្ធ នឹងកត្តាដែលត្រូវពិចារណានៅពេលជ្រើសរើសយកការិយាល័យ។

៤. តំបន់ និង​ទីតាំង

ទីតាំងអគារការិយាល័យ សំខាន់ហើយ តែតំបន់ដែលអគារការិយាល័យរបស់អ្នកស្ថិតនៅ ក៏ចូលរួម ចំណែកសំខាន់ដែរ។ ត្រូវមើលថា តើតំបន់អ្នកមានការផ្លូវចេញចូល ធំតូច យ៉ាងម៉េចដែរ។ អាជីវកម្មជុំវិញក្នុងបំបន់នោះ គាំទ្រដល់ការប្រើប្រាស់ការិយាល័យអ្នកដែរឬទេ។  អ្វីដែលសំខាន់ បំផុតក្នុងការជ្រើសរើសទីតាំងការិយាល័យក្នុងតំបន់ណាមួយនោះ គឺអាស្រ័យលើ ប្រភេទនៃ អាជីវកម្ម របស់អ្នក។ 

៥. រយៈពេលជួល

រយៈពេលជួលខ្លីច្រើនតែទាក់ទាញសម្រាប់ក្រុមហ៊ុនតូចៗ ព្រោះចំណាយតិច មិនសូវមាន ហានិភ័យ លើការប្តូរទីតាំងឡើងវិញ។ យ៉ាងណាក៏ដោយ រយៈពេលជួលវែង ឬខ្លី មានគុណសម្បត្តិ និង គុណវិប្បត្តិដែរ។ សូមមើលពី តម្រូវការជាក់ស្តែងរបស់ស្ថានភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអ្នក ដើម្បីកំណត់យករយៈពេលជួលមួយដែលសមរម្យបំផុត។

៦. អ្នកជួលផ្សេងទៀត

កុំអោយមើលរំលង អំពីសហគមន៍អ្នកជួលនៅក្នុងទីតាំងអគារដែលលោកអ្នកកំពុងចាប់អារម្មណ៍ នោះ ដើម្បីមើលថាតើអ្នកអាចចុះសម្រុងជាមួយពួកគេបានយ៉ាងដូចម្តេច ក្នុងរយៈពេលដែល អ្នកនឹងជួល នៅទីនោះ។ ជាទូទៅ អ្នកពិបាកទៅរកពត៌មានអំពី អ្នកជួលដ៏ទៃទៀតណាស់ បើលោកអ្នកមិនដែលធ្លាប់ចេញចូល ទីតាំងនោះ ញឹកញ៉ាប់នោះទេ។ តែអ្នកក៏អាចស្នើរអោយ អ្នកតំណាងផ្នែកជួល (tenant representative) របស់អ្នក ជួយផ្តល់ពត៌មាននោះទៅអ្នកបាន ផងដែរ។ 

៧. លក្ខណៈសម្បតិ្តរបស់អគារ

ការិយាល័យ ដែលបានដេគ័រ ឬរៀបចំរួចជាស្រាប់ ដូចជា កំរាល ជញ្ជាំងខាន់ ប្រព័ន្ធពន្លឺ បន្ទប់ប្រជុំ តុកៅអីជាដើម នឹងជួយសន្សំប្រាក់របស់អ្នកក្នុងការជួល។ បើអ្នកចង់ ដេគ័រ ឬរៀបចំ ដោយខ្លួនឯង ការចំណាយជាមធ្យមនៅចន្លោះចាប់ពី ១០០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ សំរាប់បុគ្គល ឬក្រុមហ៊ុនខ្នាតតូច កន្លែងធ្វើរួម ឬការិយាល័យរួម Coworking Space តែងតែមានមកជាមួយនូវ គ្រឿងបរិក្ខារដែលមានស្រាប់ ដូចខាងលើ និងមាន បន្ថែមដូចជា តុកៅអីការិយាល័យ ក្នុងបន្ទប់និមួយៗ បន្ទប់ប្រជុំ ម៉ាស៊ីនព្រីនឯកសារ អ៊ីនធឺណែតល្បឿនលឿន និង ទីធ្លាសម្រាក ។ល។ តាមការសង្កេតរបស់ក្រុមហ៊ុន Phalkun Commercial អគារពាណិជ្ជកម្មធំៗ នៅទីក្រុង ភ្នំពេញយើង មួយចំនួន កំពុងបង្កើន លក្ខណៈសម្បតិ្ត របស់អគាររបស់ខ្លួន ក៏ដូចជា បង្កើនភាពងាយស្រួល ជូនអតិថិជន ជួលការិយាល័យឯកជន និង ការិយាល័យរួម អោយទាន់ ទៅនឹងតម្រូវការទីផ្សារ។

៨. វាយតម្លៃជម្រើសរបស់អ្នក

នៅពេលដែលអ្នកមានបញ្ជីការិយាល័យមានសក្តានុពលហើយ សូមទៅពិនិត្យទីតាំងនីមួយៗ ដោយផ្ទាល់នៅពេលមួយសមស្រប កុំទុកដល់គៀកពេលត្រូវប្តូរការិយាល័យពេក និងមើលថា តើអ្នកមានអារម្មណ៍យ៉ាងណាពេលស្ថិតនៅក្នុងការិយាល័យនោះ។ កុំភ្លេចសួរអ្វីដែល ទីតាំងជួល ផ្តល់អោយ ក៏ដូចជាអ្វីដែល មិនមានផ្តល់ជូន ក្នុងការជួល។  នេះជាកន្លែងដែលអ្នក នឹងត្រូវរស់នៅ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ក្នុងរយៈពេលយូរ ដូច្នេះត្រូវ ប្រាកដថា អ្នកនិងក្រុមការងារ ចូលចិត្តការិយាល័យ និង បរិយាកាសនៅទីតាំងអគារនោះ។

ជារួម អ្នកគួរតែបែងចែកពីអ្វីដេលការិយាល័យរបស់ក្រុមហ៊ុនអ្នកត្រូវតែមាន ពីព្រោះអ្វីគ្រប់យ៉ាង ដែលជាការចង់បាន ព្រោះថាបើយោងតាមបទពិសោធន៍ លោក ម៉ី ផល្គុន នាយកគ្រប់គ្រង ក្រុមហ៊ុន Phalkun Commercial និងជា អ្នកឯកទេស ផ្នែកជួល និង គ្រប់គ្រង អគារការិយាល័យ៖ “អ្នកមិនអាចទទួលបានអ្វីគ្រប់យ៉ាងដែលអ្នក ចង់បានទេ ហើយក៏មិនមាន កន្លែងការិយាល័យណា ល្អឥតខ្ចោះនោះទេ។ ដូច្នេះ ការជ្រើសរើស ការិយាល័យ សំរាប់ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក ត្រូវតែមានវិធីវាស់វែង ថាទីតាំងនោះ ត្រូវនឹងតម្រូវការរបស់អ្នក បានច្រើនកំរិតណា ក្នុងកញ្ចប់ថវិការដែលមានកំណត់ ៕”




អត្ថបទបន្ទាប់


ក្រោយរដ្ឋប្រហារក្រុមយោធាភូមាបម្រុងដកលុយពីធនាគារអាមេរិក ១ពាន់លានដុល្លារតែត្រូវអាមេរិករារាំង

សហរដ្ឋអាមេរិកថ្មីៗនេះទើបតែទម្លាយព័ត៌មានមួយថា ខ្លួនធ្លាប់បានបង្កកប្រាក់របស់យោធាភូមាជាង១ពាន់លានដុល្លារ ដែលតម្កល់នៅធនាគារកណ្ដាលនៅក្រុងញ៉ូយ…

ក្រសួងកសិកម្មចេញមុខឆ្លើយតបទៅកាន់ក្រុមហ៊ុនថៃមួយ ដែលបានចោទថា​ក្រសួងមិនអនុញ្ញាតឲ្យនាំជ្រូកចូលមកកម្ពុជា

បន្ទាប់ពីក្រុមហ៊ុនថៃ ដែលមានឈ្មោះថា JET CAPITAL COMPANY LIMITED បានស្នើសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ជុំវិញការនាំចូលជ្រូកពីថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ