វិនិយោគទុនកម្ពុជា

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ កំណើនសេដ្ឋកិច្ចរបស់ចិនជាឱកាសសម្រាប់ធុរជនកម្ពុជាក្នុងការវិនិយោគបន្ថែម


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ អះអាងថា ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់មហាមិត្តចិន ដែលត្រូវបានស្ថាប័នអន្តរជាតិ IMF ព្យាករថា មានកំណើនសេដ្ឋកិច្ចជិត ២% ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ រំពឹងថានឹងកើនដល់ទៅជាង៨%នោះ វាគឺជាជាឱកាសដ៏ល្អសម្រាប់ធុរជនកម្ពុជា ក្នុងការពង្រីកការនាំចេញទៅកាន់ប្រទេសចិន។
កំណើនសេដ្ឋកិច្ចរបស់ចិនជាឱកាសសម្រាប់ធុរជនកម្ពុជាក្នុងការវិនិយោគបន្ថែម
ដោយ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្មកម្ពុជា បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ច​របស់ចិននេះ នឹងជំរុញ​សេដ្ឋកិច្ចតំបន់ និងក្នុងពិភពលោក ឲ្យកាន់តែ​មានស្ថិរភាព ហើយកម្ពុជា​ក៏​នឹង​ទាញបានឱកាស និងផល​ប្រយោជន៍​ជាច្រើនដែរ ពីកំណើន​សេដ្ឋកិច្ច​របស់​មហាយក្សចិននេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្ថែមថា ក្រោយពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិនបានចូលជាធរមាន ការនាំចេញ​របស់កម្ពុជា ក៏កាន់តែមាន​កំណើន​បន្ថែមទៀត​ទៅកាន់ទីផ្សារប្រទេសចិនផងដែរ  ដែលនេះ​វាគឺជា​ឱកាស​ដ៏ល្អមួយ​សម្រាប់​វិនិយោគិន​ក្នុងស្រុក ក៏ដូចជា​វិនិយោគិន​បរទេស ក្នុងការ​ក្ដាប់យក​ការវិនិយោគ​នៅកម្ពុជា​ ក្នុងវិស័យ​ជាច្រើន​ដែលកំពុង​មានការ​រីក​លូតលាស់។ ពិសេស គឺក្នុងវិស័យ​កសិកម្ម ដែលជាវិស័យមួយ​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​វិនិយោគ​នៅកម្ពុជា។

បើតាម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន ចូលជាធរមាន​​ជាផ្លូវការហើយនោះ កម្ពុជា​នឹង​អាច​នាំចេញ​ផលិតផល​​សម្រេច ទៅកាន់ទីផ្សារ​ចិន​បាន​កាន់តែច្រើន ដែលវា​ជាផ្នែកមួយ​នឹងជំរុញ​ឲ្យកម្ពុជា ក្លាយទៅជា​​ប្រទេស​ឧស្សាហកម្មខ្លាំងក្លា​មួយ​ទៅថ្ងៃ​អនាគត៕

សូមទស្សនាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថាភ្នាក់ងារផ្ដល់សេវាអចលនទ្រព្យកំពុងរងទុក្ខដោយសារការទិញ-លក់អចលទ្រព្យធ្លាក់ចុះ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ សង្កេតឃើញថា ការទិញលក់អចលនទ្រព្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលពិភពលោក ក៏ដូចជាកម្ពុជាជួបវិបត្តិ…

ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក FedEx នឹងហោះហើរត្រង់មកកម្ពុជានៅខែមិថុនាខាងមុខ?

ព័ត៌មាន
ក្រុមហ៊ុនដឹកជញ្ជូនរបស់អាមេរិក ហ្វីដិកស៍ FedEx គ្រោងនឹងហោះហើរត្រង់មកកម្ពុជានៅអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដែលវាគឺជាពន្លឺមួយដែលអ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ