១. សហរដ្ឋអាមេរិក
នៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជានឹងសហរដ្ឋអាមេរិកគិតជាទឹកប្រាក់មានសរុបប្រមាណជាង ៥.៥០០ លានដុល្លារអាមេរិក ដោយក្នុងនោះ នាំចេញទៅសហរដ្ឋអាមេរិកគិតជាទឹកប្រាក់មានជាង ៥.២០០ លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានប្រមាណតែ ២៥០ លានដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនជិត១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះទំហំពាណិជ្ជកម្មកម្ពុជានឹងអាមេរិកមានតែជាង ៤.៧០០ លានដុល្លារប៉ុណ្ណោះ ក្នុងនោះ នាំចូលមកកម្ពុជាជាង ៣១០ លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ៤.៤០០ លានដុល្លារ។
២. សហភាពអឺរ៉ុប
ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជានឹងសហភាពអឺរ៉ុប គិតជាទឹកប្រាក់មានសរុបប្រមាណជាង ៣.៨០០លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជានាំចេញទៅសហភាពអឺរ៉ុបគិតជាទឹកប្រាក់មានជាង ៣.២០០ លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានប្រមាណ ៦០០លានដុល្លារអាមេរិក។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានការធ្លាក់ចុះជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះទំហំពាណិជ្ជកម្មកម្ពុជានឹងសហភាពអឺរ៉ុបមានជាង ៤.៥០០ លានដុល្លារក្នុងនោះ នាំចូលមកកម្ពុជាជាង៧០០ លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ៣.៨០០ លានដុល្លារ។
៣. ជប៉ុន
ទំហំពាណិជ្ជកម្មកម្ពុជានឹងប្រទេសជប៉ុនគិតជាទឹកប្រាក់សរុបប្រមាណ ១.៦០០លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនគិតជាទឹកប្រាក់មានជាង ១ពាន់លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានប្រមាណ ៦៣០លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះ ទំហំពាណិជ្ជកម្មកម្ពុជានឹងជប៉ុនមានដល់ទៅជាង២ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចូលមកកម្ពុជាជាង ៨៨០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ១.១០០លានដុល្លារ។
៤. ចិន
ទំហំពាណិជ្ជកម្មកម្ពុជានឹងប្រទេសចិនគិតជាទឹកប្រាក់សរុបប្រមាណជាង ៨.១០០លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជានាំចេញទៅចិនគិតជាទឹកប្រាក់មានជាង ១ពាន់លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានដល់ទៅជាង៧ពាន់លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាង៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះ ទំហំពាណិជ្ជកម្មកម្ពុជានឹងចិនមានដល់ទៅជាង ៨.៥០០លានដុល្លារអាមេរិក ក្នុងនោះ នាំចូលមកកម្ពុជាជាង ៧.៥០០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ៧ពាន់លានដុល្លារ។
៥. ចក្រភពអង់គ្លេស
ទំហំពាណិជ្ជកម្មកម្ពុជានឹងចក្រភពអង់គ្លេសគិតជាទឹកប្រាក់សរុបប្រមាណជាង ៨៧០លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជានាំចេញទៅចក្រភពអង់គ្លេសគិតជាទឹកប្រាក់មានជាង ៨២០លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញចំនួនជាង ៥០លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះ១៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះ ទំហំពាណិជ្ជកម្មកម្ពុជានឹងចក្រភពអង់គ្លេសមានដល់ទៅជាង ១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចូលមកកម្ពុជាជិត ៨០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជិត ៩៨០លានដុល្លារ។
៦. កាណាដា
ទំហំពាណិជ្ជកម្មកម្ពុជានឹងកាណាដាគិតជាទឹកប្រាក់សរុបប្រមាណ ៨០០លានដុល្លារអាមេរិក ដោយក្នុងនោះកម្ពុជានាំចេញទៅកាណាដាគិតជាទឹកប្រាក់មានជាង ៧៤៥លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញចំនួនជាង៥៥លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា មាន៩៥០ពាន់លានដុល្លារអាមេរិក ក្នុងនោះនាំចូលមកកម្ពុជាជាង ១២០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ៨៣០លានដុល្លារ។
៧. ថៃ
ថៃជាប្រទេសក្នុងតំបន់អាស៊ានដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០មានដល់ទៅជាង ៣.៤០០លានដុល្លារអាមេរិកដោយក្នុងនោះកម្ពុជានាំចេញទៅថៃមានជាង ៦៥០លានដុល្លារ ស្របពេលដែលកម្ពុជានាំចូលមកវិញគិតជាទឹកប្រាក់មានដល់ទៅជាង ២.៨០០លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះ ទំហំពាណិជ្ជកម្មកម្ពុជានឹងថៃ មានជាង ៣.៧០០លានដុល្លារអាមេរិក ក្នុងនោះនាំចូលមកកម្ពុជាជាង ៣.២០០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ៥០០លានដុល្លារ។
៨. វៀតណាម
ចំណែកឯប្រទេសវៀតណាម ក្បែរខាងកម្ពុជាឯណេះវិញក៏ជាប្រទេសដែលមានទំហំពាណិជ្ជកម្មធំមួយ ជាមួយកម្ពុជាបន្ទាប់ពីប្រទេសថៃដែរ។ ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមក្នុងឆ្នាំ២០២០ មានដល់ទៅជាង ៣.០០០ដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០២០ គិតជាទឹកប្រាក់មានប្រមាណ ៣៨០លានដុល្លារ ស្របពេលដែលកម្ពុជានាំចូលពីវៀតណាមមកវិញមានចំនួនជាង ២.៦០០លានដុល្លារអាមរិក។ គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានការធ្លាក់ចុះជាង ១%បើធៀបនឹងឆ្នាំ២០១៩។
៩. កូរ៉េខាងត្បូង
ទំហំពាណិជ្ជកម្មកម្ពុជានឹងកូរ៉េខាងត្បូង គិតជាទឹកប្រាក់សរុបប្រមាណជិត ៧៣០លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជានាំចេញទៅកូរ៉េខាងត្បូង គិតជាទឹកប្រាក់មានជាង ១៨៥លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានចំនួនជិត៥៤៥លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះជាង១៧,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះ ទំហំពាណិជ្ជកម្មកម្ពុជានឹងកូរ៉េខាងត្បូង មានជាង ៨៨០ពាន់លានដុល្លារអាមេរិក ក្នុងនោះនាំចូលមកកម្ពុជាជាង ៦៧០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ២១០លានដុល្លារ។
១០. អូស្ត្រាលី
ទំហំពាណិជ្ជកម្មកម្ពុជានឹងអូស្ត្រាលី គិតជាទឹកប្រាក់សរុបប្រមាណជាង ២១០លានដុល្លារអាមេរិក ដោយក្នុងនោះ កម្ពុជានាំចេញទៅអូស្ត្រាលី គិតជាទឹកប្រាក់មានជាង ១៣៣លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញចំនួនជាង៧៩លានដុល្លារ។ គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានកំណើនជិត៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលកាលនោះ ទំហំពាណិជ្ជកម្មកម្ពុជានឹងអូស្ត្រាលីមានតែ ២០០លានដុល្លារអាមេរិក ក្នុងនោះនាំចូលមកកម្ពុជាជាង៧០លានដុល្លារ ឯកម្ពុជានាំចេញទៅវិញមានជាង ១៣០លានដុល្លារ។
សូមបញ្ជាក់ថា បើសរុបទាំងប្រទេសសំខាន់ៗទាំង១០ដែលបានរៀបរាប់លើ បូករួមនឹងប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោក មានកំណើនជាង ២,៥% ក្នុងនោះឆ្នាំ២០២០ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជុំវិញពិភពលោកសរុបសម្រេចបានជិត៣៦ពាន់លានដុល្លារអាមេរិក ស្របពេលដែលក្នុងឆ្នាំ២០១៩កន្លងទៅទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជុំវិញពិភពលោកសរុបសម្រេចបានជាង ៣៤ពាន់លានដុល្លារ៕