កំពូលប្រទេសអ្នកមានទាំង១០

កំពូលប្រទេស​អ្នក​មានបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹង


នៅលើពិភពលោកនេះ មានប្រទេសជិត២០០ ប្រទេស និងមានប្រជាជនរាប់ពាន់លាននាក់ ប៉ុន្ដែ រាល់ប្រទេសទាំងនោះ មានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា ដោយខ្លះជាប្រទេសក្រីក្រ ខ្លះកំពុងអភិវឌ្ឍន៍ និងខ្លះទៀត ជាប្រទេសអភិវឌ្ឍន៍សម្បូរបែប។ តាមរយៈរបាយការណ៍ចាត់ចំណាត់ថ្នាក់ ពីស្ថាប័ន IMF លើចំណូលប្រជាជនម្នាក់ៗ គិតត្រឹមឆ្នាំ ២០១៧ (GDP Per Capita) ខេមបូណូមីស សូមលើកយកកំពូលប្រទេសលំដាប់អ្នកមានបំផុតទាំង១០ នៅលើពិភពលោក មកចែកជូនលោកអ្នក ដែលប្រទេសទាំងនោះរួមមានដូចខាងក្រោមនេះ។
រូបភាពទីក្រុងនៃប្រទេស​ Qatar (http://fortune.com/)
ដោយ

១, ប្រទេស Qatar ចំណូល​ប្រជាជន​ម្នាក់ៗ មាន ១២៤.៩៣០ ដុល្លារ​អាមេរិក

ប្រទេស​មជ្ឈឹម​បូពា៍​តូច​មួយនេះ ជារឿយៗតែងតែ​ជាប់ចំណាត់​ថ្នាក់​​ជាប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​អ្នកមាន​បំផុត​​លើ​ពិភពលោក ដោយមាន​ប្រជាជន​មាន​ចំណូល​ខ្ពស់ជាង​គេ​បង្អស់។ ប្រទេស Qatar មានប្រជាជន​សរុប​​ប្រមាណ ២,២៧ លាននាក់ ខណៈដែល​ប្រជាជន​ម្នាក់​ៗ មានចំណូល​​ប្រមាណ ១២៤.៩៣០ ដុល្លារអាមេរិក។ ប្រទេសនេះ មានការ​រីក​ចម្រើន​ ទោះ​ត្រូវ​ប្រឈម​មុខ​នឹង​តម្លៃ​ប្រេងអ៊ី​ដ្រូកាបូន​ទាបក៏ដោយ ប៉ុន្ដែចំណូល​ធំបំផុត​របស់​ប្រទេស​នេះ គឺបាន​មក​ពីការ​នាំចេញ​ប្រេងឆៅ។ 

២, ប្រទេស Luxembourg ចំណូល​ប្រជាជន​ម្នាក់ៗ មាន ១០៩.១៩០ ដុល្លារអាមេរិក

ប្រទេស​ដ៏តូច​មួយនេះ មាន​ប្រជាជន​សរុប​​ប្រមាណតែ ៦០ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ ចំណូល​ប្រជាជន​ម្នាក់ៗ របស់​ប្រទេស Luxembourg មាន​ខ្ពស់​ជាង ១០ម៉ឺនដុល្លារ​អាមេរិក ដែលតាម​គ្នា​ប្រកៀក​ប្រកិត​នឹងប្រទេស Qatar ដែរ។ ដ្បិតតែ​ប្រទេសនេះ មាន​ប្រជាជន​តិចតួច​ក៏ពិត​មែន តែមាន​កម្លាំង​ពលកម្ម​ដ៏រឹងមាំ​ ហើយកំណើន​​នៅឆ្នាំ ២០១៦ កន្លងទៅ លើស​ពីកំណើន​របស់ EU ទៀតផង។ ទោះយ៉ាងណា IMF បាន​កត់​សម្គាល់​ថា ភាពមិន​ច្បាស់លាស់ ​នៃការចាក​ចេញ​របស់​អង់គ្លេស​​ពីសហភាព​អឺរ៉ុប (Brexit) និងការកែ​ប្រែនូវ​គោលនយោបាយ​របស់ សហរដ្ឋអាមេរិក ក៏អាច​នឹងធ្វើ​ឲ្យ​ទីផ្សារ​​មាន​សភាព​ខុស​ប្រក្រតី​ផងដែរ។ 

រូបភាពប្រទេស Luxembourg (http://fortune.com/)

៣, ប្រទេស​សាំងហ្គាពួ ចំណូល​ប្រជាជន​​ម្នាក់ៗ​មាន ៩០.៥៣០ ដុល្លារ​អាមេរិក

ប្រទេសដី​កោះ​ដ៏តូច ស្ថិត​ក្នុង​តំបន់​អាស៊ាន​មួយនេះ មានប្រជាជន​ប្រមាណ ​៥,៦លាន​នាក់ ដែលគេ​តែងប្រៀប​ធៀប​ប្រទេសនេះ​ទៅនឹង​ឋានសួគ៌ ដោយមាន​ការអភិវឌ្ឍដ៏​​ស៊ីវិល័យ។ ប្រទេសនេះ ក៏ទើប​ត្រូវ​បានស្ថាប័ន​អន្តរជាតិ​មួយ បានចាត់​ចំណាត់​ថ្នាក់​ថា ឈរក្នុង​លំដាប់​លេខ ៣ ជាប្រទេស​​ដែលមាន​ប្រជាជន​​មាន​ជំនាញ​ប្រើប្រាស់​​ភាសា​អង់គ្លេស​​ជាងគេ​បំផុត​​នៅលើ​ពិភពលោក​ផងដែរ។ 

ប្រទេសសាំងហ្គាពួរ (http://fortune.com/)

៤, ប្រទេស Brunei ចំណូល​ប្រជាជន​ម្នាក់ៗ​មាន ៧៦.៧៤០ ដុល្លារអាមេរិក

ប្រទេស​នេះ​ធ្លាប់​ទទួល​រងការ​ធ្លាក់ចុះ​​កំណើន​សេដ្ឋកិច្ច នៅឆ្នាំ២០១៦ ប៉ុន្ដែ​បាន​ងើបឡើងវិញ​ខ្ពស់​ជាង​ការរំពឹង​ទុក​។ Brunei មាន​ប្រជាជន​ប្រមាណតែ ​៤០ម៉ឺន​នាក់​ប៉ុណ្ណោះ ហើយចំណូល​សំខាន់​បំផុត​របស់​ប្រទេសនេះ គឺបាន​មកពី​ការលក់​ប្រេង ពោលគឺ​ការនាំចេញ​​ប្រមាណ​ជិត ៩០%របស់​ប្រទេស​នេះ គឺបាន​មក​ពីប្រេង និងហ្គាស។ 

ប្រទេស Brunei (http://fortune.com/)

៥, ប្រទេស Ireland ចំណូល​ប្រជាជន​ម្នាក់ៗ មាន ៧២.៦៣០ ដុល្លារ​អាមេរិក

ប្រទេសនេះ ឈរ​ក្នុងចំណោម​ប្រទេស​មួយ នៃទ្វីបអឺរ៉ុប ដែលមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត ហើយក៏បាន​ក្លាយជា​ប្រទេស​​អ្នកមាន​បំផុត​លំដាប់​ទី ៥ ​របស់​ពិភពលោក​ផងដែរ។ ការចំណាយ​នានា ការវិនិយោគ និង​សំណង់ បាន​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ គួរឲ្យ​កត់​សម្គាល់។ 

ប្រទេស Ireland (http://fortune.com/)

៦, ប្រទេស Norway ចំណូល​ប្រជាជន​ម្នាក់ៗ មាន ៧០.៥៩០ ដុល្លារអាមេរិក

មានប្រជាជន​សរុប​​ជាង​ ៥លាននាក់ ប្រទេសនេះ ធ្លាប់​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​​ដោយ​​តម្លៃប្រេង​ធ្លាក់​ចុះ ​កាលពី​អំឡុង ​៣ឆ្នាំមុន។ កំណើន​សេដ្ឋកិច្ច របស់​ប្រទេស Norway ត្រូវបាន​គេមើល​ឃើញថា បានធ្លាក់ចុះ​ទាបខ្លាំង​បំផុត តាំងពី​ឆ្នាំ២០០៨ និង​២០០៩ ដែលជា​ឆ្នាំវិបត្តិ​សេដ្ឋកិច្ច​សកល​កើតឡើង។ ទោះយ៉ាងណា ប្រទេសនេះ នៅតែរក្សា​បាន​តំណែង​ជាប្រទេស​អ្នកមាន​បំផុត​ទី ៦ ​នៅឆ្នាំ​២០១៧។ 

ប្រទេស Norway (http://fortune.com/)

៧, ប្រទេស​ Kuwait ចំណូល​ប្រជាជន​ម្នាក់ៗ​មាន ៦៩.៦៧០ ដុល្លារ​អាមេរិក

Kuwait មានប្រជាជន​សរុប ​៤លាននាក់ និងធ្លាប់​​ប្រឈម​នឹង​ការធ្លាក់​ចុះកំណើន​សេដ្ឋកិច្ច​​កាល​ពីឆ្នាំ២០១៦ ដោយសារតែ​​តម្លៃ​ប្រេង និង​ការផលិត​ប្រេង​ធ្លាក់ចុះ។ ប៉ុន្ដែ ប្រទេសនេះ នៅតែ​មានកំណើន​​នៅក្នុង​វិស័យ​ដែលមិនមែន​ប្រេង ហើយ​វិស័យនេះ ត្រូវបាន IMF មើលឃើញថា នឹង​នៅតែបន្ដ​កំណើន​ទៅ​មុខ​។ 

ប្រទេស Kuwait (http://fortune.com/)

៨, ប្រទេស​អារ៉ាប់រួម (United Arab Emirates) ចំណូល​ប្រជាជន​ម្នាក់ៗ​មាន ៦៨.២៥០ ដុល្លារអាមេរិក

បើនិយាយ​ពីឈ្មោះ​ទីក្រុង ឌូបៃ ប្រហែល​មាន​មនុស្ស​មិនតិច​នោះទេ​ដែលបាន​ស្គាល់ ដែលវា​ជា​ទីក្រុង​​ដ៏ទំនើប​​ស៊ីវិល័យបំផុត​​មួយ​របស់​ប្រទេស​​អារ៉ាប់​រួម​នេះ។ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវបាន​ជំរុញ​ពីក្រោយ​ដោយ​ទីផ្សារ​ប្រេង ហើយ​ប្រទេសនេះ ក៏ជា​អ្នកផលិត​ប្រេង​ដ៏ធំជាងគេ​​នៅលើ​ពិភពលោក​ផងដែរ។ ដ្បិតតែ ធ្លាប់ជួប​បញ្ហា​ទាក់ទង​នឹងតម្លៃ​ប្រេង​ធ្លាក់ថ្លៃ​កាល​ពីឆ្នាំ ២០១៦ ប៉ុន្ដែ កំណើន​នៃវិស័យ​មិនមែន​ប្រេង របស់ប្រទេស ដែល​មាន​ប្រជាជន ​ជាង ១០លាន​នាក់មួយនេះ​​នៅតែ​មាន​ភាពល្អ​ប្រសើរ។

ប្រទេសអារ៉ាប់រួម (United Arab Emirates) (http://fortune.com/)

៩, ប្រទេស Switzerland ចំណូល​ប្រជាជន​ម្នាក់ៗ មាន ៦១.៣៦០ដុល្លារ​អាមេរិក

ប្រទេសនេះ​ មាន​​ប្រជាជន​រស់​នៅ ​៨លាននាក់ ហើយកាល​ពីឆ្នាំ ២០១៥ ក៏ធ្លាប់​ជួបវិបត្តិ​ធំមួយ​ផងដែរ ដោយ​​ធនាគារ​កណ្ដាល ត្រូវបាត់​បង់​ប្រាក់​​អស់ ៥២ពាន់​លាន​ដុល្លារ​អាមេរិក ទោះយ៉ាងណា​ រដ្ឋាភិបាល​ប្រទេស​នេះ ក៏បាន​​បន្ថែម​នូវគោល​នយោបាយ​​ថ្មីៗ ដើម្បីជួយ​ជំរុញ​ដល់​​កំណើន​សេដ្ឋកិច្ច​​របស់ប្រទេស​ផងដែរ។ 

ប្រទេស Switzerland (http://fortune.com/)

១០, ទីក្រុងហុងកុង (ប្រទេសចិន) មានចំណូល​ប្រជាជន​ម្នាក់ៗ ៦១.០២០ ដុល្លារ​អាមេរិក
ស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​ដោយ​ប្រទេសចិន ហុងកុង បាន​ឈរ​ក្នុង​លំដាប់​​លេខរៀង​ទី​១០ ជាប្រទេស​​អ្នកមាន​បំផុត​​ក្នុង​ពិភព​លោក។ ហុងកុង មាន​ប្រជាជន​​ជាង ៧លាននាក់ និងជាបណ្ដុំ​ពាណិជ្ជកម្ម​ចម្រុះ​ដ៏​មមាញឹក ពិសេស​គឺសំណង់ និងអចលនទ្រព្យ៕ 

ទីក្រុងហុងកុង ប្រទេសចិន (http://fortune.com/)
None



អត្ថបទបន្ទាប់


អង្ករកម្ពុជា​អាចនឹង​បាត់បង់​ឱកាស​លើក​លែង​ពន្ធ​​​នាំចូល​​ទៅកាន់​ទីផ្សារ​អឺរ៉ុប?

អង្ករកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ក្រោមការអនុគ្រោះពន្ធ ដែលមានអត្រាពន្ធសូន្យ ប៉ុន្ដែ កាលពីថ្ងៃទី ៥ខែ វិច្ឆិកាក…

កម្ពុជារំពឹងខ្ពស់ថានឹងទាញយកប្រេងបាននៅចុងឆ្នាំ ២០១៩ ខាងមុខ!

ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី (KrisEnergy Ltd) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យនៅកម្ពុជា បានប្រកាសនាពេលថ្មីៗនេះថា នៅអំឡុងត្រីម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ