ទីផ្សារមាស

តើហេតុអ្វីកំពូលមហាសេដ្ឋី Warren Buffet មិនវិនិយោគលើមាស ខណៈដែលមហាសេដ្ឋីជាច្រើនកំពុងវិនិយោគ?


ស្របពេលដែលតម្លៃនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ មានមហាសេដ្ឋីជាច្រើននៅលើពិភពលោកបានចាប់អារម្មណ៍ និងវិនិយោគលើមាស ដែលជាទុនបម្រុងអន្តរជាតិមានហានិភ័យទាបមួយនេះ។ ប៉ុន្តែលោក វ៉ារេន ប៊ូហ្វេត ដែលត្រូវបានទស្សនាវដ្តី ហ្វប អះអាងជាកំពូលមហាសេដ្ឋីលំដាប់ទី៩នៅលើពិភពលោក បានអះអាងថា លោកមិនវិនិយោគលើមាសជាដាច់ខាត ទោះបីមហាសេដ្ឋីផ្សេងៗគេវិនិយោគក៏ដោយ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យមហាសេដ្ឋីរូបនេះមិនចាប់អារម្មណ៍វិនិយោគលើមាស?
ទីផ្សារមាស
ដោយ

ទោះបីតម្លៃមាសបានហក់ឡើងដល់កម្រិតកំណត់ត្រាយ៉ាងណាក្តី តែលោក វ៉ារ៉េន ប៊ូហ្វេត ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងក្រុមហ៊ុន Berkshire Hathaway ដែលជាកំពូលមហាសេដ្ឋីមានទ្រព្យដល់ទៅ១៣៩ពាន់លានដុល្លារ និងជាអ្នកវិនិយោគជោគជ័យបំផុតមួយនៅលើពិភពលោកបែរជាមិនចាប់អារម្មណ៍វិនិយោគលើលោហៈដ៏មានតម្លៃមួយនេះទៅវិញ។ ហេតុអ្វីមហាសេដ្ឋីរូបនេះមិនចាប់អារម្មណ៍វិយោគលើមាស?

ឆ្លើយតបទៅនឹងសំណួរនេះ គេហទំព័រព័ត៌មានទីផ្សារភាគហ៊ុន ដែលមានឈ្មោះថា Investing News Network បានអះអាងថា មានហេតុផលជាច្រើន ដែលធ្វើឱ្យកំពូលមហាសេដ្ឋីវ័យ៩៣ឆ្នាំរូបនេះមិនចាប់អារម្មណ៍វិនិយោគក្នុងវិស័យនេះ។ ក្នុងនោះលោក ប៊ួហ្វេត បានបញ្ជាក់តាំងពីឆ្នាំ២០១១ មកថា មាសជាទ្រព្យសម្បត្តិ និងជាឧបករណ៍ជូញដូរ ដែលផលិតភាពរបស់វាមានកម្រិត។ កំពូលមហាសេដ្ឋីរូបនេះអះអាងថា ទោះបីបច្ចុប្បន្នតម្លៃមាស បានហក់ឡើងយ៉ាងណាក៏ដោយ តែដល់ពេលណាមួយវាឡើងឆ្អែត ហើយនឹងលែងមានអ្នកចាប់អារម្មណ៍ទិញវា ហើយពេលនោះតម្លៃរបស់វានឹងដាំក្បាលចុះដោយស្វ័យប្រវត្តិ។

លោក ប៊ូហ្វេត បានសង្កត់ធ្ងន់ថា ការវិនិយោគលើភាគហ៊ុន ឬកសិកម្ម អាចនឹងទទួលបានផលចំណេញ និងប្រយោជន៍ ក៏ដូចជាភាគលាភច្រើន ចំណែកមាសពេលទិញមួយអោន គឺវានៅតែមួយអោន មិនអាចបានពីរអោននោះទេ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ ក៏បានព្រមានប្រឆាំងនឹងការធ្វើឱ្យមាសក្លាយជាធាតុផ្សំដ៏សំខាន់នៃផលប័ត្រវិនិយោគណាមួយផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ឌូង បូណេផាត (Doug Boneparth ) អ្នករៀបចំផែនការហិរញ្ញវត្ថុ និងជាប្រធានក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក Bone Fide Wealth បាននិយាយថា មាសមិនអាចនៅតែជាឃ្លាំងតម្លៃ ដែលមនុស្សអាចរំពឹងទុកបានរហូតនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ មាសមានតម្លៃនៅពេលដែលគេត្រូវការវាតែប៉ុណ្ណោះ ហើយវានឹងអស់តម្លៃនៅពេលដែលវាលែងក្លាយជាទ្រព្យសកម្មដែលមនុស្សត្រូវការ ដូច្នេះសូមប្រុងប្រយ័ត្ននៅក្នុងការវិនិយោគនៅលើមាស។

អ្នកវិភាគបានអះអាងថា អ្នកដែលកំពុងកាន់កាប់មាសនៅតែមានសុទិដ្ឋិនិយម ដោយលើកឡើងថា មាសជាឧបករណ៍ជួញដូរ ដែលអាចការពារហានិភ័យពីការកើនឡើងអតិផរណា និងវិបត្តិបំណុលដែលកំពុងកើនឡើងនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសកល៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីកើនឡើងទ្វេដងនៅ៤ខែឆ្នាំនេះ ខណៈតម្លៃក៏ហក់ឡើងខ្ពស់

នៅ៤ខែឆ្នាំនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ បានជិត៥០ម៉ឺនតោន មានការកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុ…

របបយោធាមីយ៉ាន់ម៉ា ផ្អាកឱ្យបុរសចេញទៅធ្វើការនៅបរទេស ក្រោយរងការវាយបកពីក្រុមកងកម្លាំងប្រឆាំង

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចផ្អាកការចេញលិខិតអនុញ្ញាតឲ្យបុរសទៅធ្វើការនៅបរទេសបណ្តោះអាសន្ន ក្រោយស្ថានភាពក្នុងប្រទេសកំពុងស្ថិតក្នុងភាពប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ